Khmernote
  • អាជីវកម្ម

    យោងតាមសេចក្ដីជូនដំណឹងដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យមុននេះបន្តិចបានឲ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបន្លែចំនួន ៤ទីតាំងនៅក្នុងខណ្ឌរួមមាន៖ ផ្សារសិនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាបទី១ ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និងផ្សារត្រពាំងថ្លឹង ដែលស្ថិតក្នុងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ផ្សារទាំង ៤កន្លែងនេះនឹងត្រូវផ្អាកចាប់ពីថ្ងៃទី១៩ ខែមេសា នេះរហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូល ក្នុងទីតាំងផ្សារខាងលើ៕ អត្ថបទ៖ លីនី

    April 19, 2021
  • សេដ្ឋកិច្ច

    រដ្ឋបាលរាជធានីភ្នំពេញបានផ្ទេរជាបណ្តោះអាសន្ននូវផ្សារបន្លែបោះដុំផ្សារដើមគរទៅលក់នៅ ផ្សារកួរស្រូវនៅផ្លូវជាតិ លេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានបិទផ្សារដើមគរជាបណ្តោះអាសន្ន ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតផ្សារថ្មីមួយទៀត ជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា ផ្សារដើមគរគឺជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានធ្វើឱ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជា បណ្តោះអាសន្ន មកដល់ពេលនេះ។ ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

    April 19, 2021
  • សេដ្ឋកិច្ច

    សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសថា ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទទួលបានការបញ្ចុះតម្លៃចំពោះការ ទិញអង្ករ សម្រាប់បរិភោគប្រចាំថ្ងៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ មានចាប់ពីចំនួន ២០ម៉ឺនរៀល ទៅ ៤០ ម៉ឺនរៀល ក្នុងមួយតោន ឬស្មើនឹង១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ក្នុងមួយបេទម្ងន់៥០ គីឡូក្រាម នៃតម្លៃគោល ទៅតាមប្រភេទ និងគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ។ សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា សាធារណជនដែលចង់ទិញអង្ករដោយមានការបញ្ចុះតម្លៃនេះ អាចទាក់ទងក្រុមហ៊ុន និងរោងម៉ាស៊ីន ដូចជា

    April 19, 2021
  • សេដ្ឋកិច្ច

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់អំណោយសម្ភារៈវេជ្ជសាស្ត្រដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ការផ្ដល់នេះធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា (KOICA)) ក្នុងគោលបំណងជួយដល់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA Cambodia Office នៅព្រឹកនេះបានឲ្យដឹងថា សម្ភារៈវេជ្ជសាស្ត្រដែលជាជំនួយរបស់សារធារណៈកូរ៉េរួមមាន៖​ ឧបករណ៍ធ្វើតេស្ត RNA Extraction Kits ចំនួន ១៨,៧៥០ ឈុត, ឧបករណ៍ធ្វើតេស្ត SD Biosensor ចំនួន ១៤,៤០០ ឈុត, ឧបករណ៍សម្រាប់យកសំណាក និងគ្រឿងបន្លាស់ផ្សេងទៀតសម្រាប់ម៉ាស៊ីនតេស្ត PCR ចំនួន ៤២,០០០ សរុបជាទឹកប្រាក់ស្មើនឹង ៣៥០,០០០

    April 19, 2021
  • សេដ្ឋកិច្ច

    អភិបាលខេត្តកណ្តាល បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសផ្សារដើមគរ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគរ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់​​ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួល​គោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ។ ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៧មេសា បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាទីផ្សារបោះ​​ដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចនៅពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណជាង១០០នាក់ ក្នុងព្រឹត្តិការណ៍

    April 19, 2021
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលនៃការដាក់ លិខិតប្រកាស និងបង់ប្រាក់ពន្ធ ប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ​ បានចេញសេចក្ដីជូនដំណឹង ដល់អ្នក ជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយយោងតាមសេចក្ដីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា

    April 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះសម្រេចបាន ប្រមាណ ៩៧,៣៩ភាគរយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានគូសបញ្ជាក់ថា វិស័យថាមពលអគ្គិសនី នៅឆ្នាំ២០២០កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង ៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ ១,៨៧ភាគរយ។ ក្នុងសារលិខិតបានបន្តថា ការតភ្ជាប់ខ្សែបណ្តាញចរន្ត ឱ្យដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ថាមពលអគ្គិសនី

    April 13, 2021
  • សេដ្ឋកិច្ច

    ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃច័ន្ទទី ១២ ខែមេសាថា ខ្លួនគ្រោងនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងការពារវីរុស Covid-19​ របស់ខ្លួនឈ្មោះថា Novavax នៅដើមខែមិថុនានេះ ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានគោលបំណងចាប់ផ្តើមសាកល្បងដំណាក់កាលចុងក្រោយ នៃការចាក់ថ្នាំបង្ការរោគដោយវ៉ាក់សាំងរបស់ខ្លួននៅឆមាសទី ២ នៃឆ្នាំនេះ។ ការប្រកាស​នេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in បានរៀបចំកិច្ចប្រជុំពិសេសមួយ ស្តីពីកិច្ចប្រឹងប្រែងប្រឆាំងនឹងមេរោគ និងការអភិវឌ្ឍវ៉ាក់សាំង ខណៈខ្លាចរលកឆ្លងទី ៤ ដែលអាចកើតមានឡើង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថាក្រុមហ៊ុន SK Bioscience នឹងអាចចាប់ផ្តើមផលិតវ៉ាក់សាំង Novavax COVID-19 នៅដើមខែមិថុនាហើយអាចផ្គត់ផ្គង់បានដល់ទៅ ២០

    April 13, 2021
  • សេដ្ឋកិច្ច

    ប្រទេសថៃ មានភាពល្បីល្បាញដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបើកបរ និងចំនួនតួលេខនៃគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្ដែងអង្គការសុខភាពពិភពលោក ឥឡូវនេះរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រទេសថៃត្រូវខាតបង់ថវិកាប្រមាណ ៥០០ ពាន់លានបាត (ប្រមាណជាង ១៥.៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៩។ ជាមួយគ្នានេះរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានចាត់ទុកប្រទេសថៃ ជាប្រទេសលេខមួយក្នុងអាស៊ានដែលមានអត្រាមរណភាព ៣២.៧% ដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនការពារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ពន្យល់ថា អង្គការសុខភាពពិភពលោកគណនាការខាតបង់ហិរញ្ញវត្ថុនៃការស្លាប់ដោយសារការបើកបរនៅប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។ ក្នុងនោះការខាតបង់ចំនួន ៥០០ ពាន់លានបាតរបស់ប្រទេសថៃមានប្រមាណ ៣% នៃផលិតផលក្នុងស្រុកសរុបឆ្នាំ២០១៩ របស់ប្រទេសនេះដែលមានចំនួន ១៦.៨៧ ទ្រីលានបាត។ តាមរយៈការវិភាគស្ថិតិ និងការព្យាករណ៍អំពីការស្លាប់តាមដងផ្លូវពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ការប៉ាន់ស្មានក្នុងរយៈពេល ៦ ឆ្នាំខាងមុខគឺប្រទេសថៃកំពុងប្រឈមនឹងការស្លាប់ជាមធ្យមប្រមាណ

    April 13, 2021
  • សេដ្ឋកិច្ច

    នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញទាំងអស់នៅក្នុងរាជធានីភ្នំពេញ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ (Lock Down) ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គ្រាដែលកម្ពុជា ពិសេសរាជធានីភ្នំពេញ បាននិងកំពុងតែផ្ទុះជំងឺកូវីដ-១៩ រីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយប្រជាពល រដ្ឋបានរងនូវផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច។ ដូច្នេះប្រសិនបើអាជីវករមួយចំនួនឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឱ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀត។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញ ពិសេសអាជីវករលក់គ្រឿងឧបភោគ

    April 13, 2021