- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោកបូរ៉ាម្ចាស់ចម្ការទំពាំងបាយជូរ មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការដាំដំណាំប្រភេទនេះ ដោយទទួលបានទិន្នផលល្អ ជាពិសេស គឺអាចទាក់ទាញចិត្តភ្ញៀវទេសចរឱ្យចូលទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បនុ្ន ដំណាំទំពាំងបាយជូរ កំពុងមានតម្រូវការទីផ្សារសម្រាប់អ្នកបរិភោគនិងលក់បន្ត។ លោក បូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូរ រ៉ានីតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ យករបរដាំផ្លែទំពាំងបាយជូរ អស់រយៈពេលជាង ៧ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី និង ខេត្តផ្សេងៗទៀត ។ លោកបន្តថា សម្រាប់ចម្ការទំពាំងបាយជូរ រ៉ានីតានេះគឺ មានភ្ញៀវទេសចរជាច្រើនបានចូលទៅលេងកម្សាន្តជាហូរហែ ដើម្បីទៅទស្សនា ក៏ដូចជាថតរូបលេងកម្សាន្ត
December 9, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ការចាំបាច់សាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី ដោយស្ថានភាពទេសចរកើនពីមួយដំណាក់ទៅមួយដំណាក់ ដែលតម្រូវសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងសៀមរាប ដែលអាចមានសមត្ថភាពខ្ពស់សម្រាប់ទទួលយន្តហោះធំៗ ដើម្បីឆ្លើយតបនឹងកំណើន នៃការធ្វើដំណើរអ្នកទេសចរអន្តរជាតិ ហោះហើរមកកាន់កម្ពុជា ។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកសាង ព្រលានយន្តហោះចំនួន២កន្លែង គឺ នៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាបជាអាកាសយានដ្ឋានធំៗលំដាប់អន្តរជាតិ ដើម្បីធានាបាន ការចុះចតប្រភេទយន្តហោះ អែលបើស(Airbus)៣៤០ យន្តហោះអែលបើស៣៥០
December 9, 2021 - អាជីវកម្ម
Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយរបស់កូរ៉េខាងត្បូង និងនៅលើពិភពលោក ហើយក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ Samsung បានវិនិយោគ ១៧.៧៤ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ ការវិនិយោគក្នុងចំនួនដ៏ច្រើននេះ គឺស្មើនឹង ២៩% នៃក្រុមហ៊ុនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ជាមួយ ឧបនាយករដ្ឋមន្ត្រីវៀតណាម នាយកប្រតិបត្តិក្រុមហ៊ុន Samsung វៀតណាម លោក Choi Joo បានឱ្យដឹងថា ជាមួយនឹងរោងចក្រផលិត និងស្រាវជ្រាវចំនួន ៨នៅក្នុងប្រទេស ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងសម្រេចបានប្រាក់ចំណូលជិត ៦០.៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ។ លោកបានបន្ថែមថា
December 9, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះដែរ លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ
December 9, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះប្រមាណ ៦,០០០នាក់ ជារៀងរាល់សប្តាហ៍។ លោកបានបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី
December 9, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានចុះហត្ថលេខាលើ កញ្ចប់ហិរញ្ញប្បទាន៣៣២,០៥លានដុល្លារដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាទៅនឹង ជំងឺកូវីដ១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីលោក Anthony Gill នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ(GMS) ចំនួន៣០លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន១៨០លានដុល្លារ គម្រោងកែលម្អបណ្តាញ ផ្លូវថ្នល់(ដំណាក់កាលទី២) ៨២,០៥លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន៤០ លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ លោក
December 8, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន Amazon ដែលជារបស់មហាសេដ្ឋី jeff bezos ជាច្រើនរួមទាំង Prime Video គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីដែលប្រើ Amazon Web Services (AWS) បានដាច់ចរន្ត ដែលធ្វើឱ្យក្រុមហ៊ុន បាត់បង់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។ តាមសារព័ត៌មានដដែល ក្រុមហ៊ុន Amazon បាននិយាយថា ការដាច់ចរន្តនេះទំនងជាដោយសារតែបញ្ហាទាក់ទងនឹងចំណុចប្រទាក់កម្មវិធី (application programming interface) ហៅកាត់ថា (API)
December 8, 2021 - អាជីវកម្ម
ក្រុមហ៊ុន Ford Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែលនេះនឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេស។ ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងធ្វើឡើងតាមរយៈរោងចក្រផលិតផ្ទាល់ខ្លួនរបស់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mazda Corporation របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តបានបន្ថែមថា ការពង្រីកនេះនឹងបន្ថែមការងារថ្មីប្រហែល ១,២៥០ នៅរោងចក្ររបស់ក្រុមហ៊ុន Ford ហើយប្រហែល
December 8, 2021 - ទេសចរណ៍
ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានចេញផ្សាយថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ជាមួយគ្នានេះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់ ,រាជធានីភ្នំពេញ ២៩,៧៩២ នាក់ ,ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់, ខេត្តកំពត ១៧,៧៩៦
December 8, 2021 - អាជីវកម្ម
ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ការបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ នឹងអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងគោលបំណង ពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះដែរ ធនាគារជាតិនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ជូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕ អត្ថបទ៖ លីនី
December 8, 2021












