- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឲ្យដឹងថា អាជ្ញាធរឈៀងម៉ៃកំពុងទិញស្លឹកងាប់ៗពីអ្នកភូមិ ក្នុងវិធានការណ៍ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះ និងការបំពុលបរិស្ថានដែលបណ្តាលមកពីអ្នកស្រុកដុតបន្លែ និងស្លឹកឈឺដែលងាប់នៅក្នុងខេត្តនេះ។ ប្រភពដដែលបានបន្តឲ្យដឹថា ការិយាល័យធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់ បានដាក់ចេញនូវគម្រោងមួយនៅក្នុងភូមិចំនួន ៣៤ ដែលអនុញ្ញាតឱ្យប្រជាជនលក់ស្លឹក និងកាកសំណល់កសិកម្មពីព្រៃឈើ និងកសិដ្ឋានរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាដែលខាងលើ។ ហើយជាក់ស្ដែង គ្រោងការណ៍នេះ បានចាប់ផ្តើមរួចហើយ គឺចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ដោយបានប្រមូលស្លឹកឈើងាប់ៗចំនួន ១៦.៦៩ តោនគិតត្រឹមថ្ងៃពុធ និងកំពុងកំណត់គោលដៅសរុបប្រមាណ ៥០ លានតោន។ គួរបញ្ជាក់ផងដែរថា ទីក្រុងឈៀងម៉ៃបានជាប់ចំណាត់ថ្នាក់កំពូលនៃការបំពុលបរិយាកាសពិភពលោកក្នុងខែនេះ ដោយសារការដុតវាលស្មៅនិងព្រៃបានហ៊ុំព័ទ្ធខេត្ត បង្កឲ្យមានអ័ព្ទពុល។ ជាមួយគ្នានេះដែរ
March 29, 2021 - បុគ្គលជោគជ័យ
ខណៈលោក Bill Gates បានបញ្ចេញការព្យាករណ៍ផ្សេងៗអំពីអនាគត អ្នកជំនួញ Elon Musk ក៏បានលើកឡើងលើការព្យាករណ៍របស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន entrepreneur មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកហើយនឹងក្លាយជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន Tesla ទាក់ទងនឹងការផលិត រួមទាំងការលក់។ លើសពីនេះទៅទៀត នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ក៏បានព្យាករណ៍ពីអនាគតដ៏ជោគជ័យសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ លោក Elon Musk បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា ” ខ្ញុំសូមផ្តល់នូវគំនិតសុទិដ្ឋិនិយមមួយ ហើយខ្ញុំប្រាកដថាអនាគតនៃប្រទេសចិននឹងមានភាពអស្ចារ្យ ហើយប្រទេសចិនកំពុងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក” ។ ដោយសំដៅទៅលើលទ្ធភាពដែលប្រទេសចិនផ្តល់ឱ្យ ក្រុមហ៊ុន Tesla
March 27, 2021 - អាជីវកម្ម
ដំណាំការ៉ុត ស្ពៃបូកគោ និងស្ពៃក្តោប កំពុងមានទីផ្សារល្អប្រចាំខេត្តមណ្ឌលគិរី ខណៈដែលដំណាំទាំងអស់នោះ ត្រូវបាន អ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ និងស្រួយឆ្ងាញ់ពិសេស អាចលក់បានថ្លៃ និងមានទីផ្សារនាំទៅកាន់រាជធានីភ្នំពេញ។ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានវិទ្យុជាតិ កម្ពុជាថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យកសិកម្ម ដោយសារអាកាសធាតុត្រជាក់គ្រប់រដូវ កាល រួមជាមួយដីមានជីវជាតិដែលធ្វើឱ្យបន្លែគ្រប់ប្រភេទលូតលាស់បានល្អ ពិសេសដំណាំការ៉ុត ស្ពៃបូកគោ និងស្ពៃក្តោប ដែលទទួលបានការពេញនិយម និងមានតម្រូវការខ្ពស់ក្នុងទីផ្សារបន្លែនៅកម្ពុជា ហើយត្រូវបានអ្នកបរិភោគវាយតម្លៃថា វាមានរស់ជាតិឆ្ងាញ់ ប្លែកជាងបន្លែដាំនៅតំបន់ផ្សេងៗ។ លោកបានបន្តថា បើគិតត្រឹមពេលនេះ ខេត្តមណ្ឌលគិរីមានផ្ទៃដីដាំស្ពៃក្ដោប
March 27, 2021 - សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំនេះនឹងធ្លាក់ចុះ ១០% ដោយសារប្រទេសនេះត្រូវបានរារាំងដោយការតវ៉ាទូទាំងប្រទេស កូដកម្ម និងទណ្ឌកម្ម បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ម្សិលមិញនេះ។ ប្រភពដដែលបានបន្តថា ការព្យាករណ៍នេះ គឺផ្ទុយស្រឡះពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកាលពីលើកមុនរបស់ធនាគារពិភពលោកក្នុងខែតុលា ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងកើនឡើង ៥.៩% ដែលជាអត្រាមួយខ្ពស់បំផុតនៃការកើនឡើងនៅក្នុងតំបន់។ ធនាគារពិភពលោកបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានរងប៉ះផលពាល់យ៉ាងខ្លាំងពីការតវ៉ា ការធ្វើកូដកម្មរបស់កម្មករ និងសកម្មភាពយោធា ការថយចុះនៃការចល័ត និងការរំខានជាបន្តបន្ទាប់នៃសេវាកម្មសាធារណៈបន្ថែមលើសេវាកម្មធនាគារ ភ័ស្តុភារនិងអ៊ិនធឺណិត។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកំណត់គោលដៅសេដ្ឋកិច្ចជាផ្នែកមួយនៃយុទ្ធនាការមិនគោរពតាមរដ្ឋប្បវេណីរបស់ពួកគេ ធ្វើឱ្យប្រព័ន្ធធនាគារគាំង និងជំរុញឲ្យវិនិយោគិនបរទេសឱ្យដកខ្លួនចេញ រហូតទាល់តែរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញ៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
March 27, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃ នឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 រួចរាល់ទៅកម្សាន្តនៅខេត្តចំនួន ៦ ក្នុងប្រទេស ដែលនឹងចាប់ផ្ដើមនៅខែក្រោយនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងនោះ នៅតែត្រូវធ្វើចត្តាឡីស័ក ដោយការធ្វើចត្តាឡីស័កនោះ ត្រូវកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃសម្រាប់ពួកគេ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn កាលពីថ្ងៃសុក្របាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាលដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗចំនួន ៦ នោះគឺំ Phuket,
March 27, 2021 - សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៤លានដូសបន្ថែមទៀតពីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ទៅតាមផែនការដែលបានគ្រោងទុក ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។ លោកជំទាវបានបន្តថា ដើម្បីសម្រេចបានតាមផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំង ជាបន្តបន្ទាប់ទៀត តាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការកូវ៉ាក់ (COVAC) ដែលបច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការចរចាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៤លានដូសបន្ថែមទៀត ។ លោកជំទាវបានបន្ថែមថា វ៉ាក់សាំង
March 27, 2021 - សេដ្ឋកិច្ច
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ។ (រូបតំណាង) យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីលើក កម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។ (រូបតំណាង) ប្រភពដដែលបានឱ្យដឹងទៀតថា
March 26, 2021 - សេដ្ឋកិច្ច
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភប្រាក់ជូនកម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបប្រមាណជា ២៦លានដុល្លារអាមេរិកហើយ។ ខណៈរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទើបនឹងប្រកាសបន្តបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នេះ រយៈពេល ៣ខែបន្តទៀត គឺចាប់ពីខែមេសា រហូតដល់មិថុនា។ យោងតាមឯកឧត្តម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងព្យួរសរុបមានចំនួន ១៥៧រោងចក្រ
March 26, 2021 - បុគ្គលជោគជ័យ
សហស្ថាបនិកក្រុមហ៊ុន Microsoft និងមហាសេដ្ឋីចិត្តធម៌មួយរូប គឺលោក Bill Gates បានព្យាករណ៍ថា ពិភពលោកនឹងវិលមករកភាពប្រក្រតីវិញទាំងស្រុងនៅចុងឆ្នាំ ២០២២ ដោយសារវ៉ាក់សាំងបង្ការជំងឺ Covid-19។ មហាសេដ្ឋីរូបនេះ បានពណ៌នាពីរោគរាតត្បាតថាជា “សោកនាដកម្មមិនគួរឱ្យជឿ” ហើយបានបន្ថែមថា ដំណឹងល្អតែមួយគត់នៅពេលនេះ គឺមនុស្សកំពុងទទួលបានការចាក់វ៉ាក់សាំងយ៉ាងច្រើន។ នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតប៉ូឡូញ Gazeta Wyborcza និងទូរទស្សន៍ TVN24 លោក Bill Gates បាននិយាយថា៖ « នៅចុងឆ្នាំ ២០២២ យើងគួរតែត្រលប់ទៅរកសភាពធម្មតាវិញទាំងស្រុង »។ គួរឲ្យដឹងផងដែរថា ការអត្ថាធិប្បាយថ្មីៗបំផុតរបស់គាត់ធ្វើឡើងតែប៉ុន្មានសប្តាហ៍
March 26, 2021 - អាជីវកម្ម
រដ្ឋបាលក្រុងបាងកក បានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅផ្សារដ៏ល្បីមួយប្រចាំ្រប្រទេសថៃ គឺផ្សារ Chatuchak ដែលនឹងបើកដំណើរការនៅពាក់កណ្ដាលខែមេសា ខាងមុងនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នងស្រុក The Nation Thailand ។ លោកស្រី Wanlaya Wattanarat អនុលេខាធិការអចិន្រ្តៃយ៍របស់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា ការបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ នឹងអនុញ្ញាតឲ្យអាជីវករបើកតូបលក់ដូររបស់ពួកគេរយៈពេល ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ពោលគឺលើកលែងតែថ្ងៃ ច័ន្ទ ដើមសប្ដាហ៍ដែលត្រូវបិទផ្សារ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបាងកក ក៏បានបញ្ជាឱ្យអ្នកគ្រប់គ្រងផ្សារពង្រីកផ្លូវដើរក្នុងផ្សារ ដោយដកអ្វីដែលជាឧបសគ្គ និងតូប ដែលឡោមព័ទ្ធលើផ្លូវដើរ ដើម្បីកាត់បន្ថយភាពចង្អៀតណែនណាន់តាន់តាប់នៅតាមតំបន់ ក៏ដូចជាដំឡើងភ្លើងបំភ្លឺដើម្បីសម្រួលដល់ការដើរទិញឥវ៉ាន់នៅពេលយប់របស់ប្រជាជន។ លើសពីនេះ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យអាជីវករជាង
March 26, 2021












