- Khmernote
- ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេក ទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្រុងសៀម រាប ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរ និងណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភណភាពថែមមួយកម្រិតទៀត។ បើតាមឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ការចុះពិនិត្យមើលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តន៍តាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន
December 7, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានត្រូវបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាម សាខាពន្ធដារក្រុង ស្រុក ខេត្តព្រះសីហនុ។ លោកប្រធានសាខាពន្ធដារខេត្តបានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ មានយានយន្តចំនួន ២០ ០៩០គ្រឿង ប្រមូលប្រាក់ពន្ធ បានចំនួន ១០
December 7, 2021 - ទេសចរណ៍
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយកាលពីថ្ងៃច័ន្ទថា ការរកឃើញករណីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី “Omicron” លើកដំបូងរបស់ប្រទេសថៃនាពេលថ្មីៗនេះ មិនទាន់ប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍នៅឡើយទេ។ អភិបាលនៃ TAT លោក Yuthasak Supasorn បាននិយាយថា ការរកឃើញដំបូងនេះ គ្រាន់តែបញ្ជាក់ថា ការត្រួតពិនិត្យ និងវិធានការត្រួតពិនិត្យជំងឺរបស់ប្រទេសថៃមានប្រសិទ្ធភាព។ លោកបានបន្តថា៖ « ក្រៅពីនេះ បច្ចុប្បន្នមិនមានភស្តុតាងច្បាស់លាស់ណាមួយដែលថាការឆ្លងពីវ៉ារ្យ៉ង់ “Omicron” គឺអាក្រក់ជាងវ៉ារ្យ៉ង់ផ្សេងទៀតនៃ Covid-19 នោះទេ។ យើងជឿថាការលេចឡើងនៃវ៉ារ្យ៉ង់ “Omicron” នៅក្នុងប្រទេសថៃនឹងមានផលប៉ះពាល់រយៈពេលខ្លីដល់វិស័យទេសចរណ៍ ប៉ុន្តែឥទ្ធិពលរយៈពេលវែង ក៏មិនទាន់ត្រូវបានគេមើលឃើញថាមាននៅឡើយដែរ» ។ គួរបញ្ជាក់ថា វ៉ារ្យ៉ង់
December 7, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត១ថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទីវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
December 7, 2021 - សេដ្ឋកិច្ច
ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដាតំបន់សំខាន់ៗ ក្រោយឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ។ ការហាមប្រាម នឹងអនុវត្តចំពោះគ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងលើផ្លូវធំៗចំនួនបីរួមមាន៖ Truong Sa, Hoang Sa និងផ្លូវជាតិលេខ៥ យោងទៅតាមផែនការដែលត្រូវបានរៀបចំដោយរដ្ឋបាលក្រុង។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រោយឆ្នាំ២០៣០ ការហាមប្រាមនឹងពង្រីកដល់គ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៤។ ជាមួយគ្នានេះដែរ ផែនការនេះនឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារ។ គួរឱ្យដឹងថា ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈមិនល្អ បានជំរុញឱ្យមានការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួននៅក្នុងប្រទេសវៀតណាមទាំងមូល និងជាពិសេសនៅតាមទីក្រុងធំៗរបស់ខ្លួន។ ជាក់ស្ដែង ទីក្រុងហាណូយមានម៉ូតូប្រហែល ៥.៦ លានគ្រឿង និងរថយន្ត ៦០០,០០០ គ្រឿង ហើយបច្ចុប្បន្ននេះ
December 7, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករខេត្ដបាត់ដំបងបានលើកឡើងថា តម្លៃកសិផលស្រូវនាឆ្នាំនេះលក់ហើយទូទាត់ថ្លៃដើមទុន និងសងថ្លៃថ្នាំ ថ្លៃជី មិនគ្រប់ឡើយ ខណៈអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបងបានណែនាំពលរដ្ឋថាដោយ សារបច្ចេកទេសដាំដុះនិងប្រើប្រាស់ថ្នាំ ជី របស់ប្រជាកសិករខុសបច្ចេកទេស ដូច្នេះកសិករគួរងាកមកប្រើប្រាស់ ជី របស់ខ្មែរវិញ។ ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំអូតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបងបានថ្លែងថា សព្វថ្ងៃការប្រកបរបរធ្វើស្រែពិបាកណាស់ ព្រោះតម្លៃស្រូវថោក តែតម្លៃជី តម្លៃថ្នាំ តម្លៃម៉ាស៊ីនច្រូតគឺកាន់តែឡើងថ្លៃជាបន្ត បន្ទាប់។ ពលរដ្ឋបន្ថែមថា «បើសិនជាមានរបស់របរប្រើប្រាស់ ខ្លួនឯងគឺមិនសូវមានបញ្ហានោះទេតែបើជួលគេវិញគឺគ្មានសល់ដើម សល់ទុនអីទេ ដែលកត្តានេះ បូករួមនៅពេលប្រមូលផលបានហើយតម្លៃស្រូវធ្លាក់ថោក បានជំរុញឱ្យកសិករមួយចំនួនសម្រេចចិត្ដឈប់ធ្វើស្រែតែម្ដង»។ កសិករម្នាក់ទៀតក៏បានលើក ឡើងបន្ថែមថា កសិករនាពេលបច្ចុប្បន្នខិតខំប្រឹងធ្វើ ស្រែណាស់
December 7, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា នឹងមានទីផ្សារល្អប្រសើរ ខណៈដែលប្រទេសចិនបានសម្រេចផ្តល់ការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើសុំ នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗ ក្នុងការពន្លឿនការនាំចូលផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងទៅ សម្តេចតេជោ មានជំនួបពិភាក្សាការងារសំខាន់ៗមួយចំនួន ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដោយសម្តេចតេជោ បានស្នើសុំពន្លឿនការនាំចូលផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន ហើយភាគីចិន
December 6, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់បទបញ្ជាឱ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ រៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដែលត្រូវផ្ទេរអ្នកជំងឺដែលកំពុងសម្រាកនៅស្ដាតអូឡាំពិក ហើយយកស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យ៉ាងយូរបំផុត ត្រឹមដំណាច់ខែធ្នូនេះ នឹងត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ត្រូវសិក្សា បង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះថ្មី ដើម្បីផ្ទេរអ្នកជំងឺ ពីស្ដាតអូឡាំពិក ។ សម្តេចតេជោ បានបញ្ជាក់ថា
December 6, 2021 - សេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ បើតាមលោក វ៉ាង វិនធៀន បន្ទាប់ពីការសិក្សាវាយតម្លៃនេះរលូនល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក វ៉ាង វិនធៀន ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងយ៉ាងដូច្នេះថា «ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា
December 6, 2021 - ទេសចរណ៍
ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ប្រទេសចិននឹងជួយលើទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ។ ការលើកឡើងបែបបនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអតន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ឯកឧត្តម វ៉ាង យី បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសចិនក៏នឹងគាំទ្រ
December 6, 2021












