Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់មានទំហំសរុប ១៨ម៉ែត្រគុណនឹង ២៥ម៉ែត្រ និងកម្ពស់ ២ជាន់ បន្ទាប់ពីទទួលជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េចំនួន ៥៨ម៉ឺនដុល្លារអាមេរិក។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ដែលធ្វើឡើងដើម្បីគាំទ្រដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែសីហា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូនផង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននិស្សិតជំនាន់ទី១

    August 16, 2021
  • ទេសចរណ៍

    យោងតាមលោក Thanusak Pheungdet សភាពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា កម្មវិធី «Phuket sandbox» បានទាក់ទាញភ្ញៀវទេសចរបរទេសជាង ១៩,០០០ នាក់និងបង្កើតចំណូលជាង ១ពាន់លានបាតសម្រាប់ខេត្តនេះ។ លោកបានបន្តថា ភ្ញៀវទេសចរបរទេសប្រហែល ៤,០០០ នាក់បានត្រលប់ទៅផ្ទះវិញហើយ ខណៈប្រហែល ១៥,០០០នាក់កំពុងស្នាក់នៅភូកេត ដោយស្នាក់នៅក្នុងសណ្ឋាគារពី ៧,០០០ ទៅ ៨,០០០ បន្ទប់ និងបានបង្កើតចំណូលជាង ១ ពាន់លានបាត (ប្រមាណ ៣០លានដុល្លារ) សម្រាប់អាជីវកម្មក្នុងស្រុក។ ជាមួយគ្នានេះ លោកបាន​បន្ថែមថា សហគ្រិននៅភូកេតមានគម្រោងរៀបចំសកម្មភាពផ្សេងៗដើម្បីទាក់ទាញភ្ញៀវបរទេសក្រៅពីភ្ញៀវទេសចរបែបកម្សាន្តដូចជា ព្រឹត្តិការណ៍កីឡា សន្និបាត

    August 16, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញផលិតផលមីកញ្ចប់ធំជាងគេទី៣ របស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ជាង ៧.០៣ ពាន់លាននាក់កាលពីឆ្នាំ២០២០ កើនឡើងពីរដងពីឆ្នាំ២០១៩។ នេះគឺជាការកើនឡើង ២៩%ពីឆ្នាំ ២០១៩ និងជាកំណត់ត្រាថ្មីសម្រាប់ប្រទេស នេះបើយោងតាមទិន្នន័យពីសមាគមមីកញ្ចប់ពិភពលោក (WINA)។ ប្រភពដដែលបានឱ្យដឹងថា តួលេខចុងក្រោយនេះមានន័យថា វៀតណាមមានប្រហែល ៦% នៃការផ្គត់ផ្គង់ផលិតផលមីកញ្ចប់នៅលើពិភពលោក។ ប្រទេសនេះឈរនៅពីក្រោយប្រទេសចិន ជាមួយនឹងការផ្គត់ផ្គង់ដល់អ្នកចំនួន ៤៦.៣៥ ពាន់លាននាក់ និងឥណ្ឌូនេស៊ីជាមួយនឹងការ ១២.៦៤ ពាន់លាននាក់ ខណៈពេលដែលប្រទេសឥណ្ឌា និងជប៉ុន គឺជាអ្នកប្រើប្រាស់ផលិតផលមីកញ្ចប់កំពូលទាំង ៥ នៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃការប្រើប្រាស់មីកញ្ចប់នៅវៀតណាម បានកើតឡើងខណៈដែលប្រទេសនេះបានដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុនដោយបង្ខំឲ្យប្រជាជនស្នាក់នៅផ្ទះ

    August 16, 2021
  • សេដ្ឋកិច្ច

    យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានឱ្យដឹងថា ប្រទេសចិនបានដាក់បំរាមហាមឃាត់ការនាំចូលគ្មានកំណត់លើផ្លែមៀនរបស់ប្រទេសថៃ ដោយសារការចម្លងមេរោគ ជាមួយសត្វល្អិត។ ប្រភពដដែលបានឱ្យដឹងថា ការហាមឃាត់នេះត្រូវបានកំណត់ឱ្យចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ម្សិលមិញនេះ។ លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលចិន បានអនុម័តការហាមឃាត់នេះ ដោយសារតែសត្វល្អិតចង្រៃ ត្រូវបានគេរកឃើញក្នុងចំណោមការនាំចេញផ្លែមៀនរបស់ថៃ។ លោកបានបន្តថា នាយកដ្ឋានបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មនៅប្រទេសចិន ដើម្បីស្វែងរកការពន្យាពេលចំពោះការហាមឃាត់នេះដោយសារតែវាត្រូវបានដាក់ចេញក្នុងពេលលឿនពេក ភាគីថៃត្រៀមមិនទាន់។ គួរបញ្ជាក់ផងដែរថា តាមប្រសាសន៍លោក Somdet ប្រសិនបើការចរចាបរាជ័យការនាំចេញផ្លែមៀនថៃ នឹងរងផលប៉ះពាល់ ព្រោះការនាំចេញមៀនថៃ ៧០ ទៅ ៨០% ត្រូវបានកំណត់សម្រាប់ប្រទេសចិន។ ដូច្នេះហើយប្រសិនបើបារាជ័យ នាយកដ្ឋាននឹងស្វែងរកទីផ្សារសក្តានុពលនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត

    August 14, 2021
  • អាជីវកម្ម

    ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី កំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយសារភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការផ្តល់ដំណោះស្រាយ និងផ្ដល់ជំនួយដល់ក្រុមហ៊ុន នេះបើយោងតាមលោក Agus Pambagio អ្នកសង្កេតការណ៍គោលនយោបាយសាធារណៈ។ បើតាមការលើកឡើងរបស់លោក Agus ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូនេស៊ីដូចជា Garuda Indonesia និង Citilink, Sriwijaya រួមទាំង NAM និង Lion Air Group ក៏ត្រូវប្រឈមមុខនឹងកាតព្វកិច្ចហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចពីស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុកនិងអន្តរជាតិ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះឈានដល់ក្ស័យធន។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Garuda Indonesia (GIAA), Lion Air និង Batik

    August 14, 2021
  • ទេសចរណ៍

    អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោក Harry Roque បានប្រកាសថា ប្រទេសហ្វីលីពីន នឹងពន្យារការហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសចំនួន ៩ ផ្សេងទៀត ចូលមកក្នុងប្រទេសហ្វីលីពីន រហូតដល់ចុងខែសីហានេះ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានយល់ព្រមលើសំណើរបស់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដើម្បីពន្យារការហាមឃាត់អ្នកទេសចរមកពី ១០ ប្រទេសចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមគ្រប់គ្រងចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយនៅថ្ងៃទី១២ ខែសីហា គឺជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះលើសពី ១២,០០០ករណី។ មិនតែប៉ុណ្ណោះ តំបន់ទីប្រជុំជន

    August 14, 2021
  • អាជីវកម្ម

    កសិករខេត្តត្បូងឃ្មុំចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងការដាំប្រទាលកន្ទុយ ក្រពើក្នុងផើងដែលងាយ ស្រួលដាំមិនពិបាកថែទាំពិសេសធន់នឹងអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។ អ្នកស្រី ថេង សុភាព ជាប្រជាកសិករ រស់នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមដាំប្រទាលកន្ទុយក្រពើតាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដោយដំបូងឡើយមានចំនួនតែ ២ទៅ៣ គុម្ពប៉ុណ្ណោះ ដើម្បីលម្អមុខផ្ទះផងនិងយកធ្វើជាថ្នាំដើម្បីព្យាបាលជំងឺក្រពះពោះវៀនរបស់ខ្លួនផង។ អ្នកស្រីបន្តថា ក្រោយពីមើលឃើញថាប្រទាលកន្ទុយ ក្រពើមានទីផ្សារច្រើននិងមានអត្ថប្រយោជន៍លើសលប់នោះអ្នកស្រីក៏បានពង្រីកការដាំដុះប្រទាលកន្ទុយក្រពើរហូតដល់ជាង ១ពាន់គុម្ព ដើម្បីលក់កូននិងលក់ដើមប្រទាលស្រស់ទៅឱ្យអតិថិជនរួមទាំងធ្វើជាភេសជ្ជៈជំនួយសុខភាពសម្រាប់លក់ជាដើម។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះអ្នកស្រីបានដាំប្រទាលកន្ទុយក្រពើក្នុងផើងទាំងអស់ដោយសារវាជាវិធីសាស្រ្តដ៏ល្អ និងទាន់សម័យតាមបែបកសិកម្មទំនើបព្រោះចំណាយផ្ទៃដីតិច ស្រួលថែទាំជាងការដាំផ្ទាល់នៅលើដី ពិសេសអាចតម្រៀបទៅជាសួនដ៏ទាក់ទាញនៅមុខផ្ទះផងដែរ។ អ្នកស្រីបញ្ជាក់ថា ការដាំប្រទាលកន្ទុយក្រពើក្នុងផើងឱ្យទទួលផលល្អមុនដំបូងត្រូវលាយដីជាមួយជីអង្កាម រួមនឹងស្លឹកឈើស្រស់ដែលងាយ

    August 14, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបន្តបិទផ្សារក្នុងខេត្តបាត់ដំបងចំនួន ៥៩ផ្សារ រយៈពេល៧ថ្ងៃបន្ត ទៀតចាប់ពីថ្ងៃទី ១៥ខែសីហាដល់ថ្ងៃទី ២២ខែសីហាខាងមុខ។ ការចេញសេចក្តីសម្រចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី ១១ខែសីហា បន្ទាប់ពីផ្សារក្នុងខេត្តបាត់ដំបងនេះ ត្រូវបានសម្រេចឱ្យបិទខ្ទប់រយៈ ពេល១៤ថ្ងៃរួចទៅហើយ។ ខ្លឹមសារសេចក្តីសម្រេចនេះបានកំណត់ថា ក្នងអំឡុងបន្តបិទខ្ទប់ផ្សារទាំង៥៩ បណ្តោះ អាសន្ននេះ អាជ្ញាធរស្រុក ក្រុង ត្រូវចងខ្សែបិទខ្ទប់ ផ្អាកការចេញចូលនៅទីតាំងផ្សារទាំងនេះ កំណត់ទីតាំងលក់ ដូរនៅកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរបន្លែ ត្រីសាច់ និងសម្ភារចាំ បាច់ ដែលចម្លោះ ពីកន្លែងលក់ដូរពីមួយទៅមួយ ចាប់ ពី៥ម៉ែត្រទៅ៧ម៉ែត ។ ចំពោះទីតាំងលក់ដូរណា

    August 14, 2021
  • អាជីវកម្ម

    ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា សកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត នឹងបន្តបិទជាកំហិត រហូតដល់មានការជូនដំណឹងជាថ្មី។ សូមអានអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី

    August 13, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍មុននេះបន្តិចបានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក

    August 13, 2021