Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល បានប្ដេជ្ញាពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័នធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពកម្មករ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការ អនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា

    December 15, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធ ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

    December 15, 2021
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ បានយល់ព្រមក្នុងការផ្តល់ថវិកាចំនួន ៨២.៥ ពាន់លានបាត (ប្រមាណ ២.៤៧ពាន់លានដុល្លារ) ដើម្បីស្តារឡើងវិញប្រឡាយ Klong Saen Saeb របស់ទីក្រុងបាងកក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ (២០២១-២០៣១។ សំណើសម្រាប់ការស្តារប្រឡាយនេះ ធ្វើឡើងដោយការិយាល័យធនធានទឹកជាតិ (ONWR)។ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ៨១% នៃថវិការបស់គម្រោងនឹងបានមកពីរដ្ឋាភិបាល ហើយនៅសល់បានមកពីមូលនិធិ BMA និងភាពជាដៃគូសាធារណៈ (PPP)។ ផែនការស្តារឡើងវិញមានគោលបំណងដោះស្រាយបញ្ហាទឹកសំណល់ដែលហូរចូលប្រឡាយ និងបញ្ហាសំរាមអណ្តែតទឹកនៅប្រឡាយ Klong Saen Saep ដែលជាផ្លូវដឹកជញ្ជូនផ្នែកផ្លូវទឹកដ៏សំខាន់មួយរបស់ទីក្រុងបាងកក។ លោកស្រី Rachada

    December 15, 2021
  • ទេសចរណ៍

    បញ្ហាកូវីដ-១៩ជិត២ឆ្នាំ មកនេះ បានធ្វើឱ្យពិភពលោកផ្អាកជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ រួមទាំងប្រទេសចិន និងកម្ពុជាផងដែរ ក្នុងបំណងចូលរួមទប់ស្កាត់ជំងឺនេះ ដែលនាំ ឱ្យវិស័យផ្សេងៗត្រូវបានផ្អាកស្ទើរទាំងស្រុង។ ប៉ុន្តែនៅពេលខាងមុខនេះ កម្ពុជានិងចិននឹងបើក ដំណើរការឱ្យមានការ ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ដែលនេះជាឱកាសល្អឱ្យកម្ពុជាអាចស្រូបយកភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិនឱ្យមកទស្សនាកម្ពុជាឡើងវិញ។ មុនវិបត្តិកូវីដ-១៩ ចិនគឺជាគោលដៅទេសចរណ៍ទី១ ក្នុងចំណោមទេសចរអន្តរជាតិទាំង១០ប្រទេស ដែលបានមកទស្សនានៅកម្ពុជាច្រើនជាងគេ។ ឆ្លងកាត់បទពិសោធន៍និងការដាក់ចេញផែនការសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលបានចាក់ វ៉ាក់សាំងរួចនោះ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរ ចិនច្រើនឡើងវិញ។ ការព្យាករណ៍ថា នឹងអាចទទួល បានភ្ញៀវទេសចរចិនច្រើនមកកម្ពុជានេះ ត្រូវបានគេមើល ឃើញតាមរយៈកម្ពុជាមានទំនាក់ ទំនងគ្នាល្អលើគ្រប់វិស័យ ជាមួយចិន ដូច្នេះចរន្តនៃការវិនិយោគ វិស័យការទូត ការដើរកម្សាន្តរបស់ប្រជាជនចិនមកកម្ពុជាពិតជាមានការកើនឡើងជាមិនខាន។

    December 15, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតរហូតមកទល់ពេលនេះ បើទោះបើជាថ្ងៃបុណ្យឆ្លងឆ្នាំសកលឈានជិតចូលមកដល់ យ៉ាងណាក្ដី ប៉ុន្តែនៅខេត្តកំពត និងខេត្តកែប ហាក់ពុំទាន់មានភ្ញៀវមកធ្វើការកក់សណ្ឋាគារ ផ្ទះ សំណាក់ ឬរីស្សត ដើម្បីទុកសម្រាប់សម្រាកលម្ហែកាយ ក្នុងឱកាសឆ្លងឆ្នាំសកល នៅឡើយទេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នានា នៅក្នុងខេត្តកែប និងខេត្ដកំពត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងនៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះថា បើទោះជាថ្ងៃឆ្លងឆ្នាំសកលជិតមកដល់ហើយ យ៉ាងណាក្ដី គឺនៅសល់ជិតកន្លះខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃឆ្លងឆ្នាំសកល ដែលរហូតមកដល់ ពេលនេះមិនទាន់មានភ្ញៀវមកកក់សណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តកំពត

    December 14, 2021
  • សេដ្ឋកិច្ច

    រយៈពេល ១១ខែនៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ១០ ៣៦៨,៥០ ប៊ីលានរៀល (ប្រមាណជា ២​ ៥៦០,១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា ចំណូលដែលប្រមូលបាននេះ

    December 14, 2021
  • អាជីវកម្ម

    តើអ្នកដឹងទេ? សក់គឺជាឧស្សាហកម្មដ៏មានតម្លៃថ្លៃមួយ ហើយឧស្សាហកម្មមួយនេះ មានតម្លៃសរុបរហូតដល់ទៅ ១.៣ ពាន់លានដុល្លារឯណោះ។ សក់ដែលមានគុណភាពខ្ពស់ត្រូវបានគេលក់ក្នុងតម្លៃរាប់ពាន់ដុល្លារនៅជុំវិញពិភពលោក ប៉ុន្តែអ្នកដែលលក់សក់របស់ខ្លួនទៅឱ្យឈ្មួញ ត្រូវបានគេដឹងថា ទទួលបានកម្រៃប្រមាណ ៧ ដុល្លារប៉ុណ្ណោះ នៅក្នុងការលក់មួយលើកៗរបស់ខ្លួន។ បើយោងតាមវីដេអូមួយដែលបង្ហោះដោយ Business Insider ស្ដីពីការតាមប្រមាញ់សក់របស់ឈ្មួញ នៅឯទីក្រុងហាណូយ បានបង្ហាញថា ឈ្មួញត្រូវធ្វើដំណើរក្នុងមួយថ្ងៃប្រមាណ ៥០ ម៉ាយ (៨០គីឡូម៉ែត្រ) នៅតាមបណ្ដោយផ្លូវក្នុងទីក្រុងហាណូយ ដើម្បីរកទិញសក់ពីស្រ្ដីដែលមានសក់ត្រង់ និងវែង ហើយការធ្វើដំណើររបស់ពួកគេក៏មិនងាយស្រួលប៉ុន្មានដែរ។ ដោយសារបញ្ហាអាកាសធាតុក្ដៅ ភ្លៀង ឬផ្លូវឆ្ញាយជាដើម។ សក់ខ្លះត្រូវប្រមូលទិញពីហាងកាត់សក់ ហើយខ្លះទៀតគឺទិញពីស្ត្រីមេផ្ទះ ឬអ្នកដែលចង់បានចំណូលបន្ថែម ហើយពួកគេលក់សក់របស់ខ្លួនក្នុងតម្លៃធូរថ្លៃបំផុត។ ចំណែកឯឈ្មួញទិញផ្ទាល់ក៏អាចរកចំណូលបានគ្រាន់បើផងដែរ

    December 14, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន Toyota Motor បានប្រកាសពីការព្យួរខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសជប៉ុនបន្ថែមទៀត ដោយសារតែកង្វះខាតគ្រឿងបន្លាស់ដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្រុមហ៊ុន Toyota បាននិយាយថា រោងចក្រ Tahara ក្នុងខេត្ត Aichi និងរោងចក្រ Miyata ក្នុងខេត្ត Fukuoka នឹងផ្អាកមួយផ្នែកសម្រាប់ខ្សែផលិតកម្មរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ខែធ្នូ។ បច្ចុប្បន្នរោងចក្រទាំងពីរនេះ កំពុងផ្អាកផ្នែកមួយនៃការផលិតរថយន្តប្រណិត Lexus របស់ពួកគេរួចហើយ ដោយសារតែការជាប់គាំងនៃការដឹកជញ្ជូនគ្រឿងបន្លាស់ពីអាស៊ីអាគ្នេយ៍ ដោយការផ្អាកបច្ចុប្បន្នមានរយៈពេលរហូតដល់ថ្ងៃពុធ។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ការរាំងស្ទះក្នុងស្រុក បានធ្វើឱ្យកង្វះខាតកាន់តែអាក្រក់ទៅៗ ហើយការផ្អាកនៅសប្តាហ៍ក្រោយ នឹងបញ្ឈប់ការផលិតរថយន្តប្រហែល ៥,០០០ គ្រឿង។ យ៉ាងណាមិញ ក្រុមហ៊ុន

    December 14, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អាជីវករខ្មែរនៅស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃដំឡូងមីស្រស់និងក្រៀម មានការកើនឡើងជាងឆ្នាំមុន ធ្វើឱ្យកសិករ មានចិត្តរីករាយ ខណៈការប្រមូលផលចាប់ផ្តើមដំណើរការបណ្តើរៗហើយ ។ លោក សិទ្ធិ ជាអាជីវករទិញដំឡូងមីម្នាក់នៅស្រុកកំរៀងបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃដំឡូងមីស្រស់ លក់ដល់សាយឡូ តម្លៃ២,៨បាត ដំឡូងក្រៀម ៦,៦បាត ក្នុងមួយគីឡូ បើប្រៀបធៀបឆ្នាំមុនមានការកើនឡើង ដោយឆ្នាំមុនដំឡូងស្រស់ចន្លោះពី២បាត ទៅ២បាតបីកាក់ និង ដំឡូងក្រៀម ៥បាតជាងប៉ុណ្ណោះក្នុងមួយគីឡូ ។ ឈ្មួញកណ្តាលខាងលើបានឱ្យដឹងថា ឆ្នាំនេះមូលហេតុដែលដំឡូងមីឡើងថ្លៃនេះ ដោយសារតែខាងឈ្មួញថៃ និង ឈ្មួញវៀតណាម ប្រជែងគ្នាទិញ ដោយពួកគេដាក់តម្លៃដេញជើងគ្នា ។

    December 14, 2021
  • អាជីវកម្ម

    ផ្សារ Toyosu ក្នុងទីក្រុងតូក្យូ គឺជាទីផ្សារត្រីដ៏ធំបំផុតនៅក្នុងពិភពលោក ហើយក៏ជាកន្លែងសម្រាប់ការដេញថ្លៃត្រីធូណា ដ៏ល្បីល្បាញលើពិភពលោកផងដែរ។ អ្នកដេញថ្លៃ និងអ្នកជំនាញបានសម្រុកទៅទីផ្សារមួយនេះរៀងរាល់ព្រឹក ដើម្បីមានឱកាសទិញត្រីធូណាលំដាប់កំពូល ជួនកាលអ្នកទិញហ៊ានចំណាយប្រាក់រហូតដល់ ៣លានដុល្លារឯណោះ សម្រាប់ត្រីធូណា ១ក្បាល។ បើតាមឯកសារជាវិដេអូរបស់ businessinsider បានបង្ហាញថា នៅក្នុងផ្សារត្រីដ៏ល្បីល្បាញមួយនេះ គ្រឿងសមុទ្ររួមទាំងត្រូធូណាជាង ១៤០០ តោន ត្រូវបានដាក់លក់ជារៀងរាល់ថ្ងៃ ដែលគិតជាប្រាក់មានតម្លៃ ១.៤ ពាន់លានយ៉េន (ជិត ១៣លានដុល្លារ)​ហើយត្រីធូណាគឺជាទំនិញដែលលក់ដាច់ជាងគេ។ ផ្សារនេះ មិនដូចផ្សារ គ្រឿងសមុទ្រទូទៅទេ ពោលគឺ មឹកត្រូវបាននាំចូលនៅពេលព្រឹកព្រលឹម ប្រភេទត្រីសមុទ្រផ្សេងៗនាំចូលនៅមុនពេលយប់ជ្រៅ ហើយត្រីធូណា នាំចូលរៀងរាល់មួយម៉ោងម្ដង។

    December 13, 2021