- Khmernote
- សេដ្ឋកិច្ច
ប្រជាជនថៃកំពុងត្រូវបានជំរុញឱ្យប្ដូរទៅបរិភោគសាច់មាន់ ក្នុងគោលបំណងដោះស្រាយការខ្វះខាតសាច់ជ្រូក ការកើនឡើងតម្លៃ និងដើម្បីជួយកសិករចិញ្ចឹមផ្នែកបសុបក្សីទូទាំងប្រទេស។ លោក Somboon Watcharapongpun ប្រធានសមាគមមាន់ស្រែថៃបាននិយាយថា ការកាត់បន្ថយតម្រូវការ គឺជាមធ្យោបាយមួយទៀតក្នុងការដោះស្រាយវិបត្តិតម្លៃកើនឡើង។ លោកបានបន្តថា៖ “មាន់មានជីវជាតិដូចសាច់ជ្រូក ងាយស្រួលញ៉ាំ ហើយអាចរកទិញបានគ្រប់ទីកន្លែង ហើយការជំរុញតម្រូវការក៏នឹងជួយដល់កសិករចិញ្ចឹមមាន់ជាង ១០,០០០ នាក់នៅទូទាំងប្រទេសផងដែរ”។ លោក Somboon បន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធនាំចូលលើចំណីសត្វ ក៏ជាមធ្យោបាយ និងសម្រួលដល់ប្រជាពលរដ្ឋផងដែរ ពីព្រោះកសិករត្រូវចំណាយប្រាក់ខ្ពស់ក្នុងរយៈពេលយូរ។ ទោះយ៉ាងណាលោកថា តម្លៃចំណីសត្វដែលផលិតក្នុងស្រុកក៏ឡើងថ្លៃដែរ ព្រោះរដ្ឋាភិបាលបាននិងកំពុងរក្សាតម្លៃកសិផលឡើងថ្លៃ។ គួរបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់សាច់ជ្រូកថៃបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា
January 10, 2022 - សេដ្ឋកិច្ច
អ្នកនាំចេញវៀតណាមក្នុងពេលបច្ចប្បន្នហាក់ជួបឧបសគ្គរារាំងស្ទះឥតឈប់ឈរក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិន ជាក់ស្ដែងកាលពីពេលថ្មីៗនេះនៅតាមព្រំដែនសំខាន់ៗនៃប្រទេសវៀតណាមនិងចិន កុងតឺន័ររាប់ពាន់បានគាំងស្ទះ បណ្ដាលទំនិញខូចខាតជាងច្រើន ជាពិសេសទំនិញកសិកម្ម។ ជាមួយគ្នានេះដែរ នាពេលថ្មីនេះ ដៃគូចិនរបស់ក្រុមហ៊ុននាំចេញវៀតណាមជាច្រើនបានស្នើឱ្យភាគីវៀតណាមកុំបញ្ជូនទំនិញតាមសមុទ្រ (ផ្លូវទឹក) រហូតដល់មានការសម្រេចចិត្តថ្មីមួយត្រូវបានធ្វើឡើង។ ដៃគូចិនបាននិយាយថា រដ្ឋាភិបាលនៃប្រទេសចិនកំពុងរឹតបន្តឹងសកម្មភាពនាំចូលចាប់ពីដើមឆ្នាំ២០២២ ខណៈកំពង់ផែចិនមានការកកស្ទះដោយសារតែល្បឿននៃការបោសសំអាតយឺតក្រោមគោលនយោបាយការពារ កូវីដ-១៩ របស់ប្រទេស។ ក្រុមហ៊ុនផលិតដំឡូងផ្អែម Nhat Thanh មានកិច្ចសន្យានាំចេញផ្លែខ្នុរ និងដំឡូងផ្អែមថៃចំនួន ៥០ កុងតឺន័រជារៀងរាល់ខែទៅកាន់ប្រទេសចិន។ ក្រុមហ៊ុននិងដៃគូចិនបានព្រមព្រៀងគ្នានាំចេញកុងតឺន័រចំនួន ១០ ជាមុនតាមសមុទ្រ។ យ៉ាងណាមិញ យោងតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម សកម្មភាពនាំចេញតាមសមុទ្រទៅកាន់ប្រទេសចិនមានភាពយឺតយ៉ាវខ្លាំងកាលពីសប្តាហ៍មុន។ ការបញ្ជាទិញជាច្រើននៅតែមាន ប៉ុន្តែមិនទាន់មកដល់កំពង់ផែ។ សមាគមបាននិយាយថា មានហានិភ័យនៃការបាត់បង់ជាបន្តបន្ទាប់ ប្រសិនបើកំពង់ផែមានការកកស្ទះ។
January 10, 2022 - បុគ្គលជោគជ័យក្រោយរកលុយបានឆឹបៗ Viya កំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិនរងការពិន័យពីគយចិនដល់ទៅ ២១០ លានដុល្លារ
Viya កំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានរងការផាកពិន័យជាទឹកប្រាក់ដល់ទៅ ១.៣៤ ពាន់លានយ័ន (២១០ លានដុល្លារអាមេរិក) ពីអាជ្ញាធរពន្ធដាររបស់ចិន។ ការផាកពិន័យនេះ ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាននេះ គឺដោយសារតែការគេចវេសមិនបង់ពន្ធរបស់កំពូលអ្នកលក់ផលិតផលដ៏ល្បីបំផុតរូបនេះ។ បើតាមការប្រកាសនៅលើគេហទំព័ររបស់រដ្ឋបាលសារពើពន្ធកាលពីថ្ងៃទី២០ ខែធ្នូ Viya ដែលមានឈ្មោះពិតថា Huang Wei ត្រូវបានបញ្ជាឱ្យបង់ប្រាក់យ៉ាងច្រើននៅក្នុងពន្ធត្រឡប់មកវិញ ថ្លៃយឺតយ៉ាវ និងការផាកពិន័យ។ រដ្ឋបាលបានអះអាងថា Viya បានគេចវេសពីពន្ធសរុបរាប់រយលានយ័នកាលពីឆ្នាំ២០១៩ ដល់២០២០ តាមរយៈវិធីសាស្រ្តគេចពន្ធមួយចំនួន រួមទាំង “លាក់ថ្លៃកម្រៃជើងសារ ប្រកាសប្រាក់ឈ្នួលផ្ទាល់ខ្លួនជាចំណូលសាជីវកម្ម និងលុបរបាយការណ៍ចំណូលជាប់ពន្ធ”។
January 8, 2022 - អាជីវកម្ម
យោងតាមសេចក្តីជូនដំណឹងផ្លូវការមួយបានឱ្យដឹងថា សាខាហាងទំនិញធំជាងគេនៅទីក្រុងប៉េកាំងរបស់ 7-Eleven ត្រូវបានពិន័យជាប្រាក់ចំនួន ១៥០,០០០ យ័ន (២៣,៥០០ ដុល្លារអាមេរិក) សម្រាប់ការបង្ហាញ “ផែនទីមិនពេញលេញនៃប្រទេសចិន” ។ ផែនទីដែលប្រើនៅលើគេហទំព័រផ្លូវការរបស់ 7-Eleven ទីក្រុងប៉េកាំង “បានបង្ហាញខុសខេត្តតៃវ៉ាន់ជាប្រទេសឯករាជ្យ” នេះបើយោងតាមគេហទំព័រផ្លូវការរបស់ Credit China ។ ប្រភពដដែលបានឱ្យដឹងថា ទាំងផែនទីដែលប្រើនៅលើគេហទំព័រផ្លូវការ និងនៅច្រកចូលក្រុមហ៊ុន ក៏មិនបានរាប់បញ្ចូលសញ្ញាសម្គាល់កោះនៅសមុទ្រចិនខាងត្បូង ដែលចិនមានជម្លោះជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ ក្រុមហ៊ុនក៏មិនរាប់បញ្ចូលកោះ Diaoyu ដែលមានជម្លោះ និង Chiwei Yu ដែរ ដែលទាំងពីរ គឺជាផ្នែកមួយនៃប្រជុំកោះ Diaoyu
January 8, 2022 - អាជីវកម្ម
យីហោអាហាររហ័សដ៏ល្បីរបស់អាមេរិក McDonald នៅក្នុងប្រទេសជប៉ុន នឹងប្រឈមបញ្ហាកង្វះដំឡូងបារាំង ដែលច្នៃជាដំឡូងបាំរាងបំពងនិង ជាអាហារដ៏ល្បីប្រចាំហាង។ កង្វះដំឡូងនេះ បណ្ដាលមកពីបញ្ហាដឹកជញ្ជូន ដែលត្រូវបង្ខំឱ្យ McDonald នៅជប៉ុន បង្រួមទំហំចំណិតដំឡូងមកតូចជាងមុន ដើម្បីធានាការផ្គតផ្គង់ដល់អតិថិជន។ ក្រុមហ៊ុន McDonald’s Holdings Japan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ផលប៉ះពាល់នៃការខូចខាតដោយទឹកជំនន់នៅកំពង់ផែ Vancouver និងការរំខានផ្សេងទៀតចាប់តាំងពីឆ្នាំមុន នឹងពន្យារពេលការដឹកជញ្ជូនដំឡូងពីអាមេរិកខាងជើង។ ប្រតិបត្តិការដឹកជញ្ជូនសកលនៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកត្តាចម្រុះ រួមទាំងការចាក់សោរជំងឺរាតត្បាត កូវីដ-១៩ អាកាសធាតុខ្លាំង និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃតម្រូវការ។ ជាលទ្ធផល McDonald’s បាននិយាយថា ចាប់ពីថ្ងៃអាទិត្យ ហាងនឹងលក់តែដំឡូងបំពងខ្នាត S ប្រហែលមួយខែ
January 8, 2022 - សេដ្ឋកិច្ច
យោងតាមអ្នកនៅក្នុងឧស្សាហកម្មដាំផ្លែស្រកានាគបាននិយាយថា ផ្លែស្រកានាគប្រហែល ៣០០,០០០ តោននឹងទុំសម្រាប់ការប្រមូលផលក្នុងពេលឆាប់ៗនេះ ប៉ុន្តែគ្មានអ្នកទិញទេ ខណៈដែលប្រទេសចិនរារាំងពាណិជ្ជកម្មតាមព្រំដែន។ លោក Phan Van Tan អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ Binh Thuan បាននិយាយប្រាប់វេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ ថា ការចាល់នេះ គឺដោយសារខេត្តភាគខាងជើង Quang Ninh និង Lang Son មានទាំងការរឹតបន្តឹងពាណិជ្ជកម្មនៅព្រំដែនជាមួយប្រទេសចិន ដោយសារកុងតឺន័រកើនឡើង ហើយអ្នកទិញចិនជាច្រើនបានឈប់ទិញផ្លែស្រកានាគរបស់វៀតណាម។ ជាមួយគ្នានោះដែរ តម្លៃផ្លែស្រកានាគបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលប្រទេសចិនបានរឹតបន្តឹងវិធានការកូវីដ-1១៩ របស់ខ្លួន ដែលបណ្តាលឱ្យរថយន្តកុងតឺន័ររាប់ពាន់គ្រឿងជាប់គាំងនៅព្រំដែន។ អ្នកនាំចេញមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមដឹកជញ្ជូនទំនិញតាមសមុទ្រ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពទេ
January 8, 2022 - សេដ្ឋកិច្ច
យោងតាមរបាយការណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ។ លទ្ធផលដ៏គាប់ប្រសើរនេះ ត្រូវបានចែក ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៥ ខែមករា ម្សិលមិញនេះ។ បើតាមរបាយការណ៍ តម្លៃផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ក្នុងនោះ
January 6, 2022 - បុគ្គលជោគជ័យ
កាលពីថ្ងៃចន្ទ Apple បានក្លាយជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោកដែលមានតម្លៃ ៣ ទ្រីលានដុល្លារ។ ជាមួយគ្នានេះសារព័ត៌មាន inc បានចុះផ្សាយថា Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃ ៣ទ្រីលានដុល្លារដំបូងគេលើពិភពលោកដោយសារសម្រង់សម្ដី ៤ ពី Steve Jobs កាលពី ១៥ឆ្នាំមុន ពិព័ណនាពី iPhone។ អ្នកប្រហែលជានៅចាំពាក្យបង្កប់ន័យដ៏ល្បីក្នុងឆ្នាំ២០០៧ នៅពេលដែល Steve Jobs ឈរលើឆាកមួយ ហើយនិយាយពី iPhone ទាំងដែលមិនទាន់ចេញជារូបរាង។ នៅពេលនោះ Jobs បានហៅទូរស័ព្ទ iPhone ថាជា “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតឈានមុខគេ” ស្ដាប់ទៅវាពិតជាគួរឱ្យអស់សំណើចណាស់នៅពេលនោះ។
January 6, 2022 - អាជីវកម្មសោកស្ដាយ! General Motors លែងជាក្រុមហ៊ុនផលិតរថយន្តលេខ១ នៅអាមេរិកទៀតហើយ ក្រោយអោបតំណែងនេះអស់ពេល ៩០ឆ្នាំ
ក្រុមហ៊ុន General Motors Co បានធ្លាក់ចេញពីតំណែងក្រុមហ៊ុនផលិតរថយន្តលេខ១ នៅអាមេរិកក្នុងឆ្នាំ២០២១ ដោយសារការលក់ធ្លាក់ចុះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនផលិតរថយន្តនៅទីក្រុង Detroit មួយនេះមិនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៣១។ យ៉ាងណាមិញ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា តំណែងកំពូលអ្នកលក់រថយន្តនេះ បានទៅលើក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ដែលលក់បានច្រើនជាងក្រុមហ៊ុន GM។ ក្នុងនោះ Toyota បានលក់រថយន្តចំនួន ២.៣៣២ លានគ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ខណៈ GM លក់បានតែ ២.២១៨ លានគ្រឿង។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការលក់នៅសហរដ្ឋអាមេរិករបស់ GM
January 6, 2022 - អាជីវកម្ម
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Vinfast បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតបណ្ដុំស្នូល និងកញ្ចប់អាគុយរថយន្តអគ្គិសនីនៅក្នុងរោងចក្រផលិតនៅសហរដ្ឋអាមេរិកដែលបានគ្រោងទុក។ VinFast ដែលជាផ្នែកមួយនៃ Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេក្នុងប្រទេសវៀតណាម បាននិយាយពីមុនថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆមាសទីពីរនៃឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ VinFast កំពុងភ្នាល់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាកន្លែងដែលខ្លួនគ្រោងនឹងបង្ហាញរថយន្តស្ព័រអគ្គិសនីដែលមានតម្លៃសមរម្យនៅចុងឆ្នាំនេះជាមួយនឹងម៉ូដែលថ្មរបស់វា។ លោកស្រី Le Thi Thu Thuy អនុប្រធានក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បាននិយាយថា “យើងនឹងសាងសង់រោងចក្រយក្សរបស់យើងនៅសហរដ្ឋអាមេរិកផងដែរ”។ គួរឱ្យដឹងថា នៅក្នុងខែធ្នូ Vingroup បាននិយាយថា
January 6, 2022












