ដំណឹងរីករាយ! ក្រសួងទេសចរណ៍ប្រកាសលើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ ២០២១
ទេសចរណ៍ March 23, 2021 Khmernote

ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ខ្លាំងផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីជូន​ដំណឹងដែលបានចេញផ្សាយដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬ ប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬ អាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬ បន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

អត្ថបទ៖ លីនី