ឧកញ៉ា ម៉ុង ឫទ្ធី​ សាងសង់មណ្ឌល​សុខភាពអស់ ១៥ម៉ឺនដុល្លារ ជូន​ប្រជាពលរដ្ឋ​រស់នៅទីជនបទ​ ដែលមិន​ធ្លាប់មាន​មណ្ឌល​សុខភាព​ដ៏ស្រស់​ប្រិមប្រិយ​​ដូចនេះពីមុនមក
បុគ្គលជោគជ័យ March 22, 2021 Khmernote

បងប្អូនប្រាកដជាបានស្គាល់ហើយសេដ្ឋីកសិកម្ម និងចិត្តធម៌មួយរូបនៅស្រុកខ្មែរ​នោះគឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី​ ដែលតែងតែជួយ ក៏ដូចជាខិតខំយ៉ាងខ្លាំងដើម្បីបង្កើតការងារ ឬ ជួយជាជំនួដល់ប្រជាជនដែលខ្វះខាត។ មិនត្រឹមតែជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើប៉ុណ្ណោះទេ ឯកឧត្តមក៏ជួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ នៅក្នុងប្រទេស​កម្ពុជា​។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត បានសាងសង់មណ្ឌល​សុខភាពមួយកន្លែង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃសៅរិ៍ ទី១៣ ឆ្នាំ២០២១កន្លងទៅនេះ។ យ៉ាងណាមិញ គិតមកទល់ថ្ងៃទីច័ន្ទ ទី២២ នេះ មានរយៈពេល​ ៩ថ្ងៃហើយ ដោយសម្រេចចាក់​ជេីងតាង​បាន ១០០%រួចរាល់ហេីយ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា ការសម្រេចចាក់​ជេីងតាង​បាន ១០០% នេះ គឺដោយសារ តែ​ថ្នាក់ដឹកនាំ​បុគ្គលិក​កម្មករ​សំណង់​ទាំងអស់គ្នា​ បានខិតខំ​ប្រឹងប្រែងយកចិត្ត​ទុកដាក់​​យ៉ាង​អស់ពី​កម្លាំង​កាយចិត្ត​។ ជាមួយគ្នានោះ ​ឯកឧត្តមបណ្ឌិត សង្ឃឹម​យ៉ាង​មុតមាំ​ថា ​មណ្ឌល​សុខភាព​នេះនឹង​អាច​បេីកអោយ​ដំណេីរ​ការ​បំរេី​សុខភាព​បឋម​ជូន​ប្រជាពលរដ្ឋ​ រស់នៅទីជនបទ​ ដែលមិន​ធ្លាប់មាន​មណ្ឌល​សុខភាព​ដ៏ស្រស់​ប្រិមប្រិយ​​ដូចនេះពីមុនមក​ ​និងរួចរាល់បាន​មុន​បំណាច់​ឆ្នាំ ​២០២១ខាងមុខនេះ​ ជាក់ជាមិនខានឡេីយ​។

សូមជម្រាបផងដែរ មណ្ឌល​សុខភាព​ម៉ុង​ ឫទ្ធី​សែនជ័យ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ។ មណ្ឌល​សុខភាពនេះមានទំហំ 9.50m X 15.00m X 2ជាន់ ស្មើនឹង ២៨៥ ម៉ែត្រការ៉េ ក្រោមថវិកាសាងសង់ចំនួន ១៥ ម៉ឺនដុល្លារ៕

អត្ថបទ៖ លីនី