- Khmernote
- សេដ្ឋកិច្ច
នាយកដ្ឋានបសុសត្វថៃ ធានាការផ្គត់ផ្គង់ស៊ុតបានគ្រប់គ្រាន់នៅក្នុងពេលដែលប្រទេសកំពុងរាតត្បាតដោយវីរុសកូវីដ-១៩។ នាយកដ្ឋាន បានណែនាំប្រជាជនកុំឱ្យភ័យស្លន់ស្លោរ ពីកង្វះខាតស៊ុត ខណៈនាយកដ្ឋានបានអនុញ្ញាតឱ្យប្រតិបត្តិករកសិដ្ឋានចិញ្ចឹមមាន់យកពងនៅទូទាំងប្រទេស បន្ថែមរយៈពេលភ្ញាស់ពងមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងរក្សាស្ថិរភាពតម្លៃស៊ុតចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ អគ្គនាយកនៃអគ្គនាយកដ្ឋានលោក Sorawit Thaneeto បាននិយាយថា កសិដ្ឋានចិញ្ចឹមមាន់យកពងនៅទូទាំងប្រទេសអាចបន្ថែម រយៈពេលនៃការចិញ្ចឹមមេមាន់ពី ៨០ សប្តាហ៍កាលពីមុន រហូតដល់ស្ថានភាពកូវីដ ១៩ ត្រូវបានដោះស្រាយ។ លោករំពឹងថា ការផ្លាស់ប្តូរនេះនឹងជួយបង្កើនការផលិតស៊ុតពី ២ លានទៅ ៣ លានក្នុងមួយថ្ងៃ បន្ថែមលើការផលិតស៊ុតបច្ចុប្បន្ន ៤០ លានគ្រាប់ជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះដែរ លោកបានមានប្រសាសន៍ថា “ ដូច្នេះយើងចង់សុំឱ្យប្រជាជនមានទំនុកចិត្តថា មានស៊ុតគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងកំឡុងពេលបិទប្រទេសនេះ”
August 5, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបចំនួន ១ ៤៩៧ នាក់ នៅរោងចក្រសហគ្រាសចំនួន ២៤ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ១ ៤៩៧នាក់នៅរោងចក្រ សហគ្រាសទាំង២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារ វីង (ខេមបូឌា) នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ក្រសួងបន្ដថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន
August 5, 2021 - បុគ្គលជោគជ័យ
យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមបានវ៉ាដាច់ប្រទេសបង់ក្លាដែសកាលពីឆ្នាំមុន បីក្លាយជាប្រទេសនាំចេញសំលៀកបំពាក់ធំជាងគេទី២ របស់ពិភពលោក ជាមួយនឹងចំណូលចំនួន ២៩ ពាន់លានដុល្លារអាមេរិក។ ស្ថិតិដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២០ វៀតណាមទទួលបានចំណែកទីផ្សារពិភពលោក ៦.៤% តិចជាងចិន ៣១.៦% ខណៈនៅឆ្នាំ ២០១៩ វៀតណាមមានចំណែកតែ ២.៩%ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទិន្នផលសំលៀកបំពាក់បង់ក្លាដែស បានធ្លាក់ចុះកាលពីឆ្នាំមុនដោយសារក្រុមហ៊ុនភាគខាងលិចជាច្រើនបានលុបចោលការបញ្ជាទិញ ឬ ពន្យារពេលទូទាត់ប្រាក់ ហើយរោងចក្រកាត់ដេរបានបិទទ្វារចំពេលមានជំងឺរាតត្បាតកូវីដ-១៩។ លោកសាស្ត្រាចារ្យ Mustafizur Rahman ដែលជាអ្នកជំនាញនៅមជ្ឈមណ្ឌលសន្ទនាគោលនយោបាយរបស់ប្រទេសបង់ក្លាដែសបាននិយាយថា ការគ្រប់គ្រងបានល្អរបស់វៀតណាមចំពោះជំងឺរាតត្បាតនៅឆ្នាំ២០២០ គឺជាកត្តារួមចំណែកមួយក្នុងការជំរុញផលិតកម្ម និងការនាំចេញសម្លៀកបំពាក់ ខណៈឧស្សាហកម្មកាត់ដេររបស់វៀតណាម មានចំនួនលើសពីប្រទេសបង់ក្លាដែស ទាក់ទងនឹងកម្លាំងពលកម្មនិងផលិតភាពដើមទុន
August 4, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាននឹងកំពុងជួសជុលកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់មុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌស្អាត និងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា កំណាត់ផ្លូវដែលបានជួសជុសទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២,១២២ ម៉ែត្រ។ កំណាត់ផ្លូវបានជួសជុលទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២,១២៣ម៉ែត្រ និងកំណាត់ផ្លូវទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ២,១២៣ ម៉ែត្រ
August 4, 2021 - បុគ្គលជោគជ័យ
ស្ថាបនិកក្រុមហ៊ុន Amazon និង Blue Origin លោក Jeff Bezos លែងជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃ។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះបានធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះ ៧% កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីកំណើនត្រីមាសទី២ ដែលទាបជាងការព្យាករណ៍។ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងធ្លាក់ចេញពីតំណែងរបស់លោក Jeff Bezos បានធ្វើឱ្យមហាសេដ្ឋីបារាំងលោក Bernard Arnault ទទួលបានតំណែងដែលមានជាងគេបំផុតនៅលើពិភពលោក។ មហាសេដ្ឋីបារាំង Bernard Arnault គឺជាម្ចាស់ក្រុមហ៊ុនផលិតទំនិញប្រណីត
August 4, 2021 - អាជីវកម្ម
ក្រុមហ៊ុនជប៉ុនជាច្រើននៅតែបន្តក្ស័យធន ដោយសារតែជំងឺរាតត្បាតមិនបង្ហាញពីសញ្ញាធូរស្បើយ ហើយបើតាមការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុនជាង ១៨០០ បានឈប់ធ្វើអាជីវកម្មជារៀងរហូតតែម្ដង។ ក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Teikoku Databank បាននិយាយថា វីរុសកូវីដ-១៩ បានឆក់យកសាជីវកម្មចំនួន ១,៨៦០ក្រុមហ៊ុន ដោយការស្ទង់មតិនេះបានធ្វើឡើងក្នុងរយៈពេលចាប់ពីខែកុម្ភៈឆ្នាំមុនរហូតដល់ ដើមខែសីហា ឆ្នាំ២០២១នេះ។ អាជីវកម្មទាំងនោះត្រូវបានបិទទ្វារ បន្ទាប់ពីដាក់ពាក្យសុំក្ស័យធន ឬ រៀបចំឯកសារដើម្បីបញ្ឈប់ដំណើរការ។ ក្នុងនោះ ភោជនីយដ្ឋានបានរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអាជីវកម្មជាង ៣០០ កំពុងដំណើរការដាក់ពាក្យសុំក្ស័យធន។ ជាមួយគ្នានេះមានជាង ១៨០អាជីវកម្ម នៅក្នុងវិស័យសំណង់ និងប្រហែល ១០០ នៅក្នុងឧស្សាហកម្មសណ្ឋាគារ និងជិត ១០០ ក្នុងចំណោមអ្នកលក់ដុំចំណីអាហារ។
August 4, 2021 - សេដ្ឋកិច្ច
សារព័ត៌មាន The Nation កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានដកលុយពីហោប៉ាវផ្ទាល់ខ្លួន ដើម្បីទិញផ្លែឈើថៃ ១ តោនពីសហករណ៍កសិកម្ម ដើម្បីជាអំណោយដល់បុគ្គលិកពេទ្យនិងអ្នកស្ម័គ្រចិត្តថែទាំអ្នកជំងឺកូវីដ-១៩ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek។ អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តីបានទិញផ្លែមង្ឃុត សាម៉ាវ និងផ្លែមៀន ដែលបានដាក់លក់ក្រោមយុទ្ធនាការ “កសិកររីករាយ” ដែលផ្លែឈើពីសហករណ៍ទូទាំងប្រទេសអាចត្រូវបានដឹកជញ្ជូនដល់គេហដ្ឋានតាមរយៈសេវាកម្មប្រៃសណីយ៍ថៃ។ យុទ្ធនាការ “កសិកររីករាយ” គឺជាកិច្ចសហការរវាងធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) និងប្រៃសណីយ៍ថៃ។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យបានបន្ថែមថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីម្សិលមិញនេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធបានកោតសរសើរយុទ្ធនាការនេះថា
August 4, 2021 - អាជីវកម្ម
Long Bien ដែលជាទីផ្សារបោះដុំធំបំផុតរបស់ទីក្រុងហាណូយដែលអាជីវករលក់ដូរជាលក្ខណៈគ្រួសារប្រហែល ១,២០០ គ្រួសារត្រូវបានបិទទ្វារកាលពីរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីអ្នកដឹកជញ្ជូនម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩។ គួររម្លឹកថា ផ្សារនេះត្រូវបានបិទមួយផ្នែករួចមកហើយ កាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកលក់គ្រឿងសមុទ្រម្នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។ Long Bien នៅស្រុក Ba Dinh គឺជាផ្សារបោះដុំទី ៤ ហើយ ដែលត្រូវបានបិទក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងរដ្ឋធានីបន្ទាប់ពី Phung Khoang, Minh Khai និងផ្សារនៅភាគខាងត្បូង។ យ៉ាងណាមិញចំពោះករណីឆ្លងថ្មីនេះ អាជ្ញាធរសុខាភិបាលបានប្រមូលសំណាកពីអ្នកលក់និងអ្នកគ្រប់គ្រងផ្សារចំនួន ១៥០ នាក់ដើម្បីធ្វើតេស្ត
August 4, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តុំអាជីវកម្មផលិតត្រីឆ្អើរ ត្រីងៀត និងស្បៀងក្រៀមជាច្រើនមុខនៅខេត្តកំពង់ធំ សំណូមពរឱ្យអថិជនជួយគាំទ្រ ផលិតផលរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់។ លោកទន់ យីន ប្រធានបណ្តុំក្រុមកែច្នៃសហគមន៍នេសាទបឹងរំពេរ ខេត្តកំពង់ធំបានឱ្យដឹងថា បណ្តុំអាជីវកម្មនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ បច្ចុប្បន្នមានការគាំទ្រពីកម្មវិធីអាស្បាយ (ASPIRE) ដើម្បីស្វែងរកទីផ្សារ និងជំរុញលើកទឹកចិត្តដល់ប្រជានេសាទ ឱ្យចេះកែច្នៃផលិតផលត្រីស្រស់ធម្មជាតិ សម្រាប់លក់ជូនអតិថិជន។ លោកបន្តថា ប្រជាពលរដ្ឋជាសមាជិកបណ្តុំអាជីវកម្ម ចំនួនជាង៥០គ្រួសារ រស់នៅក្នុងភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ អាចកែច្នៃ ផលត្រី ស្រស់ដែលនេសាទ មកជាផលិតផលស្បៀងជាច្រើនប្រភេទ មានដូចជា៖ត្រីឆ្អើរត្រីងៀត ប្រហិតត្រីឆ្លាត ប្រហុក
August 3, 2021 - អាជីវកម្ម
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ ក្រសួងបានជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ
August 3, 2021












