Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីហេតុផលចំនួន៩ ដែលនាំឱ្យតម្លៃជីកសិកម្មថ្លៃជាងឆ្នាំកន្លងៗទៅ ហើយហេតុផលនោះរួមមាន ការពិបាកនាំចូលដោយសារវិបត្តិកូវីដ១៩ និងការមិនទាន់មានលទ្ធភាពផលិតជីដោយខ្លួនឯងបាន ទើបធ្វើឱ្យតម្លៃជីកសិកម្ម នៅកម្ពុជាឡើងថ្លៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ដោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ បានធ្វើឱ្យវិស័យកសិកម្មជួបនឹងបញ្ហាប្រឈម ។ ដោយឡែកផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ បានពិនិត្យឃើញថា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្មនិងជីកសិកម្មវិញ យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន១០៣,០០៥តោន និងជីកសិកម្មចំនួន ១,៤០៦,៧៧៥តោន។ ក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧

    August 11, 2021
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជថវិកាចំនួន ១,៥៦ពាន់លានដុល្លារអាមេរិក ឱ្យមកកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ថវិកាកម្ពុជានឹងទទួលបាននេះ ស្មើនឹង ០,២៤ភាគរយ នៃកញ្ចប់មូលនិធិពិសេសមួយរបស់ (IMF) ក្នុងតម្លៃសរុបជាង៦៥០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តឡើង ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយរបស់ សកលលោក។ នេះបើតាមការឱ្យដឹងពីអង្គការអុកហ្វាម នៅរសៀលនៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១នេះ។ លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការអុកហ្វាម បានបញ្ជាក់ថា កញ្ចប់មូលនិធិ ពិសេសនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើង

    August 11, 2021
  • បុគ្គលជោគជ័យ

    សេដ្ឋកិច្ចហ្វីលីពីនក្នុងត្រីមាសទី២ នៃឆ្នាំ​២០២១នេះ បានបង្ហាញពីកំណើនលឿនបំផុតមិនធ្លាប់មានអស់ពេលជាងបីទសវត្សរ៍មកនេះ បើធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមទីភ្នាក់ងារស្ថិតិរបស់ហ្វីលីពីន បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បានកើនឡើង ១១.៨% ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ១៩៨៨ ដោយសារតម្រូវការក្នុងស្រុកមានភាពប្រសើរឡើង។ ទោះជាយ៉ាងនេះក្ដី រដ្ឋលេខាធិការផែនការសេដ្ឋកិច្ចសង្គមលោក Karl Chua បានព្រមានថា ក្តីសង្ឃឹមសម្រាប់កំណើនវិជ្ជមានជាបន្តបន្ទាប់អាចត្រូវបានលុបចោល ដោយការជាប់គាំងរយៈពេលពីរសប្តាហ៍នាពេលបច្ចុប្បន្ននៅក្នុងតំបន់រដ្ឋធានីដែលមានចំនួនមួយភាគបីនៃសេដ្ឋកិច្ច និងតំបន់ផ្សេងទៀតដែលមានគោលបំណងបន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទថ្មី Delta។ ជាមួយគ្នានេះលោកបានបន្ថែមថា ការដាក់ឲ្យនៅដាច់ដោយឡែកក្នុងសហគមន៍កាន់តែយូរ ហ្វីលីពីនកាន់តែមានហានិភ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន។ ខណៈការរឹតបន្តឹងតឹងរ៉ឹងដែលរួមមានការហាមឃាត់ការទទួលទានអាហារនៅភោជនីយដ្ឋាន និងការដាក់បំរាមគោចរពេលយប់ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៣ ពាន់លានដុល្លារក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនមានលើសពី

    August 11, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩

    August 11, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងបរិស្ថានបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ដែលងាយស្រួលចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ចំណាយពេលវេលាតិច ហើយទទួលបានផលច្រើន។ ក្រសួងបរិស្ថានបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល គោខ្មែរចំនួន ១៥៣ក្បាល គោពូជកូនកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ

    August 11, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា ក្រសួងប្រៃ សណីយ៍និងទូរគមនាគមន៍ បាននិងកំពុងខិតខំធ្វើយ៉ាង ណា ជំរុញឱ្យការពង្រាយអង់ តែនទូរស័ព្ទនៅទូទាំងផ្ទៃប្រទេស បញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ ដើម្បីធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ មិនថានៅទីជនបទដាច់ស្រយាលឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ថ្លែងក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបានឱ្យដឹងថា តាមផែនការការពង្រាយអង់តែនទូរស័ព្ទនេះ ធ្វើឱ្យបាននូវគ្រប់ឃុំ-ស្រុកទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតផងដែរ ខណៈសព្វថ្ងៃនេះប្រព័ន្ធសេវានៅតំបន់មួយ ចំនួន ពិសេសនៅទីជនបទដាច់ស្រយាល មិនទាន់មានគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី

    August 10, 2021
  • សេដ្ឋកិច្ច

    ផលិតផលកសិកម្មរាប់លានតោនរបស់កសិករវៀតណាម រួមមាន អង្ករ បន្លែ និងស៊ុត ត្រូវបានជាប់គាំងនៅក្នុងខេត្តភាគខាងត្បូងចំនួន ២៦ ដោយសារការដឹកជញ្ជូន និងចែកចាយត្រូវបានរងផលប៉ះពាល់ដោយសារការរឹតត្បិតគម្លាតសង្គម។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បាននិយាយកាលពីសប្ដាហ៍មុនថា ផលិតផលកសិកម្មទាំងនោះរួមមាន ស្រូវចំនួន ៥ លានតោនបន្លែ និងផ្លែឈើចំនួន ៤ លានតោន ស៊ុតចំនួន ៤០០ លានគ្រាប់ សាច់មាន់ចំនួន ៦០ ម៉ឺនតោន អាហារសមុទ្រចំនួន ១២ ម៉ឺនតោន និងសាច់ជ្រូកចំនួន ៨០,០០០ តោន។ លោក

    August 10, 2021
  • ទេសចរណ៍

    ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើក ទេសចរណ៍ឡើងវិញនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយបណ្ដាញសារព័ត៌មាន BBC ក្នុងនោះឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

    August 10, 2021
  • អាជីវកម្ម

    ផ្កាម្លិះលា ជារុក្ខជាតិមានក្លិនក្រអូប កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខណ:បច្ចុប្បនុ្នដំណាំប្រភេទនេះ ក៏កំពុងមានទីផ្សារសម្រាប់នាំចេញទៅខេត្តផ្សេងៗផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផុក សំរង ម្ចាស់ចម្ការផ្កាម្លិះលា ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរដាំដំណាំផ្កាម្លិះលានេះ អស់រយ:ពេលជាង ៤ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង ។ លោកបន្តថា ផ្កាម្លិះលានេះ ងាយ ស្រួលដាំ មិនរើសប្រភេទដី ធន់នឹងអាកាសធាតុ ដាំរយៈពេលតែ៦ខែ គឺអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ លោក

    August 10, 2021
  • ទេសចរណ៍

    មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានព្រមានកាលពីថ្ងៃច័ន្ទប្រឆាំងនឹងការធ្វើដំណើររបស់ប្រជាជនអាមេរិកទៅកាន់ប្រទេស Israel, France, Thailand, Iceland និងប្រទេសមួយចំនួនទៀត ដោយសារតែមានការកើនឡើងនៃករណីកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។ មិនតែប៉ុណ្ណោះ (CDC) បានដាក់បន្ថែមកម្រិត “កូវីដ-១៩ ខ្ពស់បំផុតកម្រិត ៤ ” ដែលជាកម្រិតខ្ពស់បំផុត ខណៈករណីឆ្លងរាលដាលពាសពេញពិភពលោក។ ហើយក្នុងកម្រិតនោះ សហរដ្ឋអាមេរិកបានបន្ថែម ប្រទេស Thailand, Israel, the West Bank and Gaza, រួមជាមួយតំបន់ផ្សេងទៀតដូចជា Aruba និង French

    August 10, 2021