Khmernote
  • អាជីវកម្ម

    ផ្សារទំនើប និងហាងលក់រាយត្រូវបានស្នើសុំឱ្យស្តុកទុកនូវទំនិញចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ខណៈការផ្ទុះឡើងនៃវីរុស Covid-19 លើកទីបីនេះ នៅតែមិនថមថយ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។ ជាមួយគ្នានោះដែរ នាយកដ្ឋានក៏បាន ស្នើសុំឱ្យប្រតិបត្តិករនៃវេទិកាចែកចាយម្ហូបតាមអ៉ីនធឺណេត ដែលត្រូវបានគេរំពឹងថានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតកុំបង្កើនតម្លៃសេវាកម្មរបស់ខ្លួន។ ប្រធាននាយកដ្ឋានលោក Wattanasak Sur-iam បាននិយាយកាលពីម្សិលមិញថា ក្រុមមន្រ្តីចង់ធ្វើឱ្យប្រាកដថាមានទំនិញគ្រប់គ្រាន់ជាពិសេសអង្ករ អាហារ ស្ងួត និងក្លាសេ អាហារកំប៉ុង និងទឹក សម្រាប់លក់នៅផ្សារទំនើប ព្រោះមនុស្សអាចបង្កើនការទិញរបស់ពួកគេក្នុងកំឡុងពេលកំពុងផ្ទុះឡើងនៃវីរុស។ លោកបានបន្ថែមថា អតិថិជនទំនងជាទិញនិងស្តុកទុកលើអាហារនិងផលិតផលចាំបាច់ផ្សេងៗទៀត ខណៈដែលពួកគេព្យាយាមចៀសវាងចាកចេញពីផ្ទះដើម្បីកាត់បន្ថយឱកាសឆ្លងវីរុសដែលកំពុងរីករាលដាលខ្លាំង។ យ៉ាងណាមិញ បើតាមកិច្ចពិភាក្សាថ្មីៗជាមួយអ្នកជំនួញលោក Wattanasak បានឲ្យដឹងថា អ្នកលក់ដុំនិងអ្នកលក់រាយ បានបញ្ជាក់ថាមានផលិតផលគ្រប់គ្រាន់សម្រាប់លក់ ដូច្នេះអតិថិជនមិនចាំទិញស្តុកទុកនោះទេ

    April 27, 2021
  • អាជីវកម្ម

    រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយ មានជ័យ ចាប់ពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៊ីណូ ដែលមានអនុស្សរណៈជាមួយ ក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។ (រូបតំណាង) សូមបញ្ជាក់ថា ការសម្រេចបិទកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួង សុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញ អ្នកកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅក្រុងប៉ោយប៉ែតផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 27, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ដែលផលិតនៅក្នុងចំនួន ៦០លានដូស ទៅបរទេសភ្លាមៗ នៅពេលដែលវ៉ាក់សាំងនេះ ត្រូវបានបញ្ជប់ការត្រួតពិនិត្យពីសុវត្ថិភាពដោយសហព័ន្ធ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងសំឡឹងមើលជម្រើស ដើម្បីចែកដូសនៃចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅអាមេរិក ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នមានវ៉ាក់សាំងនៅក្នុងស្តុកប្រមាណ ១០លានដូសហើយ ខណៈចំនួនដែលនៅខ្វះ នឹងត្រូវផលិតនៅខែឧសភា និងមិថុនា។ ហើយនៅពេលដែលផលិតគ្រប់ចំនួន វ៉ាក់សាំងទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅបរទេសបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បញ្ជាក់ពីគុណភាពផលិតផលរបស់វ៉ាក់សាំង។ គួរឲ្យដឹងផងដែរថា ការអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌កំពុងកើនឡើង នៅតាមតំបន់ផ្សេងៗទៀតនៃពិភពលោកដោយសារប្រទេសជាច្រើនត្រូវបានទុកចោលដោយគ្មានលទ្ធភាពទទួលបាននូវដូសចាំបាច់។ ជាមួយគ្នានេះដោយសំដៅទៅលើប្រទេសណា ដែលនឹងទទួលវ៉ាក់សាំង

    April 27, 2021
  • ទេសចរណ៍

    ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។ ឯកឧត្តមបណ្ឌិតបានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ

    April 27, 2021
  • សេដ្ឋកិច្ច

    ប្រទេសចិន បានអនុញ្ញាតជាផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ចេញពីកម្ពុជា នេះបើយោងតាមការបង្ហោះអំពីសេចក្ដីថ្លែងអំណរគុណរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានធ្វើការបង្ហោះដូច្នេះថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា ។ យ៉ាងណាមិញ ចំពោះការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។ សូមបញ្ជាក់ជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)

    April 27, 2021
  • ទេសចរណ៍

    តាម​សេចក្តីរាយការណ៍ របស់​អាជ្ញាធរ​ជាតិ​អប្សរា អំពី​ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ តាម​គោលដៅ​ប្រាសាទ​នានា សម្រាប់​ថ្ងៃទី​១ គឺ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ សរុប​ចំនួន ៦៩៦​នាក់ និង​ព្រះសង្ឃ ៥​អង្គ ។ ​ផ្អែក​តាម​របាយការណ៍​នោះ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកនាំពាក្យ​ផង បានបង្ហាញ​នៅក្នុង​សំណេរ​តេ​ឡេ​ក្រាម របស់​អាជ្ញាធរ​ជាតិ​អប្សរា​ថា ចំនួន​ភ្ញៀវ​សរុប ៦៩៦​នាក់ និង​ព្រះសង្ឃ ៥​អង្គ​ផងដែរ ក្នុងនោះ​÷ ភ្ញៀវ​ជាតិ ៦៨០​នាក់ និង​ភ្ញៀវ​អន្តរជាតិ ១៦​នាក់ ដោយ​ទស្សនា​គ្រប់​គោលដៅ

    April 27, 2021
  • Boostrong

    ផ្អាកពីការងារមួយរយៈ មកធ្វើការនៅផ្ទះខ្លួនឯងវិញ ស្រាប់តែថ្ងៃទី25 ខែមេសានេះមានរឿងហេតុធ្វើឲ្យអ្នកស្រី ឈឿន លួត ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ស្រែកផ្អើលអ្នកលក់ និងស្វាងពីងងុយចែសតែម្តងព្រោះតែប៊ូសស្រ្តង១កំប៉ុង។ សព្វថ្ងៃ អ្នកស្រី ឈឿន លួត មានអាយុ 49 ឆ្នាំ រស់នៅក្នុងភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរ ជាអ្នកធ្វើសំណង់។ អ្នកស្រីកំពូលសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកឈប់សម្រាកមួយរយៈសិន ដូច្នេះអ្នកស្រីក៏ស្នាក់នៅផ្ទះ និងធ្វើការងារផ្សេងនៅៗក្នុងផ្ទះ ហើយកាលពីថ្ងៃទី 25 ពេលថ្ងៃត្រង់ អ្នកស្រីធ្វើការអស់កំលាំង និងងុយផង ក៏បានទៅទិញប៊ូសស្រ្តងញ៉ាំដូចសព្វដង

    April 26, 2021
  • ទេសចរណ៍

    អាជ្ញាធរទេសចរណ៍ថៃកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននូវបញ្ជីតំបន់ទេសចរណ៍ចំនួន ១៥៣ កន្លែងនៅក្នុងខេត្តចំនួន ២១ ទូទាំងប្រទេស ដែលត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែរលកថ្មីនៃ Covid-19 ដែលកំពុងរាតត្បាតក្នុងពេលបច្ចុប្បន្ន។ យោងតាមបញ្ជីដែឡបង្ហាញដោយក្រសួង តំបន់ទេសចរណ៍ស្ថិតក្នុងខេត្តចំនួន ២១ នោះរួមមាន៖ Chiang Mai, Mae Hong Son, Nan, Tak, Phitsanulok, Uthai Thani, Lampang, Lamphun, Nakhon Sawan, Uttaradit, Phetchabun, Bangkok, Ayutthaya, Ratchaburi, Phetchaburi, Prachuab

    April 26, 2021
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភអំពីការខ្វះខាតប្រភពបន្លែ ត្រីសាច់ ដើម្បីផ្គត់ផ្គង់ក្នុងអំឡុងពេលការបិទខ្ទប់នេះ ខណៈដែលកម្ពុជា នៅសល់ស្បៀង ជាអង្ករ ត្រីចិញ្ចឹម សត្វចិញ្ចឹម និងបន្លែជាច្រើន។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជានៅសល់ផលិតកម្មស្បៀង ជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់បិទខ្ទ ប់ក៏ដូចជាតំបន់ក្រហម សូមកុំមានការព្រួយបារម្ភឱ្យសោះ។ ឯកឧត្តមបានបន្ថែមថា សម្រាប់បន្លែដែលបានដាក់លក់ជូនប្រជាពលរដ្ឋនាពេលនេះ ក៏ដូចជាបានចែកចាយទៅតំបន់បិទខ្ទប់ដទៃទៀតគឺមានប្រភពមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានបន្លែខ្លះទៀតនាំចូលពីខេត្តកណ្ដាល ហើយសម្រាប់បន្លែទាំងអស់នេះផងដែរ គឺយើងបញ្ជាទិញពីសហគមន៍ដែលផលិតបន្លែក្នុងស្រុករបស់កសិករយើងពិតៗ ពុំមានការនាំចូលឡើយ។ សំឡេង ៖ « យើងក៏បានពិនិត្យផងដែរលើលទ្ធភាពផ្គត់ផ្គង់ផ្សេងៗ ក្រសួងនឹងធ្វើកិច្ចការជាមួយនឹងក្រសួងកសិកម្ម

    April 24, 2021
  • អាជីវកម្ម

    ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារធំៗ បន្ដទៀតនៅទីក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារ នានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់

    April 24, 2021