- Khmernote
- សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីឡាវលោក Phankham Viphavanh បានបញ្ជាឱ្យបិទរដ្ឋធានី វៀងចន្ទន៍ ចាប់តាំងពីម៉ោង ៦ ព្រឹកថ្ងៃទី ២២ ខែមេសាបន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងវីរុស COVID-19។ ការចាក់សោរនេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ៦ ខែឧសភា ដោយការធ្វើដំណើរពី វៀងចន្ទន៍ ទៅខេត្ត និងពីបណ្តាខេត្តនានាទៅ រាជធានី ត្រូវបានហាមឃាត់លើកលែងតែអ្នករស់នៅអចិន្រ្តៃយ៍នៃរដ្ឋធានីដែលកំពុងវិលត្រឡប់មកពីស្រុកកំណើត អ្នកបើកបរដឹកជញ្ជូនទំនិញ និងបុគ្គលដែលមានការអនុញ្ញាតផ្សេងទៀត។ ជាមួយគ្នានេះអ្នករស់នៅក្នុងទីក្រុង វៀងចន្ទន៍ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេឡើយ លើកលែងតែការងារចាំបាច់និងការទិញរបស់ចាំបាច់។ ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុននៅទីក្រុងវៀងចន្ទន៍ ត្រូវបានស្នើសុំកាត់បន្ថយចំនួនបុគ្គលិកដែលកំពុងធ្វើការនៅការិយាល័យរបស់ពួកគេ ដើម្បីធានាបាននូវការរក្សាគម្លាតសង្គម។ តួយ៉ាង ការប្រមូលផ្តុំអាចមិនលើសពី ២០នាក់ ខណៈពេលដែលសេវាកម្មមិនចាំបាច់ត្រូវបានបញ្ជាឱ្យបិទ។ លើសពីនេះប្រទេសឡាវ
April 23, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស ដល់កម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ មុននេះបន្តិច។ ឯកឧត្តម វេង សាខុន បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម
April 22, 2021 - សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្នងដំណាក់កាលនៃ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នេះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់បន្លែ ត្រី សាច់ ពី៧៥% ទៅ១០០% ដោយខ្លួនឯងបាន ។ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការបិទជាឯកតោភាគីពីភាគីវៀតណាមមិនឲ្យបន្លែរបស់ខ្លួនចូលមកកម្ពុជានៅក្នុងអំឡុងពេលនេះ គឺជាឱកាស ដ៏ល្អមួយសម្រាប់កសិករកម្ពុជាទៅវិញទេ គឺយើងឈានទៅដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ព្រោះកន្លងមកយើងពិបាកប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដោយគេលក់ក្នុងតម្លៃថោកជាងបន្លែក្នុងស្រុកយើង។ សំឡេង៖ «ផលិតផលរបស់យើងអាចផ្គត់ផ្គង់បានប្រចាំឆ្នាំប្រមាណ៧០% ហើយក្នុង រដូវរំហើយអាចផ្គត់ផ្គង់បាន៨០ភាគរយ តែនៅរដូវក្តៅនេះអាចថយមកវិញ ។តែទោះជាយ៉ាងណាមិនខ្វះទេ!។កន្លងមកយើងមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសាតែគេនាំចូលផលិតផលមួយចំនួនមានតម្លៃថោកជាងយើង។ មួយទៀតកន្លងមកគេគ្រប់គ្រងទីផ្សារហេដ្ឋារចនាសម្ព័ន្ធលក់នៅកម្ពុជាបានស្ទើរទាំងស្រុង។ ដូច្នេះយើងពិបាកប្រជ្រៀតក្នុងការបែងចែកទីផ្សារនេះ។ ប៉ុន្តែឥឡូវនេះជាឱកាសល្អសម្រាប់កម្ពុជាហើយកសិករមានលទ្ធភាពក្នុងការផលិតដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់បន្លែនៅប្រទេសកម្ពុជាយើង »។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
April 22, 2021 - សេដ្ឋកិច្ច
ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោក បានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២០០ លានម្ជុល (Shot) ដោយបំពេញគោលរបស់ប្រធានាធិបតីរូបនេះមុនពេលកំណត់។ គួររម្លឹកថា លោក Biden បានសន្យាថា នឹងផ្តល់នូវវ៉ាក់សាំង ២០០ លានម្ជុល (Shot) ឬ ស្មើនឹង ១០០លានដូសនេះក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោក នៃការចូលកាន់ដំណែង។ នាពេលនោះលោកបានមានប្រសាសន៍ថា « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »។
April 22, 2021 - អាជីវកម្ម
Royal International Corporation ដែលប្រតិបត្តិការកាស៊ីណូធំជាងគេនៅភាគខាងជើងទីក្រុង Ha Long ប្រទេសវៀតណាមបានរាយការណ៍ពីការខាតបង់ក្រោយបង់ពន្ធជិត ១.២៧ ពាន់លានដុង (១.១៧ លានដុល្លារ) ក្នុងត្រីមាសទី១។ ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ការខាតបង់លើកនេះគឺជា ត្រីមាសទី៦ ហើយ ពោលគឺ ខាត ៦ត្រីមាសជាប់ៗគ្នាតែម្ដង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់កន្លងមក។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុនដែលចុះបញ្ជីមូលបត្រ HCMC មួយនេះ បានស្តីបន្ទោសការខាតបង់ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃ Covid-19 ដែលបានកើតឡើងនៅចុងខែមករាឆ្នាំនេះ។ ការផ្ទុះនេះ បានធ្វើឲ្យប្រាក់ចំណូលនៅត្រីមាសទី១ ធ្លាក់ចុះ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ២៧ ពាន់លានដុង
April 22, 2021 - សេដ្ឋកិច្ច
ដើម្បីចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបានកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំវៀតណាម ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកបង្កដោយរោគរាតត្បាតនេះដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម
April 22, 2021 - សេដ្ឋកិច្ច
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្នុងតំបន់ក្រហម។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មនឹងបន្ថែមបន្លែមួយចំនួន មានដូចជា ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសម្របសម្រួលអោយមានត្រី សាច់សំរាប់ការងារនេះផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន
April 22, 2021 - សេដ្ឋកិច្ច
ក្រសួងកសិកម្មបាន រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានតម្រូវការបន្លែក្នុងស្រុកប្រចាំ ឆ្នាំប្រមាណ ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០.៧៥លានតោនប៉ុណ្ណោះ ដូច្នេះហើយក្រសួង បាននិងកំពុងជំរុញឱ្យប្រជាពលរដ្ឋដាំដុះឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដូច្នេះ ឆ្លើយតបទៅនឹងទស្សនៈរបស់បុគ្គលមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមថា “ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស”។ ជុំវិញទស្សនៈនេះ ក្រសួងកសិកម្ម បានបកស្រាយបំភ្លឺនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០.៧៥លានតោន។ ដូច្នេះក្រសួងអាចផ្គត់ផ្គង់បានប្រហែល ៧៥ភាគរយ ជាមធ្យម (អាចប្រែប្រួលតាមរដូវ
April 21, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃអាចទទួលបានលិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) ដើម្បីធ្វើដំណើរទៅបរទេស។ ប្រភពដដែលបានឲ្យដឹងថា ព្រឹត្តិប័ត្រព័ត៌មាន Royal Gazette បានផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការចេញវិញ្ញាបនប័ត្រនៃការចាក់ថ្នាំបង្ការ រឺ លិខិតឆ្លងដែនវ៉ាក់សាំង ដែលនឹងត្រូវចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺ។ ក្នុងការផ្សព្វផ្សាយនោះបានបង្ហាញថា វិញ្ញាបនប័ត្រនេះ នឹងត្រូវសរសេរជាភាសាអង់គ្លេស ហើយនឹងមានឈ្មោះអ្នកកាន់ព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំង Covid-19 ដែលអាចត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅបរទេស។ ជាមួយគ្នានេះដែរ វិញ្ញាបនប័ត្រនេះនឹងត្រូវបានចេញឱ្យតែអ្នកដែលបានទទួលវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីក្រោមច្បាប់នៃឱសថរបស់ប្រទេសថៃ ឬ ត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លើសពីនេះឯកសារត្រូវតែមានហត្ថលេខារបស់អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឬ អ្នកដែលត្រូវបានជ្រើសរើស ក៏ដូចជាត្រារបស់ទីភ្នាក់ងារ ហើយលិខិតឆ្លងដែនវ៉ាក់សាំងមួយនឹងបញ្ជាក់បានតែបុគ្គលម្នាក់ប៉ុណ្ណោះ៕ អត្ថបទ៖
April 21, 2021 - សេដ្ឋកិច្ច
បើទោះបីជាប្រទេសថៃកំពុងចាក់វ៉ាក់សាំងការពារ Covid-19 ដែលអាចជួយឲ្យស្ថានភាពប្រទេសត្រឡប់ទៅដូចមុនពេលផ្ទុះវីរុសបានលឿនជាងមុនក៏ដោយ ក៏បំណុលគ្រួសាររបស់ប្រជាជនថៃត្រូវបានគេរំពឹងថា នឹងកើនឡើង។ អ្នកវិភាគនៅ Kasikorn Research បានបង្ហើបថា តាមពិតទៅបំណុលរបស់ប្រជាជនថៃអាចឈានដល់ ៨៩-៩១% នៅដំណាច់ឆ្នាំនេះ។ នៅក្នុងការស្ទង់មតិថ្មីៗនេះ KResearch បានឲ្យដឹងថា អ្នកឆ្លើយតប ១០.៨% បង្ហាញថាអាចនឹងជាប់គាំងនៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ក្នុងចំណោមអ្នកដែលអាចជាប់គាំង អ្នកខ្លះបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូល អសមត្ថភាពក្នុងការកាត់បន្ថយចំណាយ និងបន្ទុកក្នុងការសងបំណុលខ្ពស់ ដោយក្នុងមួយខែលើសពី ៥០% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។ ក្រុមអ្នកឆ្លើយសំណួរស្ទង់មតិនេះក៏មានការព្រួយបារម្ភផងដែរថា ខ្លួនប្រហែលជាមិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួនទៀតនោះទេ។ គួរឲ្យរម្លឹកផងដែរថា តួលេខបំណុលរបស់ប្រជាជនថៃនៅត្រីមាសទី៣ ឆ្នាំ២០២០ ទាបជាង ៨៦.៦% និងដំណាច់ឆ្នាំ ៨៩.២%។
April 21, 2021












