Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតរបស់ក្មេងលេងរបស់ដាណឺម៉ាក Lego Group នឹងសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃពុធ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ដើម្បីសាងសង់រោងចក្រ ដែលជារោងចក្រទីប្រាំមួយនៅទូទាំងពិភពលោក។ រោងចក្រ​នេះ​ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៤ និង​ជួល​មនុស្ស​ប្រមាណ ៤.០០០​នាក់ ហើយគម្រោងនេះនឹងក្លាយជារោងចក្រអាស៊ីទីពីររបស់ខ្លួន បន្ទាប់ពី Lego បានបើកដំណើរការមួយរួចទៅហើយនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៦ ដោយផលិតផលរបស់ Lego ត្រូវបានលក់នៅក្នុងទីផ្សារជាង ១៣០ឆ្នាំមកហើយ៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress

    December 17, 2021
  • បុគ្គលជោគជ័យ

    អតីតប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិកជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី forbes។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានគេប៉ាន់ប្រមាណមានចមនួន ២.៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះ ៤០០លានដុល្លារ ដែលធ្វើឱ្យគាត់ត្រូវបានទម្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិក (Forbes 400) ក្នុងឆ្នាំនេះ។ បើតាម forbes កាលពីមួយឆ្នាំមុន មហាសេដ្ឋីរូបនេះបានឈរនៅចំណាត់ថ្នាក់ ៣៣៩ នៅក្នុងបញ្ជីអ្នកមានបំផុតរបស់អាមេរិក ប៉ុន្តែពេលនោះទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ៦០០លានដុល្លារ ចាប់តាំងពីកើតមានជំងឺរាតត្បាត។ នៅក្នុងសម័យកូវីដ ភាគហ៊ុនបច្ចេកវិជ្ជា រូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មផ្សេងទៀតបានរីកចម្រើន ប៉ុន្តែអចលនទ្រព្យនៅទីក្រុងធំៗ-ដែលបង្កើតបានជាទ្រព្យសម្បត្តិរបស់លោក Trump ភាគច្រើនបានធ្លាក់ចុះ ដោយបានទម្លាក់អតីតប្រធានាធិបតីចេញពីក្លឹបអ្នកមានបំផុតរបស់ប្រទេស។

    December 17, 2021
  • ទេសចរណ៍

    យោងតាមការបង្ហោះរបស់ផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ជើងហោះហើរ លេខ SQ164 របស់ក្រុមហ៊ុន Singapore Airlines ចេញដំណើរពីប្រទេសសិង្ហបុរី បានមកដល់ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបយើង ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយវត្តមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍។ ជើងហោះហើរនេះ គឺជាជើងហោះហើរលើកដំបូង ដែលបានមកដល់ខេត្តសៀមរាប ក្រោយស្ងប់ស្ងាត់អស់រយៈជិត ២ឆ្នាំ។ ហើយជើងហោះហើរនេះបង្ហាញនូវសញ្ញាងើបឡើងវិញ និងក្ដីសង្ឃឹមថ្មីដល់ប្រជាជន ក៏ដូចជាវិស័យទេសចរណ៍នៅក្នុងខេត្តបេតិកភណ្ឌមួយ ដែល បានរងគ្រោះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩៕ អត្ថបទ៖ លីនី

    December 17, 2021
  • សេដ្ឋកិច្ច

    រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ ក្នុងនោះ រដ្ឋាភិបាលក៏បានលើកឡើងថា នឹងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅសៀមរាបឆ្ពោះទៅកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​-សង្គម៕ អត្ថបទ៖ លីនី

    December 17, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្រ្តីអង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា នៅក្នុងខែនេះ សមាជិកសហគមន៍ផលិតអង្ករស្រូវមិត្តក្រៀលចំនួន៤១គ្រួសារ ដែលមានដីស្រែជាប់ និង តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ចប់ការច្រូតកាត់ ជាស្ថាពរហើយ ដោយទទួលផលប្រមាណជា៥៣តោន។ ៦២ភាគរយ នៃទិន្នផល ដែលទទួល បានកសិករយើងបានសម្រេចចិត្តទុកបរិភោគ ដោយឡែក៣៨ភាគរយទៀតត្រូវបានលក់ ក្រោមការជួយគាំទ្រពីគម្រោងដោយទទួលបានតម្លៃ ៤ភាគរយខ្ពស់ជាងទីផ្សារ។ មន្រ្តីរូបនោះបន្តថា អង្គការ BirdLife សូមអរគុណដល់មូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងសហគមន៍ស្រូវមិត្តក្រៀលនេះ តាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា។ គម្រោងសហគមន៍ស្រូវមិត្តក្រៀលនៅតំបន់

    December 17, 2021
  • អាជីវកម្ម

    Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ពិភពលោក បានប្រាប់បុគ្គលិករបស់ខ្លួនថា ពួកគេនឹងត្រូវបាត់បង់ប្រាក់ខែ ឬ​អាចឈានដល់ការដេញចេញ ប្រសិនបើពួកគេព្រមទៅចាក់វ៉ាក់សាំង នេះបើតាមសារព័ត៌មាន CNBC ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន Google។ បើតាមឯកសារផ្ទៃក្នុងដែល CNBC ទទួលបាន ថ្នាក់ដឹកនាំរបស់ Google ទុកពេលឱ្យពេលបុគ្គលិករហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបង្ហាញ និងបញ្ជាក់ថាខ្លួនបានចាក់វ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះ បន្ទាប់ពីកាលកំណត់ បើសិនជាបុគ្គលិកដែលមិនបានបង្ហាញពីការចាក់វ៉ាក់សាំង នឹងត្រូវផ្អាកការងាររយៈពេល ៣០ ថ្ងៃ តែទទួលបានប្រាក់ខែធម្មតា ហើយបន្ទាប់មកត្រូវផ្អាក ៦ខែដោយមិនទទួលបានប្រាក់ខែ និងឈានដល់ការបណ្ដេញចេញតែម្ដង បើនៅតែមិនព្រមចាក់វ៉ាក់សាំង។ យ៉ាងណាមិញ Google មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់

    December 16, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន Vietnam Airlines គ្រោងនឹងលក់យន្តហោះចំនួន ២៧គ្រឿង ដោយក្នុងនោះយន្តហោះចំនួន ១៥គ្រឿងនឹងលក់ក្នុងខែនេះ និង ១២ គ្រឿងទៀតលក់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ នាយកប្រតិបត្តិលោក Le Hong Ha បានប្រាប់អង្គប្រជុំវិសាមញ្ញនៃភាគទុនិកកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនមានគម្រោងលក់យន្តហោះ A321 ចំនួន ៩គ្រឿង និង ATR-72 ចំនួន ៦គ្រឿងក្នុងខែធ្នូ។ លោកបានពន្យល់ថា ផែនការនេះមានគោលបំណងកាត់បន្ថយចំនួនយន្តហោះដែលវៀតណាមកាន់កាប់នាពេលបច្ចុប្បន្ន និងបង្កើនល្បឿនទំនើបកម្មកងនាវារបស់ខ្លួន ដោយជំនួសយន្តហោះដែលមានអាយុលើសពី ១២ឆ្នាំ។ គួរឱ្យដឹងថា Vietnam Airlines បច្ចុប្បន្ន មានយន្តហោះចំនួន

    December 16, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កសិផលរបស់កម្ពុជាដែលនាំចូលមកវៀតណាមមានការកើនឡើង ខណៈថ្មីៗ​នេះ​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​ជួល​ដី​កសិកម្ម​នៅ​កម្ពុជា​ដើម្បី​ដាំ​ដំណាំ។ តាមប្រភពដដែល បានឱ្យដឹងថា បរិមាណអង្ករកម្ពុជា គ្រាប់ស្វាយចន្ទី ពោត សណ្តែកខៀវ និងសណ្តែកសៀង ដែលវៀតណាមនាំចូលក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ កើនឡើង ៣-៤ ដងធៀបនឹងឆ្នាំមុន។ អ្នកវិទ្យាសាស្ត្រកសិកម្មវៀតណាម លោក Vo Toan Xuan មានប្រសាសន៍ថា កសិផលកម្ពុជាកាន់តែច្រើនកំពុងត្រូវបានវៀតណាមទិញដោយសារតម្លៃ និងគុណភាព។ លោកបានបន្ថែមថា ប្រទេសកម្ពុជាមានដីមានជីជាតិច្រើន ហើយកសិករមិនប្រើប្រាស់ថ្នាំពុលគីមីច្រើនទេ ហើយថ្មីៗ​នេះ​មាន​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​ជួល​ដី​កសិកម្ម​នៅ​កម្ពុជា​ដើម្បី​ដាំ​ដំណាំ​ដូច​ជា ស្វាយ ពោត

    December 16, 2021
  • សេដ្ឋកិច្ច

    ជប៉ុនបាន​បរិច្ចាគរថភ្លើងដឹកអ្នកដំណើរមួយទឹកចំនួន ១៧ គ្រឿង ដល់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bangkok Post។ ទូរថភ្លើង Kiha 183 ដែលពីមុនបានបម្រើការនៅលើខ្សែរថភ្លើងហុកកៃដូរបស់ជប៉ុន បានមកដល់កំពង់ផែ Laem Chabang ក្នុងខេត្ត Chon Buri កាលពីថ្ងៃចន្ទ។ អភិបាលរងនៃ SRT លោក Siripong Prutipan បាននិយាយថា ទូរថភ្លើងទាំងនេះនឹងត្រូវដឹកទៅកាន់ទីធ្លាថែទាំ Makkasan ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះដែរ នឹងត្រូវចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២​ឆ្នាំ ដើម្បីកែច្នៃទូរថភ្លើងទាំងនេះឡើងវិញ មុនដាក់ឱ្យដំណើរការ។ គួរបញ្ជាក់ផងដែរថា បើតាមអភិបាលរងនៃ

    December 16, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាសម្លេងបានឱ្យដឹងថា រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំ ជិត៣ពាន់គ្រឿងហើយបានមកបង់ពន្ធ ទទួលចំណូលជាង ២៨លានដុល្លារ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ មានចំនួនជិត ៣០០០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ ដែលមានទឹកប្រាក់ពន្ធចំនួនជាង ២៨លានដុល្លារអាមេរិក។ ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

    December 16, 2021