Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ំធំមួយរបស់អាមេរិក កំពុងតស៊ូជាមួយនឹងការតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិន បន្ទាប់ពីអ្នកនិយមលេងអ៉ីនធឺណេតរបស់ប្រទេសនេះ បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានស្តុកទុកផលិតផលពីតំបន់ Xinjiang របស់ប្រទេសចិន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Walmart មិនមែនជួបបញ្ហាតែមួយនេះទេ គឺជួបនឹងបញ្ហាធ្លាក់ចុះនៃការប្រើប្រាស់របស់ប្រជាជនចិន និងបញ្ហាទំនាក់ទំនងនយោបាយ។ យ៉ាងណាមិញ បញ្ហាតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិននេះ មិនមែនមានតែ Walmart មួយនេះ បានជួបប្រទះ តែមានក្រុមហ៊ុនធំៗរបស់លោកខាងលិចជាច្រើន ហើយក្នុងនោះក្រុមហ៊ុនខ្លះបានចាកចេញពីទីផ្សារប្រទេសចិនតែម្ដងដូចជា៖ ផ្សារទំនើបបារាំង Carrefour ,ក្រុមហ៊ុនផលិតរថយន្តជប៉ុន “Diaoyu”, ផ្សារទំនើបរបស់កូរ៉េខាងត្បូង Lotte Mart ហើយថ្មីៗនេះមាន H&M

    December 30, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អភិបាលក្រុងបាងកក លោក Pol General Asawin Kwanmuang បានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋបាលក្រុងបាងកកដើម្បី បិទកន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា និងគ្រឹះស្ថានដែលបម្រើសេវាកម្មស្រដៀងគ្នានេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។ យ៉ាងណាមិញ ខាងអភិបាលក្រុងបាងកក មិនបានបញ្ជាក់ពីហេតុផលដែលឈានដល់ការបិទនោះទេ ប៉ុន្តែអាចនឹងជាវិធានការសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសថៃកំពុងវាយប្រហារដោយកូវីដ-១៩ រ៉ាវ្យ៉ង់ អូមីក្រុង។ គួរឱ្យដឹងថា កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា

    December 30, 2021
  • អាជីវកម្ម

    យកប៉េងប៉ោងមកធ្វើជាកៅអីអង្គុយ អ្នករាល់គ្នាអាចនឹងគិតជាថា ជារឿងប្រឌិតបោកប្រាស់ ហើយមិនអាចកើតឡើងបាននោះទេ ប៉ុន្តែវាជារឿងពិត ហើយបុរសជនជាតិកូរ៉េម្នាក់អាចធ្វើរឿងដែលគ្រប់គ្នាគិតថាមិនអាចទៅរួចបាន ពិសេសគឺអាចបង្កើតជាអាជីពរកចំណូលបានរាប់ពាន់ដុល្លារ។ វិចិត្រករកូរ៉េខាងត្បូង Seungjin Yang ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាលាសិល្បៈដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Hongik University អាចច្នៃប៉េងប៉ោងធ្វើជាកៅអីក្នុងទម្រង់រូបភាព (ម៉ូដកៅអី) ជាច្រើនប្រភេទហើយលក់បានតម្លៃរាប់ពាន់ដុល្លារ។ វិចិត្រកររូបនេះ បានបង្កើតអាជីវកម្មរបស់ខ្លួនដែលមានឈ្មោះថា “The Blowing Series” ក្នុងឆ្នាំ២០១៣ ដោយសារការស្រមើលស្រមៃពីកុមារភាព ដែលគេតែងកាច់ប៉េងប៉ោងទៅជារូបផ្សេងៗ។ គាត់បានចែករំលែកនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៧ ជាមួយ Arirang Culture ថា វាជារឿងភ្ញាក់ផ្អើលមួយសម្រាប់អ្នកដែលគិតថាកៅអីមិនអាចធ្វើពីប៉េងប៉ោងទេ បន្ទាប់ពីគាត់បានបង្កើតវាឡើង។ ហើយក្រោយពីបង្កើតគំនិតរចនាមក Yang ចាប់ផ្តើមផ្លុំប៉េងប៉ោង

    December 29, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា​ ក្រុមហ៊ុន Apple បានប្រកាសពីថ្ងៃចន្ទ (ទី២៧ ខែធ្នូ) ថាខ្លួនបានបិទហាងលក់រាយនៅទីក្រុងញូវយ៉កចំនួន ១២ទីតាំង ដោយសារការកើនឡើងនៃករណីកូវីដ-១៩ វ៉ារ្យ៉ង់ Omicron រីករាលដាលពាសពេញសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ Apple បាននិយាយថា អតិថិជនអាចធ្វើការបញ្ជាទិញតាមអ៉ីនធឺណេតនៅហាងនានាដែលបិទរួមមាន ហាងនៅ Fifth Avenue, Grand Central និង SoHo ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងត្រួតពិនិត្យលក្ខខណ្ឌជាទៀងទាត់ ហើយយើងនឹងកែសម្រួលទាំងវិធានការសុខភាព និងសេវាកម្មហាងរបស់យើង ដើម្បីគាំទ្រដល់សុខុមាលភាពរបស់អតិថិជន និងបុគ្គលិក”។ គួរឱ្យដឹងថា កាលពីដើមខែនេះ

    December 29, 2021
  • បុគ្គលជោគជ័យ

    ដូចដែលយើងបានដឹងរួចមកហើយថា អ្នកនាំចេញវៀតណាមកំពុងជួបបញ្ហាធំ ដោយសារការកកស្ទះកុងតឺន័រដឹកផលិតផលនាំចេញទៅចិនរាប់ពាន់គ្រឿងនៅច្រកព្រំដែនដោយសារវិធានការរឹតបន្តឹងកូវីដ-១៩។ បញ្ហានេះ កំពុងក្លាយជាក្ដីកង្វល់មួយនៅវៀតណាម ខណៈអ្នកនាំចេញកំពុងព្យាយាមរកដំណោះស្រាយ ដើម្បីកុំឱ្យមានការខាតបង់ច្រើនពេក។ យ៉ាងណាមិញ មន្ត្រីគយវៀតណាម Nguyen Huu Vuong ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ បានស្នើឱ្យប្រើផ្លូវដែកដើម្បីដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ចំពេលកុងតឺន័រប្រមាណ ៦២០០គ្រឿងបានកកស្ទះនៅព្រំដែន។ ជាមួយនឹងឡានដឹកទំនិញជាង ២១០០គ្រឿង ដែលជាប់គាំងនៅព្រំដែន ហើយទំនិញក្នងនោះបានខូច ស្អុយ រលួយ ដោយសារការអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ នឹងមិនត្រូវបានដោះស្រាយមុនពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងមកដល់ក្នុងខែកុម្ភៈឆ្នាំក្រោយនោះទេ។ ដូច្នេះហើយលោក បានស្នើឱ្យក្រសួងហិរញ្ញវត្ថុ និងគយវៀតណាម លើកទឹកចិត្តឱ្យអាជីវកម្មប្រើប្រាស់រថភ្លើង ដើម្បីដឹកជញ្ជូនទំនិញ ព្រោះនេះកាត់បន្ថយហានិភ័យនៃការឆ្លង ដោយសារបុគ្គលិកមួយក្រុមតូចអាចដំណើរការរថភ្លើងទាំងមូលបាន។

    December 29, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ឆារស៍ វ៉ាន់ (Charles Vann) អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment (CAIC) និងលោក តូច ចៅចេក ប្រធាននាយក ប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរួមគ្នា វិនិយោគទឹកប្រាក់ ចំនួន១០លានដុល្លារអាម៉េរិក លើសញ្ញាប័ណ្ណមានបុគ្គលធានារបស់ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមវត្តមាន

    December 29, 2021
  • គំនិតអប់រំ បុគ្គលជោគជ័យ

    អ្នកជំនួញហុងកុងដ៏ល្បីឈ្មោះ លី កាស៊ីង គឺជាកំពូលមហាសេដ្ឋីដ៏មានបំផុតនៅក្នុងប្រទេសដែលមានលទ្ធភាពទិញរបស់របរប្រើប្រាស់ទាំងទំនើប និងល្អឥតខ្ចោះបានយ៉ាងច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលអ្នកជំនួញ និងកំពូលអ្នកមានៗជាច្រើនទៀត កំពុងបង្អួតគ្នាពីរបស់ទាំងនោះ មហាសេដ្ឋីវ័យ ៨៨ ឆ្នាំ រូបនេះប្រើប្រាស់នាឡិកាអេកូអេឡិចត្រូនិចដើរដោយថាមពលពន្លឺព្រះអាទិត្យដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃត្រឹមតែ ៥០០ ដុល្លារតែប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងឋានៈជាមហាសេដ្ឋីជាមួយប្រាក់ពាន់លាន និងក្នុងចំណោមកំពូលអ្នកមានៗក្ដី លោក លី កាស៊ីង មិនដែលមានអារម្មណ៍ថាខ្មាសអៀន ឬ ខ្លាចគេសើចចំអកអំពីរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនគាត់ឡើយ ព្រោះមនុស្សទាំងនោះដឹងពីចរិតគាត់។ ជាមួយគ្នានេះគាត់ថែមទាំងបានពន្យល់ថា មូលហេតុដែលគាត់ពាក់នាឡិកាដៃម៉ាក Seiko ដ៏សាមញ្ញអស់ច្រើនទសវត្សមកនេះគឺ ដោយសារវាផ្ដល់ប្រយោជន៍មិនចាញ់នាឡិកាថ្លៃៗ ទោះបីវាមានតម្លៃថោក ហើយមិនចាំបាច់បញ្ចូលថ្ម ជាពិសេសគាត់មិនចាំបាច់ត្រូវប្រុងប្រយ័ត្នច្រើនជាមួយវា ពោលគឺមានសេរីភាពក្នុងការធ្វើរឿងជាច្រើនដូចជា ហែលទឹក ឬ

    December 28, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនលក់រាយរបស់ជប៉ុន Aeon គ្រោងនឹងបើកផ្សារទំនើប MaxValu របស់ខ្លួនចំនួន ១០០បន្ថែមទៀតនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៥ ខណៈដែលបរិបទនៃផ្សារត្រី បន្លែ សាច់ ទទួលរងការលំបាកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ របាយការណ៍របស់ Nikkei Asia បាននិយាយថា Aeon ដែលមានហាង MaxValu ចំនួន ៤នៅក្នុងទីក្រុងហាណូយនាពេលបច្ចុប្បន្ន នឹងបើកហាងបន្ថែម ដែលធំជាងហាងដែលមាន ៥០០ម៉ែត្រការ៉េ ឬច្រើនជាងនេះ ជាផ្នែកនៃយុទ្ធសាស្រ្តពង្រីកទាំងមូលរបស់ខ្លួន។ សារព័ត៌មាននេះ បានដកស្រង់សម្តីលោក Soichi Okazaki នាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្មអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុននេះថា “វៀតណាម គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់យុទ្ធសាស្រ្តក្រៅប្រទេសរបស់យើង” ។ ផ្សារទំនើប គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីក្រុងតូក្យូសម្រាប់កំណើន។

    December 28, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិស័យអាកាសចរណ៍កម្ពុជា អាចងើបឡើងវិញបានល្អប្រសើរ អាស្រ័យលើការបើកចំហជើងហោះហើរ ពីបណ្តាប្រទេសជាដៃគូ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានបើកទូលំទូលាយនៅឡើយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបើកទទួលភ្ញៀវអន្តរជាតិ ឡើងវិញ ជាពិសេសមានការបន្ធូរបន្ថយវិធានការចត្តាឡីស័កមួយចំនួនចំពោះអ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញមកនោះ សង្កេតឃើញថា វិស័យអាកាសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញជាបណ្តើរៗហើយ ។ ឯកឧត្តមបានបន្តថា ដើម្បីឱ្យវិស័យមួយនេះ អាចវិលត្រលប់ទៅរកភាពល្អប្រសើរវិញនោះ គឺអាស្រ័យលើកម្ពុជាផ្ទាល់ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រទេសដៃគូដែលបានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាផងដែរ ខណៈដែលបណ្តាប្រទេសមួយចំនួន នៅតែបន្តការរឹតត្បិត ដោយមិនទាន់បើកការតភ្ជាប់ការហោះហើរ ឱ្យបានទូលំទូលាយនៅឡើយទេ ។ សំឡេង ៖ «ប៉ុន្តែការកក្រើកនេះ គឺកក្រើកត្រង់ថាយើងបានបន្ធូរបន្ថយ ប៉ុន្តែឃើញថាមើលតំបន់ជុំវិញ តើប្រទេសណាបានបន្ធូរបន្ថយខ្លះ

    December 28, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតផលប្រើប្រាស់ចម្រុះជាតិសាសន៍របស់អាមេរិក Colgate និងដៃគូបណ្តាក់ទុនរួមគ្នាគឺក្រុមហ៊ុន Hawley & Hazel បានប្រកាសថា នឹងប្តូរឈ្មោះម៉ាក “ថ្នាំដុសធ្មេញមនុស្សខ្មៅ” ឬ “Black People Toothpaste” ដ៏ចម្រូងចម្រាសរបស់ខ្លួននៅឆ្នាំ២០២២។ ការប្រកាស ផ្លាស់ប្ដូរនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានរក្សាឈ្មោះដើមដែលយីហោថ្នាំដុសធ្មេញដ៏ពេញនិយមមួយនៅអាស៊ី ជាមួយនឹងភាពដ៏ចម្រូងចម្រាសអស់ជាច្រើនទស្សវត្សមក។ ក្រុមហ៊ុន Hawley & Hazel ដែលជាក្រុមហ៊ុនផលិតផលិតផលថែរក្សាមាត់មានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្លាស់ប្តូរឈ្មោះចិននៃថ្នាំដុសធ្មេញ “Darlie” ដ៏ល្បីល្បាញរបស់ខ្លួនពី “Black People Toothpaste” ទៅជា “Haolai” នៅខែមីនាឆ្នាំក្រោយ នេះបើយោងតាមសារព័ត៌មានហុងកុងសេរី

    December 28, 2021