Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ពិភពលោក បានប្រាប់បុគ្គលិករបស់ខ្លួនថា ពួកគេនឹងត្រូវបាត់បង់ប្រាក់ខែ ឬអាចឈានដល់ការដេញចេញ ប្រសិនបើពួកគេព្រមទៅចាក់វ៉ាក់សាំង នេះបើតាមសារព័ត៌មាន CNBC ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន Google។
បើតាមឯកសារផ្ទៃក្នុងដែល CNBC ទទួលបាន ថ្នាក់ដឹកនាំរបស់ Google ទុកពេលឱ្យពេលបុគ្គលិករហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបង្ហាញ និងបញ្ជាក់ថាខ្លួនបានចាក់វ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះ បន្ទាប់ពីកាលកំណត់ បើសិនជាបុគ្គលិកដែលមិនបានបង្ហាញពីការចាក់វ៉ាក់សាំង នឹងត្រូវផ្អាកការងាររយៈពេល ៣០ ថ្ងៃ តែទទួលបានប្រាក់ខែធម្មតា ហើយបន្ទាប់មកត្រូវផ្អាក ៦ខែដោយមិនទទួលបានប្រាក់ខែ និងឈានដល់ការបណ្ដេញចេញតែម្ដង បើនៅតែមិនព្រមចាក់វ៉ាក់សាំង។
យ៉ាងណាមិញ Google មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់ CNBC ទេ ប៉ុន្តែបាននិយាយថា “យើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជម្រុញឱ្យបុគ្គលិកទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


