- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ដែលបានដកស្រង់ចេញពីកាសែតកម្ពុជាមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតកង់កម្ពុជា រកចំណូលបាន ៥១៤លានដុល្លារ ពីការនាំចេញក្នុងខែមករា ដល់ខែតុលា។ ក្នុងកិច្ចប្រជុំចុងឆ្នាំ កាលពីថ្ងៃទី២៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ការនាំចេញកង់ដ៏រឹងមាំរបស់កម្ពុជានៅតែមាននៅឆ្នាំនេះ។ ក្នុងនោះដែរ ទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុន ចិន អាស៊ាន បែលហ្សិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី
December 28, 2021 - Boostrong
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី គូ តុប ជាកសិករបាននឿយហត់អស់កម្លាំងក្រោយពីការដាំបន្លែនៅផ្ទះ បានប្រើកូនឲ្យទៅទិញភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងមួយកំប៉ុង បន្ទាប់ពីពិសាហើយស្រាប់តែស្រែកហៅកូនឲ្យមកជួយមើលគ្នា ព្រោះតែនឹកស្មានមិនដល់ថាបានត្រូវរង្វាន់ធំ ។ អ្នកស្រី គូ តុប រស់នៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអាយុ ៥០ឆ្នាំ មានមុខរបរជាកសិករ មានកូនសរុបដល់ទៅ៥នាក់ ប្តីនិងកូន២នាក់ចំណាកស្រុកដើម្បីរកចំណូលបន្ថែម និង៣នាក់ទៀតរស់នៅជាមួយអ្នកស្រី។ ចំណែកឯជីវភាពអ្នកស្រីវិញមិនសូវ ធូធាទេ រាល់ថ្ងៃគាត់មានតែកង់កញ្ចាស់មួយសម្រាប់ជូនកូនទៅរៀនប៉ុណ្នោះ ហើយចម្ងាយក៏ឆ្ងាយពីសាលាថែមទៀតផង ក្រោយពីជូនកូនមកពីរៀនវិញគាត់តែងតែមកដាំបន្លែធម្មតា។ ស្រាប់តែនៅព្រឹកថ្ងៃទី២៣នេះ បន្ទាប់ពីភាពនឿយហត់អស់កម្លាំងពីការដាំបន្លែនៅផ្ទះ អ្នកស្រីបានប្រាប់កូនឲ្យទៅទិញភេសជ្ជៈប៊ូសស្រ្តងយកមកពិសាដូចសព្វមួយដង ដោយនៅក្នុងខ្លួនមានត្រឹមតែ
December 28, 2021 - បុគ្គលជោគជ័យ
លោក Bill Gates គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយលើពិភពលោក គឺ Microsoft ហើយក៏ជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូបដែរ។ ក្នុងប៉ុន្មានឆ្នាំក្រោយៗនេះ លោកត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីមួយរូបដែលតែងតែព្រមានពីជំងឺរាតត្បាតនៅលើពិភពលោក និងបានដាស់តឿនឲ្យរដ្ឋាភិបាលក្នុងបណ្ដាប្រទេសនានាគួរត្រៀមសម្រាប់វីរុសរាតត្បាតផ្សេងដែលកើតមានឡើង។ ក្នុងអំឡុងខែមីនា ឆ្នាំនេះ មហាសេដ្ឋីចិត្តធម៌រូបនេះ បានព្យាករណ៍ថា ពិភពលោកនឹងវិលមករកភាពប្រក្រតីវិញទាំងស្រុងនៅចុងឆ្នាំ ២០២២ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ អាចនិយាយបានថាត្រឹមត្រូវខ្លះដែរ បើទោះបីជាបច្ចុប្បន្នវីរុសរាតត្បាតនៅតែបន្តអូសបន្លាយ និងលេចឡើងនូវរ៉ាវ្យ៉ង់ថ្មីក៏ពិតមែន តែស្ថានការណ៍មានភាពល្អប្រសើរច្រើន។ ប៉ុន្តែថ្មីៗនេះ នៅក្នុងការបង្ហោះចុងក្រោយនៃឆ្នាំ២០២១ របស់ លោក Bill Gates ដែលមានចំណងជើងថា “ហេតុផលសម្រាប់សុទិដ្ឋិនិយមបន្ទាប់ពីឆ្នាំដ៏លំបាកមួយ” គាត់បានធ្វើការព្យាករណ៍ពីភាពល្អប្រសើរនៃជំងឺរាតត្បាត ដែលអាចចបញ្ចប់ ហើយនិងការកើនឡើងរបស់
December 27, 2021 - សេដ្ឋកិច្ច
នៅពេលដែលក្រុមហ៊ុនរថយន្តនៅជុំវិញពិភពលោក ចាប់ផ្តើមផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ក៏បានចាប់ផ្តើមដាក់លក់រថយន្តម៉ូដែលដែលផលិតក្នុងស្រុកដំបូងបង្អស់របស់ប្រទេសដល់អតិថិជន។ VinFast ជាអង្គភាពរថយន្តរបស់ក្រុមហ៊ុនធំមួយរបស់វៀតណាម រថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួនកំពុងត្រូវបានដំឡើងនៅរោងចក្រមួយក្នុងទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះបាននិយាយថា រថយន្តតម្លៃប្រហែល ៣០,០០០ដុល្លារនេះ អាចធ្វើដំណើរបានចម្ងាយប្រហែល ២៨៥គីឡូម៉ែត្រ ដោយសាកអាគុយតែម្ដងប៉ុណ្ណោះ។ អ្នកទិញម្នាក់បាននិយាយថា នេះគឺជាលើកទីមួយរបស់នាងក្នុងវ័យ៤០ឆ្នាំ ក្នុងការបើកបររថយន្តអគ្គិសនី ហើយនាងមានមោទនភាពចំពោះ VinFast ដែលកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គួរឱ្យដឹងថា VinFast ក៏មានបំណងពង្រីកទីផ្សារក្រៅប្រទេសផងដែរ ជាក់ស្ដែងនៅក្នុងខែវិច្ឆិកា ម៉ូដែលអគ្គិសនីរបស់ក្រុមហ៊ុននេះ ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍រថយន្តនៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងចាប់ផ្តើមទទួលការបញ្ជាទិញនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅដើមឆ្នាំ២០២២៕ អត្ថបទ៖
December 27, 2021 - អាជីវកម្ម
តុលាការក្រុងមូស្គូ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានពិន័យក្រុមហ៊ុន Google ជិត ១០០លានដុល្លារអាមេរិក និងពិន័យជាប្រាក់ក្រុមហ៊ុនមេរបស់ Facebook គឺ Meta ចំនួន ២៧លានដុល្លារដែរ។ ការពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកទាំងពីរនេះ គឺដោយសារតែពួកគេ ខកខានមិនបានលុបមាតិកាដែលហាមឃាត់ដោយច្បាប់ក្នុងស្រុក ខណៈដែលរុស្ស៊ីព្យាយាមបង្កើនសម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ តុលាការស្រុក Tagansky បានសម្រេចថា Google បានធ្វេសប្រហែសម្តងហើយម្តងទៀតក្នុងការដកចេញនូវមាតិកាហាមឃាត់ ហើយបានបញ្ជាឱ្យក្រុមហ៊ុនបង់ប្រាក់ពិន័យរដ្ឋបាលប្រហែល ៧.២ ពាន់លានរូប្ល (ប្រហែល ៩៨.៤ លានដុល្លារអាមេរិក)។ ក្រោយមកកាលពីថ្ងៃសុក្រ តុលាការក៏បានពិន័យជាប្រាក់ជិត ២ពាន់លានរូប្ល (២៧.២ លានដុល្លារអាមេរិក) លើ Meta
December 27, 2021 - អាជីវកម្ម
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung នៃសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាពេលថ្មីៗនេះ បានអនុម័តលើការចំណាយប្រហែល ៨៥០លានដុល្លារសម្រាប់អង្គភាពរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដើម្បីផលិតបន្ទះឈីប (flip-chip ball grid) នេះបើយោងតាមសារព័ត៌មាន KBS News ។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងចំណាយការវិនិយោគជាដំណាក់កាលរហូតដល់ឆ្នាំ២០២៣ ដើម្បីសាងសង់ខ្សែសង្វាក់ផលិតកម្ម (flip-chip ball grid) ឬ ហៅកាត់ថា (FC-BGA) ថ្មី។ យោងតាមផែនការ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វៀតណាមនឹងផ្តោតលើការផលិត (FC-BGA) ខណៈពេលដែលរោងចក្ររបស់ក្រុមហ៊ុន Samsung នៅទីក្រុង Suwon (Gyeonggi) និងទីក្រុង Busan
December 27, 2021 - អាជីវកម្ម
ក្រុមហ៊ុន Korean Air Lines Co. ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូងបានប្រកាសកាលពីពេលថ្មីៗនេះ ខ្លួននឹងលក់ដីមួយកន្លែងក្នុងតម្លៃ 557.8 ពាន់លានវ៉ុន (៤៧០លានដុល្លារអាមេរិក) ដើម្បីស្រោចស្រង់ក្រុមហ៊ុន និងកែស្ថានភាពហិរញ្ញវត្ថុ ដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែអូសបន្លាយពេល។ ក្រុមហ៊ុនបាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិ កាលពីថ្ងៃសុក្រថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ដី និងអគារនៅតំបន់ Songhyeon-dong កណ្តាលទីក្រុងសេអ៊ូល ទៅកាន់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ Korea Land & Housing Corp. (LH)។ ការលក់ទ្រព្យសកម្មនេះ ត្រូវបានគេរំពឹងថានឹងអាចជួយសម្រាលការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសដោយសារជំងឺរាតត្បាត។ គួរឱ្យដឹងថា កាលពីខែកុម្ភៈឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ Korean Air
December 25, 2021 - សេដ្ឋកិច្ច
យោងតាមសមាគមន៍ផ្លែឈើវៀតណាម បានឱ្យដឹងថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣-៤ ទ្រីលានដុង (១៣១-១៧៥ លានដុល្លារ) ប្រសិនបើកុងតឺន័រដឹកទំនិញចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។ ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញ ជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ទៅ ៩០០លានដុង (២២-៣៩ម៉ឺនដុល្លារ) ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០លានដុង (ជាង ៤ពាន់ដុល្លារ) បូកនឹងការចំណាយផ្សេងៗទៀត។ លោកបន្តថា នេះមានន័យថា ការខាតបង់អាចប៉ះពាល់ដល់ទៅ ៣-៤ ទ្រីលានដុង
December 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ស្ថាតទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា ជប៉ុនផ្តល់ជំនួយឥតសំណង ចំនួន ៣៦៨ ៤៧៨ ដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងចំនួន៤ នៅកម្ពុជា។ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ នៅស្ថានទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបួន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងទាងននេះ។ តាមប្រភពខាងលើ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការកែលម្អផ្លូវក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ការកែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
December 25, 2021 - អាជីវកម្ម
វាហាក់ដូចជារឿងប្រឌិត ហើយអ្នកខ្លះអាចនឹងមិនជឿថា បុរសវ័យ ៣០ឆ្នាំម្នាក់អាចរកប្រាក់បានរាប់រយលានដុល្លារពីការលក់ផលិតផលនៅលើ Amazon។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា Ryan Grant បុរសដែលមានវ័យ ៣០ឆ្នាំ បានសម្រេចចិត្តបោះបង់ការងារជាគណនេយ្យរបស់គាត់នៅទីក្រុង Minneapolis ក្នុងឆ្នាំ២០១៣ មកលក់ទំនិញនៅលើ Amazon ។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ Grant អាចរកប្រាក់ចំណូលបានជិត ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រាក់ចំណូលទាំងនោះ បានមកពីការទិញទំនិញគ្រប់ប្រភេទរាប់ចាប់ពី ប្រដាប់ក្មេងលេង រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពី Walmart និង Target ហើយដាក់លក់វិញនៅលើវេបសាយ Amazon។ បុរសកំពូលគំនិតរូបនេះ បានប្រាប់
December 24, 2021












