ល្អមែនទែន! កម្ពុជា រកចំណូលបានជាង ៥០០លានដុល្លារពីការនាំចេញកង់ ទៅកាន់អាស៊ាន និង១៨ប្រទេស
សេដ្ឋកិច្ច December 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ដែលបានដកស្រង់ចេញពីកាសែតកម្ពុជាមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតកង់កម្ពុជា រកចំណូលបាន ៥១៤លានដុល្លារ ពីការនាំចេញក្នុងខែមករា ដល់ខែតុលា។ ក្នុងកិច្ចប្រជុំចុងឆ្នាំ កាលពីថ្ងៃទី២៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ការនាំចេញកង់ដ៏រឹងមាំរបស់កម្ពុជានៅតែមាននៅឆ្នាំនេះ។

ក្នុងនោះដែរ ទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុន ចិន អាស៊ាន បែលហ្សិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី សាធារណរដ្ឋឆេក អ៉ីតាលី កូឡុំប៊ី សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស្លូវេនី និងកាណាដា។

កង់​ដែលបាននាំចេញទាំង​នោះគឺរាប់តែកង់ដែលត្រូវបានផលិត និងតំឡើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ជាមួយគ្នានេះ ត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គម្រោង Generalised System of Preferences និង Most-Favoured Nation (MFN) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត។ កាលពីឆ្នាំមុន ការនាំចេញកង់បាននាំមកកម្ពុជាចំនួន ៥២៧លានគ្រឿង កើនឡើង ២៧.៧% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus