សេដ្ឋកិច្ចមីយ៉ាន់ម៉ា នឹងធ្លាក់ចុះ ១០% នៅឆ្នាំនេះ ដោយសារភាពវឹកវរនៅក្នុងប្រទេស
សេដ្ឋកិច្ច March 27, 2021 Khmernote

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំនេះនឹងធ្លាក់ចុះ ១០% ដោយសារប្រទេសនេះត្រូវបានរារាំងដោយការតវ៉ាទូទាំងប្រទេស កូដកម្ម និងទណ្ឌកម្ម បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ម្សិលមិញនេះ។ ប្រភពដដែលបានបន្តថា ការព្យាករណ៍នេះ គឺផ្ទុយស្រឡះពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកាលពីលើកមុនរបស់ធនាគារពិភពលោកក្នុងខែតុលា ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងកើនឡើង ៥.៩% ដែលជាអត្រាមួយខ្ពស់បំផុតនៃការកើនឡើងនៅក្នុងតំបន់។

ធនាគារពិភពលោកបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានរងប៉ះផលពាល់យ៉ាងខ្លាំងពីការតវ៉ា ការធ្វើកូដកម្មរបស់កម្មករ និងសកម្មភាពយោធា ការថយចុះនៃការចល័ត និងការរំខានជាបន្តបន្ទាប់នៃសេវាកម្មសាធារណៈបន្ថែមលើសេវាកម្មធនាគារ ភ័ស្តុភារនិងអ៊ិនធឺណិត។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកំណត់គោលដៅសេដ្ឋកិច្ចជាផ្នែកមួយនៃយុទ្ធនាការមិនគោរពតាមរដ្ឋប្បវេណីរបស់ពួកគេ ធ្វើឱ្យប្រព័ន្ធធនាគារគាំង និងជំរុញឲ្យវិនិយោគិនបរទេសឱ្យដកខ្លួនចេញ រហូតទាល់តែរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia