អរគុណមិត្តចិន! វ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះហើយ
សេដ្ឋកិច្ច
March 30, 2021
Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ផងដែរងា ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


