Khmernote
  • សេដ្ឋកិច្ច

    យោងតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពឲ្យបើកដំណើរការស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នៅក្នុងដំណើរចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីព្រឹកមិញនេះ។ ឯកឧត្តមបានបន្តថា ការឲ្យបើកដំណើរការជាបណ្ដោះអាសន្ននេះ ទទួលបានការឯកភាព បន្ទាប់ពីឯកឧត្តមបានស្នើសុំការអនុញ្ញាតទៅកាន់សម្ដេចតេជោ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ស្ពាននេះ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាមិនចង់ឲ្យប្រជាពលរដ្ឋធ្វើដំណើតាមសាឡាងឆ្លងដូចសព្វដង។ យ៉ាងណាមិញ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលកម្ពុជាអាចគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ-១៩ និងនៅពេលវេលាសមស្របណាមួយ។

    March 23, 2021
  • ទេសចរណ៍

    ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ខ្លាំងផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីជូន​ដំណឹងដែលបានចេញផ្សាយដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬ ប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬ អាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬ បន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖ អត្ថបទ៖ លីនី

    March 23, 2021
  • សេដ្ឋកិច្ច

    ប្រជាកសិករនៅក្នុងខេត្តសៀមរាបកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដែលលក់បានថ្លៃគួរសមបើធៀបនឹងឆ្នាំមុន ។ លោកមី ត្រើយ រស់នៅភូមិជ្រនាង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមប្រកបមុខរបរដាំដំឡូងមីរយៈពេលប្រមាណ៥ឆ្នាំមកហើយ ដើម្បីរកប្រាក់ ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។លោកបន្តថា ឆ្នាំនេះផ្ទៃដីសម្រាប់ដាំដុះដំឡូងមីមាន ប្រមាណ៣ហិកតា តាមការប៉ាន់ស្មានក្នុង១ហិកតាអាចប្រមូលផលបានប្រមាណ៥ទៅ៦តោន និងអាចលក់ចេញក្នុង១គីឡូក្រាមបានជាង៨០០រៀល ដែលអាចទទួល បានតម្លៃគួរសមជាងឆ្នាំមុន។ លោកបន្តថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលត្រូវចំណាយពេលវេលាពី៥ទៅ៦ខែទើបអាចប្រមូលផលបាន និងមានការ លំបាកច្រើន ក្នុងការថែទាំជាងដំណាំផ្សេងៗ ដូចជាការប្រើប្រាស់ថ្នាំសម្រាប់ថែបំប៉ន និងជាពិសេសត្រូវប្រឈមលើជំងឺផ្សេងៗ។ “ឆ្នាំមុនខ្ញុំលក់បានតែ១គីឡូ៥០០រៀលទេ ដល់ឆ្នាំនេះបាន៨០០រៀល៨៥០រៀល គឺ១ហិកតាបាន៥ទៅ៦តោននេះឯង មានអារម្មណ៍ថាសប្បាយ តែធ្វើដំឡូងវាលំបាកដែរ “។ សូមជម្រាបថាដំឡូងមីបានក្លាយជារបរចិញ្ចឹមជីវិតដ៏សំខាន់មួយ

    March 23, 2021
  • អាជីវកម្ម

    យុវជនវ័យក្មេងមួយរូបនៅខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតអាចម៍រណា ធ្វើជាធ្យូងអនាម័យ ដើម្បីប្រើប្រាស់ ក្នុងការចម្អិនអាហារប្រចាំថ្ងៃដែលមានផលចំណេញច្រើន ហើយជួយការពារបរិស្ថានថែមទៀតផង។ យុវជន វ័យ ២៧ឆ្នាំ មានឈ្មោះ លី សុវណ្ណដា រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណានេះ យកមកធ្វើជាធ្យូងអនាម័យជាង១ឆ្នាំហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់រាជធានីខេត្តផ្សេងៗទៀត។ លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការ ផលិតធ្យូងអនាម័យ គឺបានសិក្សាតាមប្រពន្ធអ៊ីនធើណិត និងបានការផ្ដល់មតិយោបល់ពីមិត្តភក្តិ ក៏ដូចជាការស្វែងយល់ចំណេះវិជ្ជាខ្លះៗ ពីជនជាតិចិន ដែលគាត់ធ្លាប់បានធ្វើការជាមួយ។ លោកបានបន្ថែមថាមូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណានេះ មកធ្វើធ្យូងអនាម័យ ដោយលោកក្រឡេកឃើញបច្ចុប្បន្នធ្យូងអនាម័យកំពុងមានទីផ្សាល្អ ហើយលោកចង់រួមចំណែក

    March 22, 2021
  • សេដ្ឋកិច្ច

    រាជធានីភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ខែមីនានេះថា ការដ្ឋានស្ថាបនាមហាវិថីថ្មីចាប់ពីផ្លូវ១០០៣ កាត់​តាម​ហ្គ្រេនភ្នំពេញ​ ដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌឫស្សីកែវសម្រេចបាន៩០ភាគរយហើយ ពេលនេះក្រុមការងារកំពុង​មមាញឹក​ក្នុង​ការ​តម្លើង​បង្គោល​ភ្លើង​ និង​ដាំផ្កាលេីសួនច្បារចំកណ្តាល​។ លោក​បន្តថា​ មហាវិថីថ្មីនេះ​ មានទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ជាសមិទ្ធផលថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដែលនឹងជួយសម្រួលចរាចរណ៍ដ៏សំខាន់ជូនប្រជាពលរដ្ឋ ជាពិសេស​ជួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ​លោក​ សាំ​ ពិសិដ្ឋ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ពេល​នេះក្រុមការងារកំពុងតម្លើងបង្គោលភ្លេីងលេីមហាវិថីថ្មីទទឹង៣០ម៉ែត្រ​ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន នឹងបន្តទៅទៀតនៅពេលផ្លូវស្ថាបនារួច​

    March 22, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ២២ ខែមីនា នេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥៧៤,២៣០ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយ កាលពីចុងសប្តាហ៍នេះ តាមរយៈប្រព័ន្ធប្រៃសណីយ៍ពីចម្ងាយ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា ថវិកាទាំងនេះ ត្រូវបានបែងចែកទៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន ចំនួន ២១៧,៨៤៥ដុល្លារ សម្រាប់ការសាងសង់ស្ថានីយ៍បូមទឹកមួយ សំណង់បង្ហៀរទឹកមួយ និងលូប្រអប់ពីរ និងការស្តារប្រឡាយទឹកមួយកន្លែងដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ផ្នែកកសិកម្ម

    March 22, 2021
  • បុគ្គលជោគជ័យ

    បងប្អូនប្រាកដជាបានស្គាល់ហើយសេដ្ឋីកសិកម្ម និងចិត្តធម៌មួយរូបនៅស្រុកខ្មែរ​នោះគឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី​ ដែលតែងតែជួយ ក៏ដូចជាខិតខំយ៉ាងខ្លាំងដើម្បីបង្កើតការងារ ឬ ជួយជាជំនួដល់ប្រជាជនដែលខ្វះខាត។ មិនត្រឹមតែជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើប៉ុណ្ណោះទេ ឯកឧត្តមក៏ជួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ នៅក្នុងប្រទេស​កម្ពុជា​។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត បានសាងសង់មណ្ឌល​សុខភាពមួយកន្លែង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃសៅរិ៍ ទី១៣ ឆ្នាំ២០២១កន្លងទៅនេះ។ យ៉ាងណាមិញ គិតមកទល់ថ្ងៃទីច័ន្ទ ទី២២ នេះ មានរយៈពេល​ ៩ថ្ងៃហើយ ដោយសម្រេចចាក់​ជេីងតាង​បាន ១០០%រួចរាល់ហេីយ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា ការសម្រេចចាក់​ជេីងតាង​បាន ១០០% នេះ គឺដោយសារ

    March 22, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkok Post បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងភាពវឹកវរកាន់តែខ្លាំងឡើង ដោយសាររដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ មកទល់ពេលនេះពលរដ្ឋមីយ៉ាន់ម៉ា កំពុងរងគ្រោះដោយសារភាពវឹកវរជាពិសេសដោយសារតម្លៃស្បៀងអាហារបានហក់ឡើងខ្ពស់ ធនាគារត្រូវបានបិទ អ៉ីនធឺណេតបានផ្ដាច់ ហើយអាជីវកម្មបានបញ្ឈប់ប្រតិបត្តិការចំពេលមានការភ័យខ្លាចពីអំពើហិង្សាកាន់តែច្រើន។ ប្រភពដដែលបាន​បន្តថា ក្រៅពីភាពវឹកវរទាំងនោះ រោងចក្រចិននៅទីក្រុងយ៉ាំងហ្គោន ត្រូវបានដុតបំផ្លាញ ដែលសកម្មភាពទាំងនេះអាចនាំឱ្យវិនិយោគិនបរទេសយ៉ាងច្រើនចាកចេញពីប្រទេស​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលការចាកចេញនោះអាចធ្វើឱ្យកម្មករមីយ៉ាន់ម៉ារាប់ពាន់នាក់គ្មានការងារធ្វើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី​ ផលប៉ះពាល់ដំបូងនិងធ្ងន់ធ្ងរបំផុត ចំពោះប្រជាជនទូទៅ គឺការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈនេះបើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ ជាក់ស្ដែងលោក Stephen Anderson នាយក (WFP) ប្រចាំមីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃអង្គារថា៖ « សញ្ញាដំបូងទាំងនេះកំពុងតែធ្វើឱ្យមានបញ្ហា ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុតដែលកំពុងរស់នៅជាមួយការខ្វះខាត

    March 22, 2021
  • សេដ្ឋកិច្ច

    អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ កំពុងគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការទុកដាក់ផលដំណាំស្វាយចន្ទី ឱ្យបានល្អ ដើម្បីរក្សាតម្លៃឱ្យបានខ្ពស់ ខណៈបច្ចុប្បន្នមានកសិករជាច្រើនកំពុងចាប់អារម្មណ៍លើការដាំដំណាំមួយនេះ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម ARDB បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដំណាំស្វាយចន្ទី មានប្រជាកសិករងាកមកដាំដុះច្រើន ដោយសារដំណាំប្រភេទនេះ ស្រួលដាំ មិនត្រូវការទឹកច្រើន និងមិនរើសទីតាំង តែយ៉ាងណាក្តី កសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងការថែទាំ ឱ្យបានច្បាស់លាស់ដើម្បីបង្កើនទិន្នផល ឱ្យកាន់តែខ្ពស់ ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នផ្នែកដាំដុះដំណាំស្វាយចន្ទីគឺមានហើយ ប៉ុន្តែសម្រាប់កន្លែងកែច្នៃ កន្លែងស្តុកទុក ក៏ដូចជា កន្លែងសម្ងួត គឺមិនសូវមាននោះទេ ។ ដូច្នេះហើយ ទើបធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម

    March 22, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនស៊ីភីកម្ពុជា កំពុងនាំមុខគេក្នុងចំណោមក្រុមហ៊ុនធំៗលើដំណើរការអាជីវកម្មក្នុងវិស័យផលិតកម្មសត្វ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជំរុញគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជន យកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឱ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដែលអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

    March 22, 2021