Khmernote
  • ទេសចរណ៍

    រដ្ឋាភិបាលថៃ រំពឹងថា ភ្ញៀវទេសចរបរទេសប្រមាណ ២លាននាក់នឹងមកកម្សាន្តនៅកោះភូកេត ក្នងឆ្នាំនេះ ដោយក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ភាគច្រើនជាជនជាតិចិន និងអឺរ៉ុប។ ក្ដីរំពឹងនេះ បានកើតមានឡើង បន្ទាប់ពីកោះរមណីយដ្ឋានដែលមានប្រជាប្រិយបំផុតរបស់ប្រទេសថៃមួយនេះ បានបើកស្វាគមន៍ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង​រួចនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ។ យោងតាមលោក Vichit Prakobgosol អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានឱ្យដឹងថា អ្នកដំណើរក្នុងឱកាសឈប់សម្រាកអាចបង្កើតប្រាក់ចំណូលប្រហែល ១០៥ ពាន់លានបាត (៣.៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទី២ ដោយប្រាក់ចំណូលនេះនឹងក្លាយជាលើកទីមួយក្នុងរយៈពេលជាងមួយឆ្នាំ ដែលកោះនេះអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តដោយគ្មានការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍។ លោក Vichit បានបន្តថា ប្រទេសចិន រុស្ស៊ី អង់គ្លេស

    March 30, 2021
  • អាជីវកម្ម

    សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ព្រួយបារម្ភពីបញ្ហាអ្នកឡើងត្នោត ខណៈបច្ចុប្បន្នពួកគាត់មានវ័យចាស់ៗ អស់ហើយ ស្របពេលដែលការបញ្ជាទិញស្ករក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតក្នុងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្នសមាគម មានសមាជិកចំនួន ១៥០គ្រួសារ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដើម្បីផលិតស្ករត្នោត តាមការបញ្ជាទិញរបស់អតិថិជន ដែលក្នុងឆ្នាំ២០២១ នេះ មានការបញ្ជាទិញពីក្រុមហ៊ុននាំចេញទៅក្រៅប្រទេសប្រមាណ ២០០តោន ។ លោកបន្តថា ផលិតផលស្ករត្នោតខេត្តកំពង់ស្ពឺ គឺតម្រូវឱ្យជ្រើសរើសតែដើមត្នោតដែលដុះនៅលើដីទួល ដោយមិនជ្រើសរើស យកដើមត្នោតដុះនៅលើវាលស្រែនោះឡើយ ដោយសារដើមត្នោតនៅតាមវាលស្រែ គឺបានស្រូបយកសារធាតុគីមី ដែលប្រជាកសិករ បានប្រើប្រាស់លើដំណាំស្រូវ ដែលធ្វើឲ្យស្ករត្នោត មិនមែនជាស្ករត្នោតសរីរាង្គ

    March 30, 2021
  • សេដ្ឋកិច្ច

    ការជាប់គាំងនាវាដឹកទំនិញខ្នាតយក្សដែលមានប្រវែង ៤០០ម៉ែត្រ ជិតមួយសប្ដាហ៍នៅព្រែកជីក ស៊ុយអែស (Suez Canal) របស់ប្រទេសអេហ្ស៊ីប កំពុងបង្កឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សហគ្រាសវៀតណាមមួយចំនួន បើទោះបីជានាវាយក្សនេះត្រូវបានរំដោះពីការជាប់គាំងបានដោយជោគជ័យ និងបានចាប់ផ្តើមដំណើរការឡើងវិញហើយក៏ដោយក្ដី។ យោងតាមប្រសាសន៍របស់លេខាទី១ នៃស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងជាប្រធានការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតលោក Nguyen Duy Hung បច្ចុប្បន្ននេះមិនទាន់មានស្ថិតិផ្លូវការស្តីពីចំនួនទំនិញវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសផ្សេងទៀតតាមនាវាដែលកំពុងរង់ចាំនៅក្បែរព្រែកជីកស៊ុយអែសនៅឡើយទេ ខណៈក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនដូចជា Maersk និង CMS CGM បានសំរេចចិត្តបង្វែរកប៉ាល់ទៅរកទិសដៅថ្មីគឺ Cape of Good Hope (អាហ្រ្វិកខាងត្បូង) ទៅកាន់អឺរ៉ុបក្នុងពេលវេលាលឿន។ ជាមួយគ្នានេះដែរ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអេហ្ស៊ីបបានផ្តល់អនុសាសន៍ ឱ្យក្រុមហ៊ុនវៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីទទួលបានបច្ចុប្បន្នភាពនៃសមត្ថភាពដឹកជញ្ជូន ពេលវេលានៃការចត

    March 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ផងដែរងា ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន

    March 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ប្រហែល ១.៤៥លានការងារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ដែលចំនួននោះរាប់បញ្ចូលទាំង ៤០០,០០០កន្លែងនៅក្នុងត្រីមាសទី១ ខណៈដែលប្រទេសនេះ បានត្រៀមខ្លួនបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរ ដើម្បីព្យាយាមជួយសង្គ្រោះវិស័យដែលកំពុងជួបការលំបាក។ ប្រភពដដែលបានឲ្យដឹងថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ប្រទេសថៃ ដែលជាទូទៅមានចំនួន ១១-១២% នៃផលិតផលក្នុងស្រុកសរុប។ ជាមួយគ្នានេះដែរ ការងារទេសចរណ៍មានចំនួន ៤.៥លានការងារ ក្នុងចំណោមកម្លាំងពលកម្មប្រហែល ៣៨ លាននាក់ មុនពេលមានជំងឺរាតត្បាត។ លោក Vichit Prakobgoson អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់សន្និសីទកាសែតថា ប្រទេសថៃអាចនឹងមានភ្ញៀវទេសចរណ៍បរទេស ៣លាននាក់នៅឆ្នាំនេះ ដោយស្ថិតក្រោមផែនការលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19

    March 30, 2021
  • អាជីវកម្ម

    ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់នៅក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានស្ម័គ្រចិត្តបិទទ្វារជាបណ្តោះអាសន្ន ដោយសារមានអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ នេះបើយោងតាមការលើកឡើងរបស់អភិបាលស្រុកបន្ទាយស្រីតាមរយៈគណនីហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន។ កាលពីរាត្រីថ្ងៃទី២៨ ខែមីនា លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេងបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»៖ កន្លែងដែលធ្លាប់តែអ៊ូអរ មានចរាចរណ៍ឆ្លងកាត់ទៅវិញទៅមកមិនដែលចេះដាច់ និងតែងតែមានអ្នកលក់ដូរនៅសងខាងផ្លូវស្ទើរគ្រប់ៗផ្ទះ បានប្រែក្លាយទៅជាស្ងាត់ជ្រងំ គ្មានអ្នកធ្វើដំណើរឆ្លងកាត់ទាំងក្នុងពេលថ្ងៃ និងពេលរាត្រី ហើយម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់បានស្ម័គ្រចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ទន្ទឹងរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើសំណាកពីអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដយ៉ាងអន្ទះសារ។ កូវីដ១៩ ពិតជាបានផ្លាស់ប្តូរអ្វីៗទាំងស្រុងមែន! វាមិនគ្រាន់តែបានបង្កើតនូវភាពភ័យខ្លាចក្នុងចំណោមអ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ទោះជាយ៉ាងណា ក៏នៅសរសើរដល់អ្នកភូមិព្រះដាក់ ដែលបានអនុវត្តវិធានការសុវត្ថិភាព“ពាក់ម៉ាស់-រក្សាគម្លាត”បានយ៉ាងល្អគ្រប់ៗគ្នា ហើយបានឃើញអ្នកជិតខាងភូមិផងរបងជាមួយគ្នាបានរៃគ្នាឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជួយដល់ក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័កនៅក្នុងផ្ទះ និងមិនអាចចេញទៅណារួចផងដែរ។ សង្ឃឹមថាអ្នកភូមិព្រះដាក់នឹងឆ្លងផុតហានិភ័យលើកនេះ ហើយអ្វីៗនឹងឆាប់វិលត្រលប់ទៅរកសភាពដើមវិញនៅក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៩

    March 29, 2021
  • អាជីវកម្ម

    ដំណាំមន នៅខេត្តបាត់ដំបងកំពុងមានទីផ្សារខ្ពស់ និងមានអត្ថប្រយោជន៍ច្រើន ខណៈដែលបច្ចុប្បន្នផ្លែមននេះ អាចយកទៅទទួលទានស្រស់ កែច្នៃធ្វើទឹកមន និងការធ្វើជា​ដំណាប់ ដែលជួយថែរក្សាសុខភាពអ្នកបរិភោគ។ លោកស្រី ឡឺ ចាន់នី ស្ថិតនៅក្នុងភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារដាំផ្លែមន អស់រយ:ពេល ២ឆ្នាំមក​ហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រជាពលរដ្ឋមានតម្រូវការទិញច្រើនយកទៅបរិភោគ។ លោកស្រីបានបន្តថា ផ្លែមន គឺជាប្រភេទដំណាំ ដែលមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព ទាំងមនុស្សចាស់និងក្មេង ។ គ្រាន់តែផ្លែ និងស្លឹករបស់វា យកមកដាំទឹកផឹក សម្រាប់ជួយព្យាបាល​ជំងឺក្រពះ ទល់លាមក លើសជាតិស្ករជាដើម។ លោកស្រី

    March 29, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា គិតមកទល់ពេលនេះ នាវាដឹកទំនិញខា្នតយក្ស Ever Given របស់ក្រុមហ៊ុន Evergreen Marine នៅតែជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) ដដែល ដោយការជាប់គាំងនេះបានបង្កឲ្យមានការកកស្ទះចរាចរដឹកទំនិញផ្សេងទៀតយ៉ាងហោចណាស់ ២៤០នាវា។ សារព័ត៌មានដដែលបានឲ្យដឹងថា ការជាប់គាំងនេះ នឹងធ្វើឲ្យថ្លៃដើមនៃប្រេងឥន្ធនៈ ទំនិញ និងអាហារ កើនឡើង ដោយសារតែការពន្យារពេលក្នុងការដឹកជញ្ជូន និងការផ្ទេរទៅកាន់មធ្យោបាយដឹកជញ្ជូនថ្មី។ កប៉ាល់ Ever Given បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលតាមធម្មតានៅក្នុងមួយថ្ងៃៗ ផ្លូវទឹកមួយនេះមានកប៉ាល់ដឹកទំនិញប្រមាណជា ៥០គ្រឿងត្រូវបើកឆ្លងកាត់ ហើយបើតាមការវាយតម្លៃគឺការដឹកជញ្ជូនតាមព្រែកជីកមួយនេះមានទំហំស្មើនឹង

    March 29, 2021
  • អាជីវកម្ម

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម » របស់សាជីវកម្មធានាឥណទានកម្ពុជាទំហំ ២០០លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ (រូបតំណាង) គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា

    March 29, 2021
  • ទេសចរណ៍

    នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងត្រូវរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹកក្នុងស្រះស្រង់ទេដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃសោភ័ណភាពឡើងវិញ នៅប្រាសាទកណ្ដាលស្រះស្រង់នេះ។ អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណ:ដែលក្រុមអ្នកជួសជុលប្រាសាទ បច្ចុប្បន្នកំពុងប្រញាប់រួសរាន់ ក្នុងការងារជួសជុលបង្ហើយប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយ:អាកាសធាតុសព្វថ្ងៃ។ គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលប្រាសាទកណ្តាលស្រះស្រង់, ខ្លោងទ្វារចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ និងរហាត់ទឹកបុរាណ

    March 29, 2021