ដាំបន្លែហត់អស់កម្លាំង! ផឹកប៊ូសស្រ្តងមួយកំប៉ុងបែរជាជួបរឿងមិនគួរឲ្យជឿ
Boostrong December 28, 2021 Khmernote

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី គូ តុប ជាកសិករបាននឿយហត់អស់កម្លាំងក្រោយពីការដាំបន្លែនៅផ្ទះ បានប្រើកូនឲ្យទៅទិញភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងមួយកំប៉ុង បន្ទាប់ពីពិសាហើយស្រាប់តែស្រែកហៅកូនឲ្យមកជួយមើលគ្នា ព្រោះតែនឹកស្មានមិនដល់ថាបានត្រូវរង្វាន់ធំ ។

អ្នកស្រី គូ តុប រស់នៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអាយុ ៥០ឆ្នាំ មានមុខរបរជាកសិករ មានកូនសរុបដល់ទៅ៥នាក់ ប្តីនិងកូន២នាក់ចំណាកស្រុកដើម្បីរកចំណូលបន្ថែម និង៣នាក់ទៀតរស់នៅជាមួយអ្នកស្រី។ ចំណែកឯជីវភាពអ្នកស្រីវិញមិនសូវ ធូធាទេ រាល់ថ្ងៃគាត់មានតែកង់កញ្ចាស់មួយសម្រាប់ជូនកូនទៅរៀនប៉ុណ្នោះ ហើយចម្ងាយក៏ឆ្ងាយពីសាលាថែមទៀតផង ក្រោយពីជូនកូនមកពីរៀនវិញគាត់តែងតែមកដាំបន្លែធម្មតា។ ស្រាប់តែនៅព្រឹកថ្ងៃទី២៣នេះ បន្ទាប់ពីភាពនឿយហត់អស់កម្លាំងពីការដាំបន្លែនៅផ្ទះ អ្នកស្រីបានប្រាប់កូនឲ្យទៅទិញភេសជ្ជៈប៊ូសស្រ្តងយកមកពិសាដូចសព្វមួយដង ដោយនៅក្នុងខ្លួនមានត្រឹមតែ ២៥០០៛ ប៉ុណ្ណោះ។ ពេលគាស់កំប៉ុងភេសជ្ជៈប៉ូសស្រ្តងពិសារួច អ្នកស្រីក្រឡេកឃើញរូបនៅក្នុងក្រវិលកំប៉ុងស្រាប់តែស្រែកហៅកូនឲ្យមកជួយមើល ក៏ឃើញរូបម៉ូតូ PCX ស៊េរី 2022 នៅក្នុងក្រវិលកំប៉ុងប៉ូសស្រ្តងនេះតែម្ដង ធ្វើឲ្យអ្នកស្រីរំភើបនឹកស្មានមិនដល់ថាខ្លួនមានសំណាងបានឈ្នះរង្វាន់ម៉ូតូដ៏ទំនើបនេះ រហូតធ្វើឲ្យអ្នកស្រីទន់ដៃទន់ជើងងើបពីគ្រែមិនរួចព្រោះតែភាពរំភើបសប្បាយរីករាយមួយនេះ។

អ្នកស្រី គូ តុប ត្រែកអរនិយាយមិនចង់ចេញ ព្រោះរង្វាន់នេះអាចជួយសម្រួលដល់ការងារ និងការធ្វើដំណើរប្រចាំថ្ងៃឲ្យបានធូរស្រាលជាងមុនផងដែរ។ អ្នកស្រីក៏បានបញ្ជាក់ថា នៅតែបន្តក្នុងការគាំទ្រពិសាភេសជ្ជៈប៊ូសស្រ្តង ព្រោះគាត់សង្ឃឹមថានឹងអាចឈ្នះរង្វាន់ធំពីប៊ូសស្រ្តងជាច្រើនទៀត ។