- Khmernote
- អាជីវកម្ម
ក្រុមហ៊ុនឯកជន Thaigroup គ្រោងនឹងសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតសម្រាប់ទេសចរណ៍អវកាសនៅលើកោះ Phu Quoc ដែលខ្មែរយើងស្គាល់ថា ជាកោះត្រល់ ក្នុងតម្លៃ ៣០ទ្រីលានដុង (១.៣ ពាន់លានដុល្លារ)។ សម្ព័ន្ធអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនថៃ Thaiholdings បានបញ្ចប់ផែនការសាងសង់ក្នុងឆ្នាំ២០២២-២០២៦ ដើម្បីជួយប្រែក្លាយកោះ Phu Quoc ទៅជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនបាននិយាយថា មានតម្រូវការសម្រាប់វិស័យទេសចរណ៍អវកាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែតំបន់នេះមិនមានកន្លែងបាញ់បង្ហោះរ៉ុក្កែតនៅឡើយទេ។ ដូច្នេះហើយ ក្រុមហ៊ុន Thaigroup បានស្វែងរកការអនុញ្ញាតពីអាជ្ញាធរខេត្ត ដើម្បីធ្វើការស្ទង់មតិទីតាំងសម្រាប់ការសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ។ គួរឱ្យដឹងថា នៅទីក្រុង Phu Quoc ក្រុមហ៊ុន Thaigroup កំពុងសាងសង់រមណីយដ្ឋានមួយក្នុងតម្លៃជាង ៩.៨
January 4, 2022 - សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីជម្រាបដល់ក្រុមហ៊ុន ពាណិជ្ជករ សមាគមន៍ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យរកមធ្យោបាយ និងវិធីនាំចេញផ្សេងពីការនាំចេញ ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន។ ក្រសួងបានស្នើរបែបនេះ ដោយសារតែ បច្ចុប្បន្ន ការប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើមដាក់ចេញវិធានការរឹតបន្តឹងការធញវើដំណើរចេញ-ចូល និងឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសារធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា សកម្មភាពនាចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកព្រំដែន Lang son
January 4, 2022 - សេដ្ឋកិច្ច
ក្នុងឱកាសអញ្ជើញចុះពិនិត្យសួនឧស្សាហកម្មកសិកម្ម ហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញក្ដីសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការ កសាងមជ្ឈមណ្ឌលនេះឡើងដើម្បីបម្រើឱ្យវិស័យកសិឧស្សាហកម្ម ជារួម និងដោយឡែក ផ្លែឈើតំបន់ត្រូពិច
January 3, 2022 - អាជីវកម្ម
សាស្ត្រាចារ្យ Homei Miyashita នៃសកលវិទ្យាល័យ Meiji ក្នុងទីក្រុងតូក្យូ បានបង្កើតគំរូអេក្រង់មួយឈ្មោះថា “lickable screen” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្លក់នូវអ្វីដែលមាននៅលើអេក្រង់របស់ពួកគេបាន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark បានឱ្យដឹងថា លោក Miyashita និងក្រុមនិស្សិតចំនួន ៣០នាក់បានបង្កើតគម្រោង “Taste the TV” (TTTV) ក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ។ យោងតាមវីដេអូពីមន្ទីរពិសោធន៍របស់ Miyashita ម៉ាស៊ីននេះដំណើរការដោយការប្រើកំប៉ុងដើម្បីលាយ និងបាញ់នូវការរួមបញ្ចូលគ្នានៃរសជាតិផ្សេងៗគ្នាទៅលើអេក្រង់។ ជាមួយនឹងកំប៉ុង រសជាតិជាច្រើនប្រភេទអាចផលិតរសជាតិអាហារជាច្រើន រាប់ចាប់ពីជម្រៅដ៏ស្មុគស្មាញនៃជាតិអាល់កុល រហូតដល់រសជាតិហឹរ។ បើនិយាយពីរឿងអនាម័យវិញ រសជាតិត្រូវបានបាញ់ទៅលើបន្ទះផ្លាស្ទិកដែលគ្របលើអេក្រង់ ហើយផ្លាស្ទិកនេះប្រើតែមួយដងប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់លិទ្ធផ្ទៃពិតរបស់ទូរទស្សន៍នោះទេ។
January 3, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ផ្នែកសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP) កាលពីពេលថ្មីៗនេះ ។ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍បន្តថា ក្រសួងនឹងបន្តគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម
January 3, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យផ្លូវដែក Pingxiang នឹងបើកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែមករា ដើម្បីអនុញ្ញាតឱ្យផ្លែឈើថៃចំនួនច្រើនដែលជាប់គាំងនៅ Dongxing ចូលទៅក្នុងប្រទេសចិន។ អ្នកនាំចេញមានពេលរហូតដល់ថ្ងៃអង្គារ ដើម្បីផ្លាស់ប្តូរវិញ្ញាបនបត្រអនាម័យរបស់ពួកគេ បន្ទាប់ពីនោះផ្លែឈើអាចឆ្លងកាត់ការបោសសំអាតគយនៅច្រកឆ្លងកាត់ Pingxiang មុនពេលចូលប្រទេសចិន។ យោងតាមនាយកដ្ឋានកសិកម្ម ប្រទេសថៃបាននាំចេញផ្លែឈើជាង ២លានតោន ដែលមានតម្លៃ ១៤៨ពាន់លានបាតក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២១។ ផ្លែឈើកំពូលទាំងបីដែលនាំចេញទៅប្រទេសចិនរួមមាន៖ ទុរេន មៀន និងដូងខ្ចី ប៉ុន្តែការនាំចេញជាច្រើនបានជាប់គាំងនៅព្រំដែន ដោយសារច្បាប់បោសសំអាតថ្មីដែលបានណែនាំកាលពីចុងឆ្នាំមុន៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand
January 3, 2022 - សេដ្ឋកិច្ច
ដូចដែលយើងបានដឹងរួចមកហើយ កាលពីពេលថ្មីៗនេះ អ្នកនាំចេញវៀតណាមហាក់ជួបនឹងបញ្ហាធំៗចំពោះការនាំចេញ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅថ្មីៗនេះ ប្រទេសចិនបានដាក់បម្រាមរយៈពេល ៤សប្ដាហ៍លើការនាំចូលផ្លែស្រកានាគតាមច្រកព្រំដែនវៀតណាមដ៏សំខាន់មួយ បន្ទាប់ពីបានរកឃើញវីរុស កូវីដ-១៩ នៅក្នុងការដឹកជញ្ជូនលើកមុនមួយចំនួន។ ការហាមប្រាមនេះមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែមករា លើការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son អនុវត្តចំពោះផ្លែស្រកានាគចំនួន ៤ប្រភេទ ដែលត្រូវបានដឹកជញ្ជូនពីខេត្ត Binh Thuan ភាគកណ្តាល និងខេត្ត Long An ភាគខាងត្បូង។ លោក Vo Huy Hoang ប្រធានសមាគមផ្លែឈើនាគខេត្ត
January 3, 2022 - បុគ្គលជោគជ័យ
លោក Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard ហើយក្រោយមកបានឡើងកូដជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសមួយដល់គាត់នោះ គឺធ្វើជាម្ចាស់សិទ្ធិយីហោ McDonald’s ។ បើតាមបងស្រីរបស់ស្ថាបនិក Facebook រូបនេះគឺអ្នកនាង Randi Zuckerberg បានប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់ នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យ ជម្រើសនោះគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្មណាមួយហើយដំណើរការវា »។ ចំពោះជម្រើសនេះ
December 30, 2021 - សេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជាមុននេះបន្តិច បានចេញសេចក្តីជូនដំណឹងដល់ សិស្សនិស្សិត និងសាធារណជនស្តីពី ការជ្រើសរើសបុគ្គលិកសម្រាប់ក្របខណ្ឌមន្រ្តីក្រមការ “ខ” ទាំងពីរភេទចំនួន ២៥រូប ដើម្បីចូលរួមបម្រើការងារនៅក្នុងធនាគារជាតិនៃកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សួមអានសេចក្ដីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ លីនី
December 30, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung Group របស់កូរ៉េខាងត្បូងកំពុងពិភាក្សាទិញយកក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក (Biogen) ក្នុងតម្លៃជាង ៤០ពាន់លានដុល្លារ។ ដំណឹងនេះត្រូបានប្លែកធ្លាយតាមរយៈរបាយការណ៍មួយ ហើយបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Biogen បានកើនឡើងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ។ Biogen ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតថ្នាំ Alzheimer’s Aduhelm និង ថ្នាំ neurology ដែលផ្តោតលើសរសៃប្រសាទបានទៅជួប Samsung លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចមានតម្លៃជាង ៤២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត Korea Economic Daily។ ប៉ុន្តែទោះជាយ៉ាងណាក្ដី
December 30, 2021












