ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung នឹងចាក់ទុន ៨៥០លានដុល្លារបន្ថែមទៀតនៅវៀតណាម
អាជីវកម្ម December 27, 2021 Khmernote

ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung នៃសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាពេលថ្មីៗនេះ បានអនុម័តលើការចំណាយប្រហែល ៨៥០លានដុល្លារសម្រាប់អង្គភាពរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដើម្បីផលិតបន្ទះឈីប (flip-chip ball grid) នេះបើយោងតាមសារព័ត៌មាន KBS News ។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងចំណាយការវិនិយោគជាដំណាក់កាលរហូតដល់ឆ្នាំ២០២៣ ដើម្បីសាងសង់ខ្សែសង្វាក់ផលិតកម្ម (flip-chip ball grid) ឬ ហៅកាត់ថា (FC-BGA) ថ្មី។ យោងតាមផែនការ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វៀតណាមនឹងផ្តោតលើការផលិត (FC-BGA) ខណៈពេលដែលរោងចក្ររបស់ក្រុមហ៊ុន Samsung នៅទីក្រុង Suwon (Gyeonggi) និងទីក្រុង Busan នឹងមានជំនាញក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងផលិតផលកម្រិតខ្ពស់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus