- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឲ្យដឹងថា ក្រុមហ៊ុន SpaceX ដែលកាន់កាប់ដោយមហាសេដ្ឋីអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី២ លើពិភពលោក គឺលោក Elon Musk បានប្រកាសថា ផ្កាយរណប (Starlink) ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង beta របស់ខ្លួន ដែលនឹងត្រូវដាក់លក់នៅប្រទេសវៀតណាមនៅឆ្នាំក្រោយ ហើយអតិថិជនអាចបញ្ជាទិញបានក្នុងតម្លៃ ៩៩ ដុល្លារ។ ទោះយ៉ាងណា ក្រុមហ៊ុនទូរគមនាគមន៍ និងអ៉ឺនធឺណេតដែលវិនិយោគនៅវៀតណាម ដែលអាចស្ថិតនៅក្នុងបញ្ជីអាជីវកម្មត្រូវគោរពតាមលក្ខខណ្ឌ ដែលតម្រូវឱ្យសហគ្រាសបរទេសធ្វើជាដៃគូជាមួយសហគ្រាសវៀតណាម ដែលទទួលបានសិទ្ធិផ្តល់សេវាកម្មទូរគមនាគមន៍ ឬ បង្កើតការបណ្តាក់ទុនរួមគ្នា។ យោងតាមនាយកដ្ឋានទូរគមនាគមន៍ សហគ្រាសបរទេស មិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាកម្មអ៉ីនធឺណេត និងទូរគមនាគមន៍នៅប្រទេសវៀតណាមដោយឯករាជ្យឡើយ។ នាយកដ្ឋានទូរគមនាគមន៍បានប្រាប់
April 10, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបន្តខិតខំជួយវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារក្នុងបរិបទកូវីដ-១៩ ដើម្បីរក្សាលំនឹងជីវិតរបស់បងប្អូនកម្មករ និយោជិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតជូនជនរួមជាតិ អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងសារលិខិតនោះដែរ សម្តេចតេជោ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្ម នៅកម្ពុជា បានរីកលូតលាស់ជាបន្តបន្ទាប់ ។ រោងចក្រសរុបមានចំនួនជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករ សរុបប្រមាជាង១លាន៥សែននាក់។
April 10, 2021 - សេដ្ឋកិច្ច
ធនាគារកណ្ដាលថៃ បាននិយាយកាលពីពេលថ្មីៗនេះ សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍អាចនឹងធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ធៀបទៅនឹងរយៈពេល ៣ខែមុន និងឆ្នាំមុនផងដែរ ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃវីរុស Covid-19។ លោកស្រី Chayawadee Chai-Anant នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយបាននិយាយថា ខណៈពេលដែលសេដ្ឋកិច្ចមានភាពប្រសើរឡើងក្នុងខែកុម្ភៈដោយសារការឆ្លងបានថយចុះ ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី១ ប្រហែលជាមិនល្អដូចត្រីមាសមុន និងមួយឆ្នាំមុននោះទេ ខណៈកាលនោះមិនទាន់មានការរឹតត្បិតនៅឡើយ។ លោកស្រីបានបន្តថា សេដ្ឋកិច្ចបន្តប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនត្រូវបានបិទនៅក្នុងខែមេសា ទោះបីជាប្រទេសថៃគ្រោងនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅឆ្នាំនេះក៏ដោយ។ គួររម្លឹកផងដែរថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានវាយប្រហារដោយការរីករាលដាលនៃ Covid-19 យ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែការផ្ទុះឡើងថ្មីមួយដែលបានលេចចេញនៅក្នុងខែធ្នូ កាន់តែខ្លាំងក្លាថែមទៀត ដោយបានបន្ថយសកម្មភាពក្នុងស្រុក។ ជាមួយគ្នានេះដែរ សេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ
April 10, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation Thailand បានឱ្យដឹងថា ផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងនៅផ្សារដ៏ល្បី Chatuchak នៅពាក់កណ្ដាលខែមេសា ខាងមុនេះ ត្រូវបានពន្យារពេល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ Covid-19 នៅទីក្រុងបាងកក។ រដ្ឋបាលក្រុងបាងកកបាននិយាយថា ជាលទ្ធផលអ្នកលក់នៅ Chatuchak នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទំនិញនៅថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍ ដោយគ្មានការអនុញ្ញាតទេ។ ជាមួយគ្នានេះផែនការដែលអនុញ្ញាតឱ្យអាជីវករបើកលក់រហូតដល់ម៉ោង ១០ យប់នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ក៏ត្រូវបានផ្អាកផងដែរ ហើយការហាមឃាត់សកម្មភាពនៅតាមតំបន់ clocktower នៅតែមានដដែល។ លេខាអចិន្រ្តៃយ៍រងនៃរដ្ឋបាលក្រុងបាងកក (BMA) លោកស្រី Wallaya Wattanarat
April 8, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផែនការបង្កើនពន្ធសាជីវកម្ម ដើម្បីចំណាយសម្រាប់ផែនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់គាត់។ ការបង្កើនពន្ធសាជិវកម្មនេះ គឺតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយពីគោលនយោបាយមុន ក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធសាជីវកម្ម។ ប្រភពដដែលបានឲ្យដឹងថា ផែនការពន្ធផលិតនៅអាមេរិកត្រូវបានបង្ហាញកាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយស្នើដំឡើងអត្រាពន្ធសាជីវកម្មដល់ ២៨% ពី ២១% កាលពីពេលមុន ពោលគឺអត្រាបន្ទាប់ពីការកាត់ពន្ធដោយរដ្ឋបាល Trump ។ សូមបញ្ជាក់ថា ក្រៅពីពន្ធខាងលើ លោក Biden គ្រោងនឹងយកពន្ធអប្បបរមាសម្រាប់អាជីវកម្មធំៗ ដែលរាយការណ៍ពីប្រាក់ចំណេញខ្ពស់ដល់ម្ចាស់ភាគហ៊ុនប៉ុន្តែមានប្រាក់ចំណូលជាប់ពន្ធតិចតួច។ ផែនការនេះក៏នឹងពង្រឹងពន្ធអប្បបរមាជាសកល សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្រៅប្រទេស និងជំរុញការអនុវត្តច្បាប់ដើម្បីដោះស្រាយការគេចពន្ធឆ្លងដែនផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖
April 8, 2021 - សេដ្ឋកិច្ច
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចេញកៅស៊ូប្រមាណ ៤៥,៩៦៥ តោន ពោលគឺកើនឡើង ៤,៤៧២ តោន ឬស្មនឹង១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះដោយបន្ថែមថា ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំនេះ កៅស៊ូមួយតោនមានតម្លៃ ១,៥៨៤ ដុល្លារជាមធ្យម ពោលគឺកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពដដែលបន្តថា ប្រទេសកម្ពុជាមានផ្ទៃដីសរុប ៤០៤.១១៨ ហិកតាសម្រាប់ចម្ការកៅស៊ូដែលផលិតជ័រកៅស៊ូ ៤៧,៤១២ តោនកើនឡើង ១២%។ សូមបញ្ជាក់ផងដែរថា កៅស៊ូកម្ពុជាប្រមាណ ៣៤ ម៉ឺនតោនត្រូវបាននាំចេញក្នុងឆ្នាំ២០២០ ដោយរកចំណូលបាន ៤៥៩
April 8, 2021 - ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល
April 8, 2021 - អាជីវកម្ម
ក្រុមហ៊ុន Sony Pictures Entertainment កំពុងរៀបចំសួនកម្សាន្តមួយដ៏ធំនៅក្នុងប្រទេសថៃ ដែលផ្អែកលើ Columbia Pictures movies។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ក្រុមហ៊ុនកម្សន្តដ៏ធំមួយនេះ កំពុងធ្វើការជាមួយក្រុមហ៊ុន Amazon Falls របស់ប្រទេសថៃ ដើម្បីរៀបចំគម្រោងការបណ្តាក់ទុនរួមជាមួយនឹងកាលបរិច្ឆេទបើកសម្រាប់ខែតុលា ខាងមុខនេះ។ សួនកម្សាន្តនេះ និងមានរួមបញ្ចូលទាំងឧទ្យានទឹកដែលមានឈ្មោះថា Aquaverse ដែលនឹងត្រូវសាងសង់ផ្ទៃដី ១៤ ហិកតានិងមានឧបករណ៍ជិះកម្សាន្ត និងទាក់ទាញ ដ៏សម្បូរសម្បែបជាមួយនឹងការរចនាទៅតាមសាច់រឿង Jumanji, Bad Boys, Men in Black,
April 8, 2021 - អាជីវកម្ម
លោក តុង ហេង ជាកសិករដាំឪឡឹកម្នាក់ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា ជាទូទៅការប្រកបមុខរបរដាំឪឡឹក តែងតែនិយមដាំចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះ មានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារ ក៏មានតម្លៃខ្ពស់ផងដែរ។ លោកថា កាលពីមុនការឆ្លងមេរោគកូវីដ១៩ចូលសហគមន៍ ដែលរាជរដ្ឋាភិបាលដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈនោះ ទីផ្សារលក់ឪឡឹកនៅស្រុកបន្ទាយស្រីនេះ គឺមានការប្រសើរទាំងឪឡឹកទុំលឿង និងឪឡឹកទុំក្រហម រួមជាមួយត្រសក់ផ្អែម ដោយមានប្រជាពលរដ្ឋមកទិញដោយផ្ទាល់ ក៏ច្រើន និងអ្នកទិញតាមអនឡាញក៏ច្រើនផងដែរ។ ប៉ុន្តែនៅក្នុងអំឡុងខែមីនានិងដើមខែមេសានេះ ទីផ្សារនៃការលក់ឪឡឹកពិបាកលក់ចេញជាងមុន ដោយអ្នកមកទិញផ្ទាល់គឺមានតិចតួចណាស់ ហើយអ្នកកុម្ម៉ង់ទិញក៏មិនសូវមាន ដោយសារគេខ្លាចឆ្លងមេរោគកូវីដ១៩ ។
April 8, 2021 - ទេសចរណ៍
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរីបាននិយាយកាលពីថ្ងៃទី ៥ ខែមេសាថា ប្រទេសសឹង្ហបុរីនឹងទទួលស្គាល់លិខិតឆ្លងដែនឌីជីថលរបស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) សម្រាប់ការត្រួតពិនិត្យមុនពេលចេញដំណើរ ដែលនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានអនុម័តគំនិតផ្តួចផ្តើមនេះ។ អ្នកដំណើរទាំងអស់នឹងអាចចែករំលែកនូវលទ្ធផលនៃការធ្វើតេស្ត Polymerase (PCR) សម្រាប់ជំងឺកូវីដ-១៩ មុនពេលចេញដំណើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្នុងអំឡុងពេលត្រួតពិនិត្យពេលធ្វើដំណើរតាមអាកាស និងពេលមកដល់ចំណុចត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន Changi។ មុនពេលទទួលស្គាល់ លិខិតឆ្លងដែននេះត្រូវបានសាកល្បងដោយជោគជ័យដោយក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី។ ជាមួយគ្នានោះក្រុមហ៊ុនអាកាសចរណ៍ជាង ២០ ដែលរួមមានទាំងក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ក៏កំពុងធ្វើតេស្តលិខិតឆ្លងដែនឌីជីថលនេះផងដែរ។ គួរឲ្យដឹងថា ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅអាស៊ី ប្រទេសសឹង្ហបុរីដែលមានករណីឆ្លងមេរោគកូរ៉ូណាវីរុសតិចតួចនៅក្នុងឆ្នាំនេះ បាននាំមុខគេក្នុងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងកំឡុងពេលមានជំងឺរាតត្បាត
April 7, 2021












