- Khmernote
- អាជីវកម្ម
ផ្លែស្វាយ គឺជាដំណាំសក្ដានុពលមួយក្នុងចំណោមដំណាំសំខាន់ៗ នាំចេញទៅក្រៅប្រទេស ដែលក្រៅពីការនាំចេញស្រស់ អាចកែច្នៃបានលើសពី ២មុខ សម្រាប់នាំចេញ។ ដោយសារមានតម្រូវការទីផ្សារក្រៅប្រទេស កសិករជាច្រើនបាននាំគ្នាដាំដំណាំនេះ ដែលពេលខ្លះធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ ហើយដោយបណ្ដាលមកពីកត្តាផ្សេងៗទៀតផងនោះ បានធ្វើឱ្យកសិករចាល់ស្វាយ ប្រមូលផលបាន តែលក់បានតម្លៃថោក។ យ៉ាងណាមិញប្រសិនបើបងប្អូនប្រជាកសិករដែលដាំស្វាយបានច្រើន ហើយតែលក់មិនបានថ្លៃ ឬ ចាល់ស្វាយ កុំបោះចោល អាចកែច្នៃជាទឹកស៊ីរ៉ូស្វាយបានឱ្យបាន ខណៈប្រទេសចិន និងហ្វីលីពីនបើកឱ្យកម្ពុជានាំចូល។ ហើយបើយោងតាមលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ បានបង្ហាញថា កស៊ីរ៉ូស្វាយមានការកើណឡើងដល់ទៅ ៧៩.១៦% ក្នុងការនាំចេញ។ ក្នុងនោះការនាំចេញសរុបមានចំនួន ៤ ០៦៩,៦២តោន ខណៈនាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន
August 9, 2021 - ទេសចរណ៍
វិស័យទេសចរណ៍ថៃ ដែលកំពុងតែព្យាយាមងើបឡើងវិញ ជាមួយគម្រោងបើកតំបន់ទេសចរណ៍ជាបន្តបន្ទាប់ អាចនឹងទទួលរងផលប៉ះពាល់ដោយសារ ករណីឃាត.កម្មក្នុងពេលថ្មីៗនេះទៅលើភ្ញៀវទេសចរបរទេស។ ឃាត.កម្មលើស្ត្រីជនជាតិស្វីសម្នាក់ ដែលទៅលេងកោះភូកេតក្រោមកម្មវិធី “Phuket sandbox” គឺជាសោកនាដ.កម្ម និងជាគ្រោះ.មហន្តរាយដល់ជាតិផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថៃក្នុងការបើកវិស័យទេសចរណ៍ឡើងវិញដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំង។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ទីភ្នាក់ងាររបស់លោកមានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ ហើយកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់ពីផលប៉ះពាល់របស់វាចំពោះវិស័យទេសចរណ៍។ ខណៈមុនវិបត្តិកូវីដ -១៩ វិស័យទេសចរណ៍មានប្រហែល ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។ គួររម្លឹកផងដែរថា ភ្ញៀវទេសចរសញ្ជាតិស្វីស ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវបានប្ល.ន់សម្លា.ប់ ដោយបុរសជនជាតិថៃ កាលពីពេលថ្មីៗនេះ។
August 9, 2021 - សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID សូមប្រកាសការផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទសកម្ពុជា។ ស្ថានទូតបានបន្តឱ្យដឹងថា ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលា សម្រាប់បង្កើនការត្រៀមខ្លួនជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ បង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមអ្នកដែលត្រូវចាក់ ផ្តល់អន្តរាគមន៍ផ្នែកសុខាភិបាលសាធារណៈ ដើម្បីគ្រប់គ្រងមេរោគកូវីដ១៩ ហើយពង្រឹងមន្ទីរពិសោធន៍ដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើតេស្ត។ សូមជម្រាបផងដែរថា ការគាំទ្រថ្មីនេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់អំណោយវ៉ាក់សាំង Johnson & Johnson ក្នុងពេលថ្មីៗនេះ ចំនួន ១ ០៦០ ១០០ ដូស តាមរយៈយន្តការ
August 9, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យពលករពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត ត្រលប់ទៅធ្វើការនៅក្នុងប្រទេសកូរ៉េវិញ បន្ទាប់ពីផ្អាកដោយសារជំងឺរាតត្បាតកូវីដ-១៩។ បច្ចុប្បន្នប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗ ទាំង ៦ ដែលបានបញ្ជូនពលករក្រោមគោលនយោបាយប្រព័ន្ធអនុញ្ញាតការងារ (EPS) ទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រទេសកូរ៉េបានដាក់ចេញវិធានការតឹងរ៉ឹង ដើម្បីធានាលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។ លោក Tae Wuk Ha រដ្ឋមន្រ្តីនិងអគ្គកុងស៊ុលស្ថានទូតកូរ៉េប្រចាំទីក្រុងបាងកកបាននិយាយថា ការធ្វើដំណើររបស់ពលករក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS) ទៅកាន់ប្រទេសកូរ៉េត្រូវបានផ្អាកនៅដើមឆ្នាំ ២០២០ ដោយសារវិធានការណ៍បង្ការជំងឺកូវីដ-១៩ គោលនយោបាយសុខភាព និងការកាត់បន្ថយការធ្វើដំណើរតាមយន្តហោះ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសចំនួន ៦ រួមទាំងប្រទេសថៃ ឥឡូវនេះកម្មករអាចបន្តធ្វើការនៅទីនោះបានហើយ។
August 9, 2021 - សេដ្ឋកិច្ច
ប្រជាជនវៀតណាមដែលបាត់បង់ការងារ និងស្ថិតនៅក្នុងតំបន់រឹតត្បិតការធ្វើដំណើរ កំពុងជួយប្រទះការលំបាកកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការឡើងថ្លៃនៃទំនិញសំខាន់ៗ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អ្នកនៅខាងក្នុងឧស្សាហកម្មផ្គត់ផ្គង់ទំនិញបាននិយាយថា ការបិទទីផ្សារលក់ដុំនិងហាងលក់រាយដោយសារជំងឺកូវីដ-១៩ បានជំរុញឱ្យតម្លៃកើនឡើងនៅក្នុងទីក្រុង។ ជាមួយគ្នានេះ ការកើនឡើងនៃតម្លៃសាច់បន្លែ និងគ្រឿងទេសកំពុងបន្ថែមបញ្ហាប្រឈមដល់កម្មករដែលមានប្រាក់ចំណូលទាប។ ជាក់ស្ដែង កម្មករដឹកជញ្ជូនមួយរូបនៅទីក្រុងហាណូយ បានលើកថា គាត់មិនមានលទ្ធភាពទិញសាច់ទេព្រោះថ្លៃពេក ខណៈតម្លៃស៊ុត និងបន្លែភាគច្រើនបានកើនឡើងទ្វេដង។ ការតម្លើងថ្លៃនេះ គឺជាបន្ទុកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់កម្មករដឹកជញ្ជូនអាយុ ២៣ ឆ្នាំដែលគ្មានការងារធ្វើអស់រយៈពេលពីរសប្តាហ៍ ដោយសារក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិកតាមការបញ្ជារបស់អាជ្ញាធរដើម្បីកំណត់ចំនួនមនុស្សដែលធ្វើដំណើរ ហើយប្រាក់ចំណូលតែមួយគត់របស់គាត់គឺការគាំទ្រពីរដ្ឋាភិបាលចំនួន ១.៥ លានដុង (៦៥ ដុល្លារ) ដែលនឹងអស់ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ កម្មករ បុគ្គលិក ដែលបាត់បង់ការងារជាច្រើននាក់ទៀត បានរៀបរាប់ថា
August 9, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Adidas ដែលជាប្រេនលំដាប់អន្តរជាតិដ៏ល្បីមួយ បានរងផលប៉ះពាល់ និងកំពុងជួបបញ្ហាផ្ទួនៗគ្នាដូចជា ការធ្វើពហិការរបស់ជនជាតិចិនលើយីហោលោកខាងលិច និងការបិទរោងចក្រនៅវៀតណាមដោយសារការឆ្លងជំងឺកូវីដ-១៩។ សារព័ត៌មានដដែលបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់មួយនេះ បានធ្លាក់ចុះ ៤.១% ដូចដែលអ្នកវិភាគបានកត់សំគាល់ថា កំណើនរបស់យីហោនេះកំពុងធ្លាក់ចុះ ជាងគូប្រជែងដូចជា Nike និង Puma ដែលយីហោទាំងពីរបានរាយការណ៍ថាការលក់កើនជិតទ្វេដង នៅក្នុងការចេញផ្សាយពីប្រាក់ចំណូលនាពេលថ្មីៗនេះ។ បើតាមប្រធានហិរញ្ញវត្ថុលោក Harm Ohlmeyer បានឱ្យដឹងថា ផលប៉ះពាល់រួមនៃបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្ដាលមកពីការបិទទ្វារដោយសារវីរុសកូវីដ-១៩ថ្មីៗនេះនៅអាស៊ី និងភាពតានតឹងជាមួយប្រទេសចិន អាចមានចំនួនច្រើនជាង ៥០០ លានអឺរ៉ូ ព្រោះតែការបាត់បង់ការលក់នៅឆមាសទី២។ ទោះជាយ៉ាងណាក្ដី
August 7, 2021 - អាជីវកម្ម
សមាគមអ្នកលក់រាយថៃ (TRA) បាននិយាយថា ហាងប្រហែល ១០០,០០០ អាចនឹងបិទទ្វារដោយសារតែវិធានការបិទខ្ទប់ប្រទេស ក្នុងប្រទេសថៃ ហើយការបិទនេះនឹងធ្វើឱ្យបុគ្គលិកបាត់បង់ការងារ។ អនុប្រធានសមាគមអ្នកលក់រាយថៃ (TRA) លោក Chatrchai Toungratanaphan បានបង្ហាញថា ការស្ទង់មតិលើសន្ទស្សន៍អារម្មណ៍អ្នកលក់រាយ (RSI) ក្នុងខែកក្កដា បានបង្ហាញថា អាជីវកម្មលក់រាយកំពុងប្រឈមនឹងវិបត្តិដោយសារ (RSI) ស្ថិតនៅកម្រិតទាបបំផុតគឺ ១៦.៤ពិន្ទុ ក្នុងរយៈពេល ១៦ខែ។ លោកបានបន្ថែមថា ចំណូលពីវិស័យលក់រាយអាចថយចុះចំនួន ២៧០ពាន់លានបាត ហើយហាងប្រហែល ១០០,០០០ ទំនងជានឹងឈប់ដំណើរការ។ លើសពីនេះ សន្ទស្សន៍អារម្មណ៍អ្នកលក់រាយ (RSI) ក្នុងរយៈពេលបីខែខាងមុខនេះ
August 7, 2021 - បុគ្គលជោគជ័យ
កំពូលមហាសេដ្ឋីមានជាងគេបំផុតនៅប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុន CP Group បានប្រកាសថា ក្រុមហ៊ុនរបស់គាត់នឹងសាងសង់រោងចក្រផលិតឱសថបុរាណដែលចម្រាញ់ចេញពីរុក្ខជាតិដែលមានឈ្មោះថា Fah talai jone ឬ ខ្មែរយើងស្គាល់ថាជាដើម «ប្រមាត់មនុស្ស» ដើម្បីព្យាបាលជំងឺកូវីដ-១៩ ខណៈប្រទេសថៃកំពុងប្រឈមនឹងរលកទី៣ នៃការឆ្លងក្នុងប្រទេស។ លោក Dhanin Chearavanont ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនធំរបស់ថៃ Charoen Pokphand Group បាននិយាយនៅសប្តាហ៍នេះថាគាត់កំពុងរៀបចំដីប្រហែល ១០០រ៉ៃ (១៦ ហិកតា) របស់ក្រុមហ៊ុន CP Group នៅខេត្ត Saraburi ដើម្បីដាំដុះរុក្ខជាតិ Fah talai
August 7, 2021 - អាជីវកម្ម
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានអំពាវនាវឱ្យបើកឡើងវិញនូវផ្សារប្រពៃណីនៅទូទាំងប្រទេស បន្ទាប់ពីប្រជាជន និងអាជីវករលក់ដូរនៅទីនោះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់។ ក្រសួង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងនិងខេត្តគួរតែធ្វើដូច្នេះបន្ទាប់ពីអ្នកគ្រប់គ្រងពាណិជ្ជករ និងកម្មកររបស់ពួកគេទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និងការធ្វើតេស្ត PCR របស់ពួកគេចំពោះមេរោគឆ្លងបង្ហាញថាអវិជ្ជមាន។ ជាមួយគ្នានេះ ក្នុង និងបរិវេណផ្សារគួរតែត្រូវបានសម្លាប់មេរោគជារៀងរាល់ថ្ងៃ ហើយប្រជាជនគួរតែធ្វើការប្រកាសអំពីសុខភាពនិងមិនមកធ្វើការ ប្រសិនបើពួកគេមានរោគសញ្ញាដូចជាក្អក ក្តៅខ្លួន និងឈឺបំពង់ក។ ដោយឡែកអ្នកទិញគួរតែធ្វើការបង្ហាញពីសុខភាពដោយប្រើ QR កូដ កាតចូល ឬ ពាក់ម៉ាស់ លាងដៃ ត្រួតពិនិត្យសីតុណ្ហភាព និងរក្សាគម្លាតសង្គម។ ក្រសួងបានបន្ថែមថា ផ្សារនឹងអនុញ្ញាតឱ្យទីផ្សារដំណើរការឡើងវិញ ប្រសិនបើពួកគេបំពេញតាមតម្រូវការខាងលើបានត្រឹមត្រូវ។ ហើយទីក្រុង និងខេត្ត ក៏អាចកំណត់កន្លែងផ្សេងទៀត
August 7, 2021 - សេដ្ឋកិច្ច
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ពាន់លានដូសដល់ប្រទេសនានានៅចុងឆ្នាំនេះ។ ក្រសួងការបរទេសចិនបាននិយាយថា លោក ស៊ី បានធ្វើសេចក្តីប្រកាសអំពីការផ្ដល់វ៉ាក់សាំងនេះនៅថ្ងៃព្រហស្បតិ៍ នៅក្នុងសារជាលាយលក្ខណ៍អក្សរទៅកាន់វេទិកាអន្តរជាតិស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរៀបចំដោយទីក្រុងប៉េកាំង។ នៅក្នុងសេចក្តីថ្លែងការណ៍លោក ស៊ី បាននិយាយថាប្រទេសចិនបានផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនរួចមកហើយ ហើយនឹងបន្តខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំងបន្ថែមទៀត ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ប្រទេសទាំងនោះ។ ជាមួយគ្នានោះដែរ លោកក៏បានសន្យាបរិច្ចាគទឹកប្រាក់ ១០០ លានដុល្លារ បន្ថែមទៀតដល់អង្គការ COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ គួរបញ្ជាក់ថា ប្រទេសចិនបានលើកឡើងថា ខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងជាង ៧០០ លានដូស ដែលភាគច្រើនគឺផ្គត់ផ្គង់ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយខ្លួនក៏បានគាំទ្រដល់ប្រទេសជាង
August 6, 2021












