- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងដាណាងបានបិទផ្សារលក់ដុំធំបំផុតរបស់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញមេរោគឆ្លងថ្មីលើអ្នកលក់ និងអ្នកទិញឥវ៉ាន់មួយចំនួន។ សារព័ត៌មានដដែលបានឱ្យដឹងថា ផ្សារលក់ដុំ Hoa Cuong នៅស្រុក Hai Chau ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីអាជីវករជាង ១៣០០នាក់ ធ្វើតេស្តរកឃើញ Covid-19។ លោក Diep Hoang Thong Anh ប្រធានក្រុមប្រឹក្សាភិបាលទីផ្សារបានមានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយដែលផ្សារត្រូវបានបិទចាប់តាំងពីវីរុសកូវីដ-១៩ បានលេចមុខជាលើកដំបូងនៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុន។ ជាមួយគ្នានេះរយៈពេលដែលផ្សារនឹងបើកដំណើរការឡើងវិញ គឺអាស្រ័យលើលទ្ធផលតេស្តរកមេរោគឆ្លង ដែលអាជ្ញាធរនឹងធ្វើការសន្និដ្ឋានអំពីហានិភ័យនៅក្នុងផ្សារនេះ »។ គួរឱ្យដឹងផងដែរថា នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ករណីឆ្លងជំងឺកូវីដ-១៩
August 13, 2021 - អាជីវកម្ម
ហាងលក់ទំនិញនៅក្នុងប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាការខ្វះខាតទំនិញ ដោយសារតែការស្តុកទុកទំនិញសំខាន់ៗនៅផ្ទះហាក់ដូចជាមានការកើនឡើង ព្រោះតែការបិទខ្ទប់ជាបន្តបន្ទាប់ វិធានការបំរាមគោចរ និងរបាយការណ៍ប្រចាំថ្ងៃអំពីការកើនឡើងនៃការឆ្លងជំងឺ កូវីដ-១៩ និងចំនួនអ្នកបាត់បង់ជីវិត។ ប្រតិបត្តិករផ្សារទំនើប និងហាងលក់ទំនិញ បានរាយការណ៍ថា អ្នកទិញ បានទិញទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងបរិមាណច្រើនដូចជា អង្ករ ប្រេងឆា មី ទឹកត្រី ក្រដាសជូត និងទឹកបរិសុទ្ធ ចាប់តាំងពីខែមុនដែលបណ្ដាលឱ្យមានការខ្វះខាត។ លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods (TFMAMA) ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ាបាននិយាយថា អ្នកលក់រាយបានបញ្ជាទិញមីម៉ាម៉ាក្នុងបរិមាណច្រើនក្នុងអំឡុងខែកក្កដា និងសីហានេះ។ លោកបានបន្តថា អ្នកប្រើប្រាស់បានស្តុកទុកក្នុងអំឡុងពេលរបាយការណ៍ប្រចាំថ្ងៃអំពីអត្រាឆ្លងខ្ពស់ និងការឆ្លងរាលដាលដល់រោងចក្រនិងមជ្ឈមណ្ឌលចែកចាយរបស់អ្នកលក់រាយមួយចំនួន។
August 13, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវផ្សារចំនួន៣ រួមមាន៖ ផ្សារលើធំថ្មី ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ផ្សារកំពង់ក្តី២ ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីផ្សារទាំង៣ខាងលើ បានបិទមួយរយៈកន្លងមក ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីសម្រេចស្ដីពីការបិទបញ្ចប់ការកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្រ្តសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គុំ សង្កាត់គោកចក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបដូចជាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
August 13, 2021 - អាជីវកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផល មៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងកសិកម្ម សូមអំពាវនាវដល់អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេស វៀតណាម។ ការណែនាំឱ្យអ្នកនាំចេញអនុវត្តដូច្នេះ ដោយសារ បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ បានធ្វើឱ្យប្រទេសថៃបិទ មិនឱ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់ កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ
August 13, 2021 - សេដ្ឋកិច្ច
ផ្លូវខ្សែក្រវាត់ ព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពិសេសផ្លូវ ក្រាលក្រួសក្រហម ដែលត ភ្ជាប់ទៅកាន់តំបន់ព្រំដែន កម្ពុជា – ថៃ និង ឡាវ ដែលទទួលរងនូវការខូចខាត ដោយអន្លើរៗ ដោយសារជំនន់ទឹកភ្លៀងកន្លងមក ខណៈនេះត្រូវបានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារបានជួសជុលនិង កែលម្អឡើងវិញបាន ប្រមាណ៩០% ហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ លោក សំ លាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានឱ្យដឹងថា
August 12, 2021 - សេដ្ឋកិច្ច
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ កំពុងព្រមានអ្នកលក់ដែលស្តុកទុក និងលក់ស៊ុត ក្នុងតម្លៃរាយមិនសមហេតុសមផល អាចប្រឈមនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់។ លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយទៀតថា ការលាក់ទុកស៊ុតគឺជាបទល្មើសមួយ ផ្អែកតាមមាត្រា ២៩ នៃច្បាប់ស្តីពីតម្លៃទំនិញនិងសេវាកម្ម។ អ្នកល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១៤ ម៉ឺនបាត ឬទទួលទោសទាំងពីរ។ គួរឱ្យដឹងដែរថា តម្រូវការស៊ុតបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដោយសារមនុស្សកាន់តែច្រើននៅផ្ទះដើម្បីធ្វើការ។ លើសពីនេះក្រុមសប្បុរសជនកំពុងទិញពងមាន់ក្នុងបរិមាណច្រើនដោយផ្ទាល់ពីកសិដ្ឋានដើម្បីបរិច្ចាគ។ ជាមួយគ្នានេះ បើតាមការលើកឡើងរបស់លោក Wattanasak ដោយសារមូលហេតុនេះហើយ ទើបធ្វើឱ្យអ្នកលក់ខ្លះកំពុងប្រើឱកាសនេះដើម្បីបញ្ចុះតម្លៃ កេងយកផលប្រយោជន៍ ខណៈតម្លៃពងមាន់នៅកសិកដ្ឋានដែលមានទំហំខុសៗគ្នា ឥឡូវនេះត្រូវបានគេដកស្រង់ក្នុងតម្លៃជាមធ្យម ៣
August 12, 2021 - ទេសចរណ៍
អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយសេចក្ដីជូនដំណឹងរួមស្តីពីការបន្តបិទការទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នេះ។ ដើម្បីទទួលបានព័ត៌មានលម្អិតសូមពិនិត្យសេចក្តីជូនដំណឹងរួមដូចខាងក្រោម៖ អត្ថបទ៖ លីនី
August 12, 2021 - អាជីវកម្ម
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមានចាត់វិធានការ ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត ដែលលក់និងចែកចាយស៊ីម ដោយមិនយកអត្តសញ្ញាណពីអ្នកប្រើប្រាស់ ដែលផ្ទុយពីសារាចរ និងសេចក្តីណែនាំរបស់ក្រសួង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្តែងជាបន្តបន្ទាប់ថា មានក្រុមហ៊ុន វៀតធេល(ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឱ្យឃើញនូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួងលេខ ០០១ សរ.៨ម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និងសេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។ ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ
August 12, 2021 - សេដ្ឋកិច្ច
ឧស្សាហកម្មនេសាទរបស់វៀតណាម អាចនឹងបាត់បង់ការនាំចេញទៅសហអឺរ៉ុបក្នុងតម្លៃ ៤៨០លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែ វៀតណាម មិនអាចដក “កាតលឿង” ដែលអឺរ៉ុបដាក់ការរឹតត្បិត។ សមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា ចាប់ពីខែតុលាឆ្នាំ ២០១៧ នៅពេលដែលគណៈកម្មការអឺរ៉ុបបានផ្តល់កាតលឿងដល់វៀតណាមចំពោះការខ្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនាំចេញជលផលរបស់ប្រទេសទៅកាន់ប្លុកនេះបានធ្លាក់ចុះ។ តម្លៃនាំចេញបានធ្លាក់ចុះ ១២% នៅចន្លោះឆ្នាំ២០១៧ និង២០១៩ និង៥.៧% ទៀតនៅចន្លោះឆ្នាំ ២០១៩ និង ២០២០ មកនៅត្រឹម ៩៥៩ លានដុល្លារ។ ជាមួយគ្នានេះ សហអឺរ៉ុបបានធ្លាក់ចេញពីទីផ្សារនាំចេញធំជាងគេទី២ របស់វៀតណាម មកនៅលំដាប់ទី ៤ នៅពីក្រោយសហរដ្ឋអាមេរិក ជប៉ុន
August 12, 2021 - អាជីវកម្មគម្រោងធនាគារក្របី ដែលអនុវត្តនៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅវគ្គ ១ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពជោគជ័យ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងធនាគារក្របីដែលអនុវត្តនៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅវគ្គ១ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពជោគជ័យ ព្រោះវាជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទីជម្រករបស់វា តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា គម្រោងធនាគារក្របីដែលអនុវត្តនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ វាគឺជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទី ជម្រករបស់ពពួកសត្វព្រៃជាច្រើន វាបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋខ្ចី ឬ ប្រវាស់យកទៅចិញ្ចឹមដើម្បីបង្កើនចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ លោកបានបន្តថា អង្គការ BirdLife បានប្រវាស់ក្របីពូជទៅគ្រួសារមួយដែលមានទីលំនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រភូមិដីលើក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវទទួលមើលថែរក្សាក្នុងរយៈពេល៣ឆ្នាំ២០១៨-២០២១ ដោយក្របីមេពូជដែលអង្គការបានផ្ដល់ជូនដើម្បីចិញ្ចឹមមានចំនួន៥ក្បាល ដែលសុទ្ធតែជាមេក្របីផើមស្រាប់។ សំឡេង៖«អ៊ីចឹងបានថា ការសាកល្បងនៅដំណាក់កាលទីមួយ យើងធ្វើការជាមួយតែមួយគ្រួសារទេ ដោយឱ្យក្របីមេផើម៥ក្បាលទៅមួយគ្រួសា រហើយក្រោយពេលបញ្ចប់ហ្នឹងទៅគាត់ទទួលបានចំណូលជាងដប់លានរៀលរយៈពេលបីឆ្នាំនិងអ៊ីចឹងគាត់បានហុកសិបភាគរយនៃចំនួនកូនក្របីដែលបានកើតក្នុងរយៈពេលបីឆ្នាំ។
August 12, 2021












