រំភើបណាស់! ជើងហោះហើរលើកដំបូងបានមកដល់ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបហើយ ជាមួយវត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍
ទេសចរណ៍
December 17, 2021
Khmernote
យោងតាមការបង្ហោះរបស់ផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ជើងហោះហើរ លេខ SQ164 របស់ក្រុមហ៊ុន Singapore Airlines ចេញដំណើរពីប្រទេសសិង្ហបុរី បានមកដល់ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបយើង ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយវត្តមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍។
ជើងហោះហើរនេះ គឺជាជើងហោះហើរលើកដំបូង ដែលបានមកដល់ខេត្តសៀមរាប ក្រោយស្ងប់ស្ងាត់អស់រយៈជិត ២ឆ្នាំ។ ហើយជើងហោះហើរនេះបង្ហាញនូវសញ្ញាងើបឡើងវិញ និងក្ដីសង្ឃឹមថ្មីដល់ប្រជាជន ក៏ដូចជាវិស័យទេសចរណ៍នៅក្នុងខេត្តបេតិកភណ្ឌមួយ ដែល បានរងគ្រោះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩៕






អត្ថបទ៖ លីនី


