Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នការចូលរបស់ជនជាតិថៃ និងអ្នកមកដល់បរទេស ក្រោមគ្រោងការណ៍ “Test & Go” និងកំពុងដាក់ឱ្យប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅពេលមកដល់ ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ។ នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយថា រដ្ឋាភិបាលនឹងបញ្ឈប់ការអនុម័តកម្មវិធីថ្មីសម្រាប់ការបញ្ចូល Test & Go លើកលែងតែគម្រោង “Phuket Sandbox” ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី៤ ខែមករា ប៉ុន្តែសម្រាប់ទេសចរដែលមានពាក្យស្នើសុំត្រូវបានអនុម័តពីមុន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដូចដូចបានគ្រោងទុក។ ថ្លែងបន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំនៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)

    December 22, 2021
  • បុគ្គលជោគជ័យ

    ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ បាននិយាយនៅគណនី Twitter ថា លោកនឹងបង់ពន្ធច្រើនជាង ១១ពាន់លានដុល្លារនៅឆ្នាំនេះ ហើយបង់ច្រើនជាងជនជាតិអាមេរិកណាទាំងអស់ ក្នុងប្រវត្តិសាស្រ្តនៅឆ្នាំនេះ។ កាលពីសប្តាហ៍មុន មហាសេដ្ឋីរូបនេះបានឈ្លោះជាមួយសមាជិកព្រឹទ្ធសភា Elizabeth Warren (D-Mass.) នៅលើ Twitter បន្ទាប់ពីនាងបានចោទប្រកាន់គាត់ថាមិនបានបង់ពន្ធគ្រប់គ្រាន់។ លោកស្រី Warren បានអំពាវនាវឱ្យមានការផ្លាស់ប្តូរចំពោះ “លេខកូដពន្ធក្លែងក្លាយ” របស់ប្រទេសនេះ ដើម្បីធានាថា Musk “ពិតជានឹងបង់ពន្ធ”។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានឆ្លើយតបភ្លាមៗដោយហៅលោកស្រី Warren ថា

    December 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា រដ្ឋាភិបាលថៃរំពឹងថា ពាណិជ្ជកម្មឆ្លងព្រំដែននឹងកើនឡើងរហូតដល់ ៨-៩ ភាគរយនៅឆ្នាំនេះ។ កំណើននេះ ជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ការចុះខ្សោយនៃប្រាក់បាត និងការខិតខំប្រឹងប្រែងបន្តដោយក្រសួងពាណិជ្ជកម្ម ដើម្បីពន្លឿនការបើកច្រកព្រំដែនឡើងវិញ ប៉ុស្តិ៍ត្រួតពិនិត្យ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។ សារព័ត៌មានដដែលបានឱ្យដឹងថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​ប៉ុស្តិ៍ បាន​ណងអៀន ក្នុង​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា។ ខណៈអាជ្ញាធរខេត្ត Nong Khai គ្រោងនឹងបើកច្រកព្រំដែនជាមួយឡាវឡើងវិញនៅថ្ងៃទី ២៤ ខែធ្នូខាងមុខនេះ។ លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ នាពេលថ្មីៗនេះ បាននិយាយថា ពាណិជ្ជកម្មឆ្លងព្រំដែន

    December 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ ខណៈបច្ចុប្បន្នទីតំាងនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ គឺដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថាការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបនាបានច្រើន ភាគរយហើយ និងបានដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវ លេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា

    December 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេស​ថៃ​បាន​អញ្ជើញ​ប្រទេស​ចិន​ឱ្យ​ចូល​រួម​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​លើ​គម្រោងផែនទី​ផ្លូវហាយវេ-ផ្លូវដែក (MR Map) និង​គម្រោង​ស្ពានដីនៅ​ភាគខាងត្បូង​។ ការអញ្ជើញនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob តាមរយៈលោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីម្សិលមិញ។ ផែនទី ​ផ្លូវ​ហាយវេ-​ផ្លូវដែក (MR Map) នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលចង់ឱ្យមានការសាងសង់ផ្លូវ និងផ្លូវដែកសំខាន់ៗរវាងតំបន់យុទ្ធសាស្ត្ររបស់ប្រទេស ដើម្បីជួយជំរុញការតភ្ជាប់ ខណៈដែលគម្រោងស្ពានដីភាគខាងត្បូងនឹងអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញរវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ លោក Saksayam បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា គម្រោងទាំងពីរនេះក៏មានគោលបំណងតភ្ជាប់ប្រទេសថៃជាមួយប្រទេសជិតខាង ដើម្បីកសាងឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាពថ្មី។

    December 21, 2021
  • ទេសចរណ៍

    ប្រទេសឡាវ គ្រោងនឹងបើកទ្វារឡើងវិញទទួលភ្ញៀវទេសចរមកពី ១៧ប្រទេស នៅថ្ងៃទី០១ ខែមករា ក្រោយពេលបិទទ្វារ ជិតពីរឆ្នាំដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ភ្ញៀវមកពីប្រទេស អូស្ត្រាលី កម្ពុជា វៀតណាម កាណាដា ចិន បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី ហូឡង់ សិង្ហបុរី អេស្បាញ កូរ៉េខាងត្បូង ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងត្រូវបានអនុញ្ញាត ខណៈដែលប្រទេសនេះចាប់ផ្តើមផែនការបើកដំណើរការទេសចរណ៍អន្តរជាតិជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែមីនា ភ្ញៀវទេសចរនឹងអាចចូលប្រទេសឡាវបានតាមអាកាស

    December 20, 2021
  • បុគ្គលជោគជ័យ

    លោក Bill Gates ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយគឺ Microsoft និងជាមហាសេដ្ឋីលំដាប់ពិភពលោក។ ទោះបីស្ថិតក្នុងជីវិតដ៏មានស្តុកស្ដម្ភទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ តែការរស់នៅរបស់មហាសេដ្ឋីរូបនេះ គឺសាមញ្ញមែនទែន ហើយភាពសាមញ្ញៗដែលគាត់ធ្វើនេះ គឺជួយគាត់បានច្រើនទាំងក្នុងការគិត និងការរស់នៅដែលយើងនឹកស្មានមិនដល់។ នៅលើ Reddit AMA ក្នុងឆ្នាំ២០១៤ លោក Bill Gates បាននិយាយថា គាត់តែងតែលាងចានបន្ទាប់ពីអាហារពេលល្ងាចរៀងរាល់យប់។ ការងារសាមញ្ញ​ៗ​នេះ ​គឺ​មាន​ប្រយោជន៍ណាស់ ​សម្រាប់​ការ​បន្ធូរ​បន្ថយ​ការ​ថប់​បារម្ភ និង​គិត​ឱ្យ​បាន​ច្រើន​អំពី​បច្ចុប្បន្នកាល។ លើសពីនេះទៅទៀត លោកថា លោកប្រើល្បិចសាមញ្ញមួយនេះ ដើម្បីជម្រះចិត្តគំនិតរបស់គាត់។ ដោយឡែកក្រៅពីការ លាងចាន មហាសេដ្ឋីវាល់លានរូបនេះ

    December 20, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន tuoitrenews កុងតឺន័រជិត ៥០០០ គ្រឿង​ដែលដឹកផ្លែឈើត្រូវនាំចេញទៅកាន់ប្រទេសចិន បានជាប់គាំងនៅច្រកព្រំដែនចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ បើតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ កុងតឺន័រប្រហែល ៤,៨០០គ្រឿង កំពុងរង់ចាំការត្រួតពិនិត្យ និងបោសសម្អាតផលិតផលនៅច្រកព្រំដែន Tan Thanh, Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son។ ក្នុងនោះនៅច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០គ្រឿង ដែលភាគច្រើនដឹកខ្នុរ ស្វាយ ស្រកានាគ

    December 20, 2021
  • សេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងចំណាយថវិកាអស់ ១០០លានដុល្លារ។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន។ បើតាមលោក

    December 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្សិតរងាដែលជាធនធានធម្មជាតិ ក្នុងមួយឆ្នាំមានម្ដង ត្រូវបានអ្នកស្រែ ចម្ការ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាំគ្នាចូលព្រៃបេះយកមកលក់នៅទីផ្សារ ដើម្បីបានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងសកម្មភាពលក់ដូរផ្សិតរងានៅផ្សារស្ទឹងត្រែងថ្ងៃទី១៩ធ្នូនេះ លោកស្រី ទី វ៉ាន់ ប្រជាពលរដ្ឋនៅភូមិឃុំកោះស្រឡាយ ស្រុកសៀមបូកបានបញ្ជាក់ប្រាប់ថា៖ ផ្សិតរងានេះជាអនុផលព្រៃឈើមួយផ្នែក ដែលក្នុងមួយឆ្នាំផ្តល់ផលម្តង ហើយកសិករឆ្លៀតពេលពីការងារដាំដុះ បាននាំគ្នាចូលព្រៃដើរបេះក្នុងមួយថ្ងៃបានពី ១០ទៅ១៥គីឡូក្រាមតែប៉ុណ្ណោះ។ លោកស្រីបន្តថា៖ នៅឆ្នាំនេះលក់បានថ្លៃជាងឆ្នាំកន្លងមកគឺក្នុង១គីឡូក្រាម បាន២ម៉ឺនរៀល ហើយការដើររកផ្សិតនេះវាជួបការលំបាកក៏ពិតមែន តែវាប្រសើរជាងការទៅបរបាញ់សត្វ ដែលជួបហានិភ័យផ្សេងៗ ។ លោក រិន ដន ប្រជាពលរដ្ឋនៅភូមិ-ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ បានអះអាងថា៖ ការដើររកផ្សិតនេះ

    December 20, 2021