Khmernote
  • អាជីវកម្ម

    ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រជាជនជាច្រើននៅលើពិភពលោកបង្ខំចិត្តស្នាក់នៅក្នុងផ្ទះ ដោយបានផ្លាស់ប្ដូរទម្លាប់រស់នៅ ធ្វើការ និងរៀនសូត្រ គឺចំណាយពេលនៅក្នុងផ្ទះទាំងអស់។ កត្តានេះ បានធ្វើឱ្យទីផ្សាររុក្ខជាតិប្រភេទកម្រ សម្រាប់ដាំលម្អក្នុងផ្ទះ បានផ្ទុះឡើង និងមានតម្លៃថ្លៃ នៅក្នុងប្រទេសសិង្ហបុរី។ រុក្ខជាតិប្រភេទកម្រ សម្រាប់ដាំក្នុងផ្ទះ មានទីផ្សារខ្លាំងនៅលើអ៉ីនធឺណេត ចាប់តាំងពីឆ្នាំមុន និងប្រភេទកម្រខ្លះដូចជាប្រភេទមួយចំនួននៃរុក្ខជាតិ Monstera deliciosia -ដែលមានដើម​កំណើត​នៅ​ព្រៃ​ត្រូពិច​របស់​អាមេរិក​កណ្តាល ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​រុក្ខជាតិ​ “Swiss cheese” មាន​តម្លៃ​រហូត​ដល់ ៦០,០០០ ដុល្លារ​សិង្ហបុរី (៤៣,០០០ដុល្លារ)។ ការផ្ទុះឡើងនៃទីផ្សាររុក្ខជាតិដាំក្នុងផ្ទះ ប្រភេទកម្រនេះ ភាគច្រើនគឺនៅលើបណ្ដាញសង្គម Facebook និង Carousell។

    December 24, 2021
  • អាជីវកម្ម

    បណ្ដាញសង្គម TikTok ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីកម្សាន្តផ្ដោតលើវីដេអូឃ្លីបខ្លីៗ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតលើពិភពលោកនៅលើអ៉ីនធឺណិតក្នុងឆ្នាំ២០២១ ដោយវ៉ាដាច់ក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc នេះបើយោងតាម ​​Cloudflare Inc. ដែលជាក្រុមហ៊ុន cloud-infrastructure ដែលតាមដានចរាចរណ៍អ៉ីនធឺណេត។ កម្មវិធីដែលគ្រប់គ្រងដោយ ByteDance Ltd មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានការកើនឡើងយ៉ាងឆាប់រហ័ស ដោយកាលពីដើមឆ្នាំនេះ TikTok បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាងមួយពាន់លាននាក់។ Cloudflare បាននិយាយថា TikTok បានចាប់ផ្តើមដំបូងគេនៅលើតារាង ជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ពិភពលោកនៅក្នុងខែកុម្ភៈ។ គួរឱ្យដឹងថា កាលពីឆ្នាំមុន TikTok ជាប់ចំណាត់ថ្នាក់ទី៧

    December 24, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណើរការវាយតម្លៃនេះ គ្រោងនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន គឺចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ តាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់ ។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ

    December 23, 2021
  • បុគ្គលជោគជ័យ

    នៅពេលនិយាយពីអាជីវកម្មអនឡាញ គឺពិតជាពេញនិយមខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបរិបថកូវីដ-១៩ ដែលធ្វើឱ្យមនុស្សម្នាស្ទើរទូទាំងពិភពលោកងាកមករកការទិញទំនិញតាមអ៉ីនធឺណេត។ ថ្ងៃនេះដែរ khmernotebusiness សូមបង្ហាញនូវកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិនម្នាក់ ដែលបានសាងអាណាចក្រអាជីវកម្មអនឡាញចាប់តាំងពីបាតដៃទទេររហូតដល់ល្បីល្បាញខ្លាំង។ Viya ដែលមានឈ្មោះពិតថា Huang Wei ហើយបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ បានក្លាយជា កំពូលអ្នក Live លក់ផលិតផលល្បីបំផុតនៅចិននៅលើបណ្ដាញ microblogging Weibo និងនៅលើទីផ្សារ Taobao ដែលជាប្រតិបត្តិការពាណិជ្ជកម្មសង្គមរបស់ក្រុមហ៊ុន Alibaba Group Holding។ មុនពេលក្លាយជា ស្រ្តីដ៏មានឥទ្ធិពលនៅលើអាជីវកម្មអនឡាញ នៅវ័យ ១៦ឆ្នាំ Viya បានចាកចេញពីផ្ទះទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ប៉េកាំង

    December 23, 2021
  • អាជីវកម្ម

    អតីតអ្នកសំដែងមួយរូបវ័យ ៦០ឆ្នាំដែលបានផ្លាស់ប្ដូរអាជីពទៅជាអ្នកលក់គ្រឿងសមុទ្រតាមអ៉ីនធឺណេត បានឡាយលក់ផលិតផលរបស់យីហោដ៏ល្បីមួយ Gucci បានប្រាក់ដល់ទៅ ១លានដុល្លារសិង្ហបុរី (ប្រហែល ៧៣៣,០០០ ដុល្លារ) ក្នុងរយៈពេលតែពីរម៉ោង នៅពេលទៅកម្សាន្តនៅទីក្រុងបារីស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark ដែលដកស្រង់ចេញពី ​​AsiaOne បានឱ្យដឹងថា លោក Wang Lei ដែលត្រូវបានគេស្គាល់តាមអ៉ីនធឺណិតថាជាអ្នកលក់គ្រឿងសមុទ្រ “fish-selling brother” បានទៅហាង Gucci ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ជាកន្លែងដែលគាត់បានឡាយបន្តផ្ទាល់លក់ផលិតផល Gucci តាមអនឡាញ។ អ្នកលក់គ្រឿងសមុទ្ររូបនេះ ត្រូវបានអនុញ្ញាតឱ្យឡាយលក់ផលិតនៅជ្រុងមួយក្នុងហាង ដោយអ្នកប្រើប្រាស់ Facebook

    December 23, 2021
  • សេដ្ឋកិច្ច

    ប្រទេសចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ និងហាមឃាត់រថយន្តដឹកទំនិញជាង ៦០០០គ្រឿងមិនឱ្យចូល និងចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅក្នុងខេត្ត Lang Son។ មូលហេតុដែលនាំឱ្យរឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យបែនេះ គឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ នៅប្រទេសវៀតណាម ដែលមានចំនួនខ្ពស់រហូតដល់ ១៦,០០០ករណីក្នុងមួយថ្ងៃ។ ជាលទ្ធផល ផលិតផលកសិកម្មនៅក្នុងរថយន្តដឹកទំនិញជាច្រើនគ្រឿង បានចាប់ផ្តើមខូច ស្អុយ រលួយជាបណ្ដើរៗ ហើយត្រូវបានដាក់លក់ក្នុងតម្លៃទាប។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចូល និងចេញនៃរថយន្តទំនិញ និងអ្នកបើកបរ។ ជាមួយគ្នានេះ ប្រទេសចិនបានយកគំរូផលិតផលចំនួន ៣,២០០ ដើម្បីធ្វើតេស្តរកមេរោគ និងបានរកឃើញសារធាតុកខ្វក់ចំនួន ៤៤៩ ដូច្នេះ

    December 23, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Nike កំពុងសំលឹងឃើញឱកាសងើបឡើងវិញ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike មានទំនុកចិត្តថា ការបន្តផលិតឡើងវិញក្នុងប្រទេសវៀតណាម នឹងជំរុញការងើបឡើងវិញនាពេលអនាគតរបស់ក្រុមហ៊ុន។ ប្រធានផ្នែកហិរញ្ញវត្ថុ Matthew Friend បានប្រាប់កាសែត Wall Street Journal ថា៖ បើប្រៀបធៀបទៅនឹងកៅសិបថ្ងៃមុន យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថាការផ្គត់ផ្គង់នឹងធ្វើឱ្យមានដំណើរការធម្មតាក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយសាររោងចក្រទាំងអស់នៅក្នុងប្រទេសវៀតណាមកំពុងដំណើរការ ហើយការផលិតមានប្រហែល ៨០% នៃអ្វីដែលអ្វីដែលក្រុមហ៊ុនមាននៅមុនពេលបិទ។ គួរឱ្យដឹងថា វិធានការរក្សាគម្លាតពីសង្គមក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតជាងពាក់កណ្តាលនៃស្បែកជើង និងប្រហែលមួយភាគបីនៃការផលិតសម្លៀកបំពាក់របស់ Nike បានដាក់ចេញក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលបានបណ្តាលឱ្យក្រុមហ៊ុនលុបចោលការផលិតប្រហែល

    December 22, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងមានប្រសាសន៍ថា រាជរដ្ឋាភិបាល

    December 22, 2021
  • បុគ្គលជោគជ័យ

    កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ ទស្សនាវដ្ដី forbes បានចេញផ្សាយនូវមហាសេដ្ឋីកំពូលលំដាប់ពិភពលោកចំនួន ១០រូបដែលបានឃើញទ្រព្យសម្បត្តិធ្លាក់ចុះខ្លាំងជាងគេនៅក្នុងឆ្នាំ២០២១ នេះ។ ទ្រព្យសម្បត្តិរបស់សុទ្ធរបស់មហាសេដ្ឋីទាំងនោះបានធ្លាក់ចុះសរុបទាំងអស់ចំនួន ១៥២ ពាន់លានដុល្លារ ហើយក្នុងចំណោមពួកគេ ភាគច្រើនមហាសេដ្ឋីរបស់ប្រទេសចិន។ យ៉ាងណាមិញយោងតាម forbes ក្រុមការងារ khmernote Business បើកបង្ហាញកំពូលមហាសេដ្ឋី ៣រូប ដែលត្រូវបានគេស្គាល់ថាជាកំពូលមហាសេដ្ឋី និងបានខាតបង់ទ្រព្យច្រើនជាងគេ៖ ១.លោក Colin Zheng Huang ស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo បានបាត់បង ៦៤% នៃទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំនេះ ដោយសារភាគហ៊ុនរបស់ Pinduoduo

    December 22, 2021
  • អាជីវកម្ម

    ប្រភពពីរដ្ឋាភិបាលចំនួន ៣ បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារ (២១ ធ្នូ) ថា រោងចក្រផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn នៅជិតទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា នៅតែបន្តបិទនៅសប្តាហ៍នេះបន្ទាប់ពីការតវ៉ាដែលបង្កឡើងដោយឧប្បត្តិហេតុពុលអាហារ។ មន្ត្រីប៉ូលីសមកពីការិយាល័យរបស់អគ្គនាយកប៉ូលីសនៅ Kancheepuram ក្នុងទីក្រុង Tamil Nadu បានឱ្យដឹងថា ការសម្រេចចិត្តផ្អាកសកម្មភាពនៅរោងចក្រនេះ គឺជាការសម្រេចរបស់អ្នកគ្រប់គ្រង។ ជាមួយគ្នានេះមន្ត្រីបាននិយាយថា និយោជិតនៅរោងចក្រដែលបានត្អូញត្អែរពីការពុលអាហារ និងបញ្ហាផ្សេងៗទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្នើសុំឱ្យចុះបញ្ហារបស់ពួកគេជាមួយក្រសួងការងាររដ្ឋ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា Apple បានចាប់ផ្តើមសាកល្បងផលិតទូរស័ព្ទ iPhone 13 របស់ខ្លួននៅឯរោងចក្រនាពេលថ្មីៗនេះ ខណៈតាំងពីដើមមករោងចក្រនេះ រោងចក្រនេះផលិតម៉ូដែល

    December 22, 2021