Khmernote
  • សេដ្ឋកិច្ច

    យោងតាម​ការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)។ ការដាក់ចេញវិធានការបន្ថែមនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តជួយឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ និងវិស័យទេសចរណ៍ រយៈពេល៣ខែថែមទៀត ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ការលើកទឹកចិត្តផ្នែកពន្ធដារ ក៏នៅតែបន្តអនុវត្តន៍ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលទទួលបាននៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស

    March 26, 2021
  • សេដ្ឋកិច្ច

    ប្រទេសវៀតណាមរំពឹងថា នឹងទទួលបានទឹកប្រាក់ពី ៨-១០ ពាន់លានដុល្លារ ពីការដឹកជញ្ជូនបន្លែផ្លែឈើទៅបរទេសដោយប្រាក់ចំណូលនៃផលិតផលកែច្នៃមានចំនួនយ៉ាងតិច ៣០% នៃចំនួនសរុបនៅឆ្នាំ ២០៣០ ។ ក្រោមគម្រោងអភិវឌ្ឍវិស័យកែច្នៃផ្លែឈើនិងបន្លែ ក្នុងកំឡុងឆ្នាំ ២០២១-២០៣០ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្រ្តីវៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគនៅក្នុងសហគ្រាសកែច្នៃផ្លែឈើនិងបន្លែ ចំនួន ៥០-៦០ និងកសាងក្រុម និងសហគ្រាសទំនើបជាច្រើន ប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្លាំងពូកែ​។ ជាមួយគ្នានេះដើម្បីសម្រេចគោលដៅវៀតណាម នឹងវិនិយោគយ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាពកែច្នៃ ផ្តល់អាទិភាពដល់ការកែច្នៃបន្លែផ្លែឈើសំខាន់ៗ ដែលមានតម្លៃខ្ពស់ បង្កើតតំបន់វត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារផលិតផល។ គម្រោងទាំងនេះបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីសាងសង់កន្លែងកែច្នៃនិងវេចខ្ចប់ ឃ្លាំងស្តុកទំនិញ និងដំឡើងឧបករណ៍ ដើម្បីកាត់បន្ថយការខូចខាតក្រោយប្រមូលផល។ ក្រៅពីនេះការទាក់ទាញការវិនិយោគ ក៏ជាការកត្តាសំខាន់ផងដែរ ដើម្បីធានាថារាល់ផលិតកម្ម និងផលិតផល នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបៗនៅឆ្នាំ

    March 26, 2021
  • សេដ្ឋកិច្ច

    ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមក្នុងការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន

    March 26, 2021
  • សេដ្ឋកិច្ច

    ប្រទេសឥណ្ឌា ទំនងជាពន្យារពេលផ្តល់វ៉ាក់សាំង AstraZeneca ទៅឲ្យកម្មវិធី COVAX ដែលគាំទ្រដោយ GAVI និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសា នេះបើយោងតាមការឲ្យដឹងពីអង្គការ យូនីសេហ្វ (UNICEF) ដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមីនា នេះ។ តាមរយៈអ៉ីម៉ែល អង្គការ UNICEF បាននិយាយ​ថា៖ « យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺ Covid-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយចូលរួមក្នុងកម្មវិធី COVAX ទំនងជាប្រឈមមុខនឹងការយឺតយ៉ាវ បន្ទាប់ពីការស្នើសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់វ៉ាក់សាំង Covid-19 ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ជាច្រើនដូសមានភាពរអាក់រអួល

    March 25, 2021
  • សេដ្ឋកិច្ច

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងគ្រោងគិតគូរបង្កើតអេប(App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងនៃការបង្កើត App នេះ គឺដើម្បីជួយឱ្យក្រសួងអាចក្តោបព័ត៌មានបានងាយស្រួល ជាពិសេសឱ្យស្របតាមចក្ខុវិស័យរបស់ក្រសួងផ្ទាល់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម បានបន្តថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៉ីនធឺណិតពី ៣ទៅ

    March 25, 2021
  • ទេសចរណ៍

    យោងតាមទិន្នន័យចុងក្រោយពីក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១.៣ លាននាក់កាលពីឆ្នាំមុន ដែលបង្ហាញពីការធ្លាក់ចុះ ៨០% ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រភពដដែលបានចង្អុលបង្ហាញថា ទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សាទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួន ៣២៩,៦៧៣ ធ្លាក់ចុះ ៨៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះ បន្ទាប់ពីទេសចរចិន ភ្ញៀវទេសចរមកពីប្រទេសថៃ ឈរនៅលំដាប់លេខ២ ដោយមានចំនួន ២១០,៨៨៦នាក់និងវៀតណាមឈរនៅលេខ៣ ក្នុងចំនួន ១៨២,១៩៩ នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៥៨% បានមកដល់ប្រទេសកម្ពុជាតាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស និងតួលេខដែលនៅសល់ គឺតាមរយៈផ្លូវគោក និងផ្លូវទឹក។ គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែសម្លាប់មនុស្សជាតិនោះទេ

    March 25, 2021
  • សេដ្ឋកិច្ច

    ខណៈការនាំចេញអង្ករធ្លាក់ចុះខ្លាំង ក្នុងរយៈចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការណ៍ដើម្បីបង្កើនការនាំចេញអង្ករដល់ ៦ លានតោននៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ១៥០ ពាន់លានបាត។ ការដាក់ចេញវិធានការណ៍បង្កើនការនាំចេញនេះ គឺស្របពេលដែលប្រទេសឥណ្ឌូនេស៊ី ចិន បង់ក្លាដែស និងអ៉ីរ៉ាក់ បានក្លាយជាទីផ្សារសំខាន់ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G)។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយកាលពីថ្ងៃពុធថាកិច្ចព្រមព្រៀង G2G និងយុទ្ធនាការដើម្បីធ្វើឱ្យអង្ករថៃត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ដទៃទៀតនៅជុំវិញពិភពលោក នឹងជួយជំរុញការបង្កើនបរិមាណនាំចេញពីឆ្នាំមុនចំនួន ៥.៧ លានតោន។ លោកបាន​បន្តថា ក្រសួងកំពុងធ្វើការជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីលើកកម្ពស់អង្ករថៃក្រោមយុទ្ធនាការ “ ពេលគិតពីអង្ករ នឹងនឹកដល់អង្ករថៃ ” ។ ជាមួយគ្នានេះលោកបានបន្ថែមថា ប្រទេសថៃទទួលបានជោគជ័យក្នុងការធ្វើឱ្យអង្ករថៃល្បីល្បាញនៅក្នុងប្រទេសកាណាដា

    March 25, 2021
  • អាជីវកម្ម

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធគម្រោងអភិវឌ្ឍន៍ដ៏ធំមួយដែលមានឈ្មោះថា “បឹងអច្ឆរិយៈអង្គរ” ដែលបានស្នើដោយក្រុមហ៊ុន ណាហ្គាគ្រុប (Naga Group) ដែលជាម្ចាស់ណាហ្គាវើល (Naga world) ក្នុងរាជធានីភ្នំពេញ។ ការបដិសេធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះគម្រោងយក្សនេះ ត្រូវបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ដូច្នេះថា ក្នុងកិច្ចប្រជុំពេញអង្គ លើកទី២៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១​ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានស្ដាប់បទបង្ហាញ នូវសំណើនៃម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលបានលើកឡើងដោយក្រុមហ៊ុន Naga Group ដើម្បីដាក់ជូន​អ្នកជំនាញការ

    March 25, 2021
  • អាជីវកម្ម

    យោងតាមសមាគមអាជីវកម្មអាកាសចរណ៍វៀតណាម (VABA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវបានគេព្យាករថានឹងខាតបង់ទឹកប្រាក់សរុបចំនួន ១៥ ទ្រីលានដុង (៦៥០ លានដុល្លារ) នៅឆ្នាំ២០២១។ រហូតមកដល់ពេលនេះវិស័យអាកាសចរណ៍ទទួលរងគ្រោះដោយសាររលកចំនួន ៣ នៃការផ្ទុះឡើងនៃ កូវីដ-១៩ ដែលបានធ្វើឲ្យការធ្វើដំណើរអន្តរជាតិជាប់គាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិដែលមកប្រទេសវៀតណាមមានតែចំនួន ៦៦,៦០០នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៩៨.៨ ភាគរយ។ តួលេខទាំងនេះត្រូវបានលើកឡើងនៅក្នុងសំណើរបស់ VABA សម្រាប់ជំនួយឥណទានដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានដាក់ជូនទៅក្រសួងផែនការ និងវិនិយោគនាពេលថ្មីៗនេះ។ ដោយមុននេះក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលបានកញ្ចប់ឥណទានដែលមានតម្លៃ ៤ ទ្រីលានដុង។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានស្រែកទាមទារកញ្ចប់ឥណទានចន្លោះពី

    March 25, 2021
  • អាជីវកម្ម

    កសិករក្នុងខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹកអាចរកប្រាក់ចំណូលបានគួរសម តាមរយៈដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលច្រើនហើយលក់បានតម្លៃថ្លៃ។ ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩ ប្រជាកសិករនៅខេត្តសៀមរាបនៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការ​ជំរុញលើកទឹកចិត្ត​​ពីសំណាក់ក្រសួងកសិកម្ម។ជាក់ស្តែងកសិករភាគច្រើនរស់នៅក្នុងស្រុកជីក្រែងនៃខេត្តសៀមរាបកំពុងប្រមូលផលដំណាំត្រសក់ស្រូវទុំ ដើម្បីលក់ទៅកាន់ទីផ្សារ ដោយអនុវត្តការងារ​ដំាដុះ​តាមបែបទំនើប។ លោកទា ចក់ អាយុ៤១ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថាលោកចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់ បន្តពីឪពុកម្តាយមកជាយូរយាណាស់មកហើយ ដោយដំបូងឡើយការដាំដុះជាលក្ខណៈធម្មជាតិបែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប៉ុន្តែដោយសង្កេតឃើញថា​​បច្ចេកវិទ្យាចេះ​តែមានភាពជឿនលឿន ការដំាដុះដំណាំកសិកម្មក៏មានភាពវិវឌ្ឍនរីកចម្រើនឥតឈប់ឈរ ទើបលោកសម្រេចចិត្តសាកល្បងជ្រើសរើសការដាំដុះតាមបែបប្រព័ន្ធដំណក់ទឹក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។ លោកបន្តថា ការដាំដុះដំណាំតាមបែបវិទ្យាសាស្ត្រ មានភាពងាយស្រួល ឆាប់ទទួលបានទិន្នផល មិនប៉ះពាល់ដល់ដំណាំ និងទទួលបានទិន្នផលខ្ពស់ជាការដាំដុះតាមបែបបុរាណ។ ជាមួយគ្នានេះ បច្ចុប្បន្ននេះលោកកំពុងដាំដុះដំណាំមួយចំនួនមានដូចជា៖ ល្ពៅ

    March 24, 2021