Khmernote
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា របរដាំស្មៅអ៉ីស្រាអែល និងស្មៅស៊ុបព័រនេពា អាចរកចំណូលបាន ២០០០ ដុល្លារក្នុងមួយខែ ដោយដំណាំស្មៅប្រភេទនេះ វាមានប្រូតេអ៉ីន ២០ភាគរយ សម្រាប់ការលូតលាស់របស់សត្វគោ បើធៀបនឹងស្មៅធម្មតា ស្មៅនេះពេញនិយមសម្រាប់អ្នកចិញ្ចឹមសត្វគោនៅកម្ពុជា។ លោក សុខ ល័ក្ខ ជាកសិករដាំស្មៅលក់ នៅសង្កាត់ខ្សាច់ប៉យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា ពូជស្មៅអ៉ីស្រាអែលមានរូបរាងនិងលក្ខណៈដូចដើមអំពៅ ហើយខ្ពស់ចំណែកស្មៅស៊ុបព័រនេពា មានស្លឹកធំៗប៉ុន្តែទាប។ លោកបានផ្គត់ផ្គង់ពូជស្មៅជូនអតិថិជនទៅតាមបណ្ដាខេត្តនានា ដោយក្នុងមួយកងមានតម្លៃ៥០០រៀល ព្រមទាំងជួយប្រាប់ពីរបៀបដាំដុះ ប្រសិនបើកសិករមានតម្រូវការដាំសម្រាប់សត្វចិញ្ចឹមរបស់គាត់។ លោកបន្ថែមថា ផ្ទៃដី ២៥ម៉ែត្របួនជ្រុង ដែលដាំស្មៅផ្អែមអ៉ីស្រាអែលរបស់ប្រជាពលរដ្ឋ ចំណាយប្រាក់យ៉ាងច្រើនបំផុតត្រឹម ៣០ម៉ឺនរៀល ការចំណាយនេះ

    April 2, 2021
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០ដុល្លារក្នុងមួយម៉ោង និងដំឡើងពន្ធទៅលើអ្នកមាន ពោលគឺដំឡើងអត្រាពន្ធប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងប្រទេសដល់ ៣៩%។ យោងតាមប្រភពពីសារព័ត៌មានបរទេសបានឲ្យដឹងថា​ ការផ្លាស់ប្តូរប្រាក់ឈ្នួលអប្បបរមា និងគោលនយោបាយពន្ធបានចូលជាធរមាននៅក្នុងប្រទេសនូវែលហ្សេឡង់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។ ប្រភពបានឲ្យដឹងបន្ថែមថា ការកើនឡើងប្រាក់ឈ្នួលមានន័យថា ប្រាក់ចំណូលរបស់ប្រជាជននូវែលហ្សេឡង់ចំនួន ១៧៥,៥០០ នាក់នឹងត្រូវកើនឡើង ៤៤ ដុល្លារ ក្នុងមួយសប្តាហ៍។ ស្របពេលអ្នកមាន ឬ អ្នកដែលរកប្រាក់ចំណូលបានច្រើនជាង ១៨០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬ ប្រហែល

    April 2, 2021
  • បុគ្គលជោគជ័យ

    រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦,៩លានដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំង ក្នុងប្រទេសចំនួន១២ ដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩។ ថវិកាជិត ១លានដុល្លារនៃថវិកា សរុប នឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។ នេះបើតាមការឱ្យដឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំង នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយ

    April 2, 2021
  • ទេសចរណ៍

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។ គួរជម្រាបថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចរាល់លើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ

    April 2, 2021
  • អាជីវកម្ម

    ដំណាំតាសក់របស់កសិករនៅក្នុងខេត្តស្វាយរៀង អាចរកចំណូលបាន៦០លានរៀលក្នុងមួយឆ្នាំ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងប្រសើរ។ លោក ឡឹក ប៊ុនធឿន ជាប្រជាពលរដ្ឋរស់នៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឱ្យដឹងថា ការប្រកបមុខរបរដាំបន្លែតាសក់នេះ គឺមានរយ:ពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការដាំដុះកន្លងមក គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ ប៉ុន្តែរយ:ពេល ២ឆ្នាំមកនេះ ការដាំដុះដំណាំតាសក់របស់លោក គឺមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយសារលោកបានពង្រីកដីដាំដុះបន្ថែមមានទំហំសរុបជាង ១ហិចតា ហើយក្នុងមួយឆ្នាំអាចប្រមូលផលតាសក់បានចំនួន ៤លើក។ កសិកររូបនោះ បានបន្តថា ក្នុងមួយថ្ងៃ លោកអាចប្រមូលផលតាសក់បាន ចាប់ពី ៥០០ទៅ ៨០០គីឡូក្រាម និងអាចលក់ចេញបានក្នុងតម្លៃ ១០០០រៀល ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។ លោកបានបញ្ជាក់ថា ក្នុងមួយឆ្នាំអាចរកបា្រក់ចំណូលបាន

    April 2, 2021
  • ទេសចរណ៍

    ក្រសួងទេសចរណ៍និងកីឡា កំពុងពិចារណាផ្តល់ជើងហោះហើរឆ្លងកាត់តាមខេត្តដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ត្រូវបានអនុម័តសម្រាប់ការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នៅសប្តាហ៍នេះ។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា បានមានប្រសាសន៍ថា៖ « ចាប់ពីថ្ងៃទី១ ខែកក្កដា ភ្ញៀវទេសចរដែលទទួលបានការលើកលែងពីការដាក់នៅដាច់ដោយឡែកពីគ្នា អាចត្រូវបានពន្យារពេលស្នាក់នៅទីនេះបន្ទាប់ពីចំណាយពេល ១០ ថ្ងៃនៅភូកេតប្រសិនបើយើងអាចផ្តល់ជូនពួកគេនូវសំបុត្រយន្តហោះដោយឥតគិតថ្លៃ ឬ បញ្ចុះតម្លៃ ទៅកាន់ខេត្តផ្សេងទៀត »។ លោកបានបន្ថែមថា ក្រសួងបានពិភាក្សាផែនការនេះរួចហើយជាមួយក្រុមហ៊ុន Bangkok Airways ដែលជាម្ចាស់និងប្រតិបត្តិករអាកាសយានដ្ឋាន Samui ព្រោះកោះនេះមានសក្តានុពលអាចផ្ទុកអ្នកដំណើរបាន។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេស ១០០,០០០ នាក់ក្នុងរយៈពេល ៣

    April 2, 2021
  • សេដ្ឋកិច្ច

    ប្រទេសសិង្ហបុរី ដែលជារដ្ឋកូនកោះមានសេដ្ឋកិច្ចរីកចម្រើនមិនធម្មតានៅលើពិភពលោក បានប្រកាសនឹងចូលរួមវិភាគទានជាង ២០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយនៅថ្ងៃទី ៣១ ខែមីនាថា ប្រទេសនេះនឹងចូលរួមវិភាគទានជាង ២០.៥ លានដុល្លារអាមេរិកដល់កិច្ចប្រឹងប្រែងអន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ ទប់ទល់នឹងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយជំងឺរាតត្បាត។ ជាងនេះទៅទៀតនោះ ប្រទេសនេះ នឹងផ្តល់ថវិកាចំនួន ១៩.៦ លានដុល្លារសម្រាប់ជំនួយមហន្តរាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងវិបត្តិ Covid-19 ដោយបញ្ចូលទាំងថវិកាចំនួន ១៧.៦ លានដុល្លារដែលជាថវិកាចាស់ និងថវិកាដែលនៅសល់ពីការផ្ដល់ជំនួយដែលបានបញ្ជាក់ខាងលើសម្រាប់ជំនួយនេះ។ យ៉ាងណាមិញ ការផ្តល់ជំនួយនឹងត្រូវមានការយល់ព្រមពីសភានៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១

    April 1, 2021
  • អចលនទ្រព្យ

    ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ។ នៅក្នុងនោះផងដែរថា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

    April 1, 2021
  • សេដ្ឋកិច្ច

    ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២១ នេះ កម្ពុជា​បាននាំចេញស្រូវ និងអង្ករប្រមាណជាង ២លានតោនទៅកាន់ ៤៣ប្រទេស​ នេះបើយោងតាមការឲ្យបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីព្រឹកមិញនេះ។ បើតាមការបង្ហោះរបស់ឯកឧត្តម លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសនៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២១នេះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានដូចខាងក្រោម៖ ១-លទ្ធផលនៃការនាំចេញស្រូវ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន

    April 1, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅ នៅក្នុងសុន្ទរកថាមួយនៅភាគខាងកើតនៃរដ្ឋ Pennsylvania ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការចំណាយប្រាក់ជាង ២ ទ្រីលានដុល្លារអាមេរិក ដើម្បីបង្កើតការងារជាជំហានៗដែលក្នុងនោះមានដូចជា ការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលគាត់បានចាត់ទុកថា ជាការវិនិយោគតែម្តងក្នុងមួយជំនាន់។ សារព័ត៌មានដដែលបានឲ្យដឹងថា ផែនការនេះរួមមានការជួសជុលផ្លូវ និងស្ពានដែលមានវ័យចំណាស់ ក៏ដូចជាការបង្កើតស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនីនៅទីតាំងចំនួន ៥០០,០០០ កន្លែងនៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិត microchip របស់អាមេរិក និងក្រុមហ៊ុនផលិតផ្សេងទៀត ដែលបញ្ហានេះបានកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មមានកាន់តែខ្លាំងឡើងជាមួយទីក្រុងប៉េកាំង។ ប្រធានាធិបតីរូបនេះក៏បានមានប្រសាសន៍ថា៖ ” ផែនការនេះ

    April 1, 2021