Khmernote
  • បុគ្គលជោគជ័យ

    មេរោគកូវីដ-១៩ បំលែងថ្មី អូមីក្រុង បច្ចុប្បន្នកំពុងហែកហួរពេញសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលក្នុងល្បឿនដ៏លឿនបំផុត។ ប៉ុន្តែស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានមើលឃើញពីក្ដីសង្ឃឹមថ្មីនៅពេលឆាប់ៗខាងមុខនេះ។ មហាសេដ្ឋីរូបនេះបានលើកឡើងថា នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កន្លងផុតទៅជំងឺកូវីដ-១៩ នឹងកាន់តែដូចជំងឺផ្តាសាយតាមរដូវកាល​។ លោក Gates បានសរសេរកាលពីថ្ងៃអង្គារ នៅលើ Twitter Q&A ជាមួយ Devi Sridhar ប្រធានផ្នែកសុខភាពសាធារណៈសកលនៅសាកលវិទ្យាល័យ Edinburgh ថា៖ «នៅពេលដែលការកើនឡើងនាពេលបច្ចុប្បន្ននេះបានធូរស្រាល ប្រទេសនានាអាចរំពឹងថានឹងឃើញ “ករណីឆ្លងតិចជាងមុន” រហូតដល់ចុងឆ្នាំ២០២២។ នៅពេលដែលរឿងនោះកើតឡើង លោក

    January 13, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Panasonic ឥឡូវនេះអនុញ្ញាតឱ្យបុគ្គលិកធ្វើការតែ ៤ថ្ងៃក្នុងមួយសប្តាហ៍។ ការសម្រេចកាត់បន្ថយរយៈពេលធ្វើការនេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន ដែលក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានចាប់ផ្ដើមធ្វើ ដើម្បីបង្កើនតុល្យភាពជីវិតការងាររបស់បុគ្គលិក។ បើយោងតាម ​​Bloomberg ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងចំពេលមានការកើនឡើងនៃចំនួនក្រុមហ៊ុនជប៉ុន និងសកលលោកដែលផ្តល់ថ្ងៃចុងសប្តាហ៍យូរជាងចុងសប្ដាហ៍ដែឡពួកគេមាននាពេលបច្ចុប្បន្ននេះ ដែលជាសញ្ញានៃរលកថ្មីនៃតុល្យភាពជីវិតការងារកាន់តែច្រើន។ នាយកប្រតិបត្តិក្រុមហ៊ុន Panasonic លោក Yuki Kusumi បាននិយាយនៅក្នុងបទសម្ភាសន៍សង្ខេបរបស់វិនិយោគិនកាលពីសប្តាហ៍មុនថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យបុគ្គលិកធ្វើការផ្សេងទៀត ឬចំណាយពេលធ្វើការស្ម័គ្រចិត្តនៅថ្ងៃសម្រាកបន្ថែម។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត បានចាប់ផ្តើមសាកល្បងកាត់បន្ថយរយៈពេលធ្វើការរួចហើយក្នុងនោះរួមមាន៖ Amazon ដែលបានចាប់ផ្តើមកាត់បន្ថយរយៈពេលធ្វើការមកត្រឹម ៤ ថ្ងៃក្នុង ១សប្ដាហ៍ ដល់បុគ្គលិកមួយចំនួនកាលពីឆ្នាំ២០១៩ និងក្រុមហ៊ុន Unilever ដែលនៅចុងឆ្នាំ២០២០

    January 13, 2022
  • សេដ្ឋកិច្ច

    បើកឆាកឆ្នាំថ្មីភ្លាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៩ ដែលមានដើមទុនវិនិយោគសរុបជាង ៤០ លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានចេញផ្សាយកាលពិម្សិលមិញនេះ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួនរាប់ពាន់កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-COMO APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង។ ២- LEONA (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ

    January 13, 2022
  • សេដ្ឋកិច្ច

    ប្រទេសចិនបានបន្តការនាំចូលផ្លែឈើស្រស់ រួមទាំងផ្លែស្រកានាគ តាមរយៈច្រកព្រំដែន​ Hekou-Kim Thanh ដែលជាប់ខេត្ត Yunnan របស់ចិន និងខេត្ត Lao Cai របស់វៀតណាម។ ការបើកឱ្យនាំចូលឡើងវិញនេះ​ បន្ទាប់ពីប្រទេសចិន បញ្ឈប់​ការ​នាំ​ចូល​នៅ​ពាក់​កណ្តាល​ខែ​កក្កដា បន្ទាប់​ពី​ខេត្ត បាន​រក​ឃើញ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​លើ​កញ្ចប់ និង​រថយន្ត​ដឹក​ផ្លែ​ស្រកានាគ​ពី​ប្រទេស​វៀតណាម។ យ៉ាងណាមិញ ការបន្តការបោសសម្អាតរបស់គយសម្រាប់ផ្លែឈើស្រស់ និងទំនិញក្លាសេតាមច្រកព្រំដែន Hekou-Kim Thanh នឹងជួយកាត់បន្ថយការកកស្ទះនាពេលបច្ចុប្បន្ននៅច្រកព្រំដែនក្នុងខេត្ត Lang Son និង Quang Ninh។ ប៉ុន្តែការ​បោស​សម្អាត​គយ​សម្រាប់​ផ្លែ​ស្រកានាគ​នៅ​តែ​មិនទាន់បានបន្ត​ឡើង​វិញ​នៅ​ច្រក​ព្រំដែន Huu Nghi និង Tan

    January 13, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឱ្យដឹងថា តូបលក់សាច់ជ្រូកនៅក្នុងផ្សារ Bang Kapi មានសភាពទទេរស្អាត មិនមានអ្នកលក់ទេ បន្ទាប់ពីតម្លៃសាច់ជ្រូកឡើងដល់ ២៣០បាត (ជិត ៧ដុល្លារ) ក្នុងមួយគីឡូក្រាម។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការកើនឡើងតម្លៃសាច់ជ្រូក ក៏បានបង្ខំឱ្យភោជនីយដ្ឋានឡើងថ្លៃអាហារដែលចម្អិនពីសាច់ជ្រូកផងដែរ។ សូមបញ្ជាក់ថា តម្លៃជ្រូកនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្នកើនឡើងខ្លាំង ដោយសារការផ្គត់ផ្គង់សាច់ជ្រូកបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការឡើងថ្លៃ​ចំណី​សត្វ​ដែល​ផលិត​ក្នុង​ស្រុក៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand​

    January 13, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាស ស្ដីពីការលើកលែងពន្ធតម្លៃបន្ថែមទំនិញអាហារ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ សម្រាប់រយៈពេល ២ឆ្នាំ។ ការប្រកាសនេះ មានបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានដើម្បីជួយសម្រួលរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្រាប់គោលដៅនៃការប្រកាសនេះ “អាហារជាមូលដ្ឋាន” សំដៅដល់បណ្ដាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈសាច់ស្រស់ ឬ កែច្នៃតាមវិធីប្រលាក់ ឬ ឆ្អើរ, ស៊ុតចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ កែច្នៃជាផ្អាប់ ឬ ឆ្អើរ, ត្រីទឹកប្រៃ និងទឹកសាបគ្រប់ប្រភេទ

    January 13, 2022
  • បុគ្គលជោគជ័យ

    ជាការពិតណាស់នៅក្នុងជិវិតរស់នៅសព្វថ្ងៃរបស់យើង នរណាដែលថាមិនចង់ឱ្យខ្លួនឯងខ្ពង់ខ្ពស់ មានការងារល្អៗ មានមុខមានមាត់ ជាពិសេសនៅក្នុងបណ្ដុំអ្នកជំនួញ។ ផ្ទុយទៅវិញស្ថាបនិកក្រុមហ៊ុនដ៏ល្បីមួយរូប បែរជាបោះបង់តំណែងជា CEO ចោលទៅវិញ ទោះបីចាប់ផ្ដើមក្រុមហ៊ុនតាំងពីមិនទាន់មានអ្វីសោះរហូតជោគជ័យដោយខ្លួនឯងក៏ដោយ។ លោក Ben Francis បានបង្កើតម៉ាក Gymshark ដែលឥឡូវជាម៉ាកយីហោសម្លៀកបំពាក់ហាត់ប្រាណតម្លៃ ១ពាន់លានដុល្លារ នៅពេលគាត់មានអាយុ ១៩ឆ្នាំ។ នៅឆ្នាំ២០១៥ គាត់បានលាលែងពីតំណែងជា CEO ដោយសារគាត់គិតថា តំណែងនេះមិនស័ក្កិសមជាមួយគាត់។ យ៉ាងណាមិញបច្ចុប្បន្នគាត់បានវិលមកកាន់ដំណែងនេះវិញហើយ។ ស្ថាបនិកវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់ CNBC Make It បន្ទាប់ពីគាត់បានត្រលប់មកតួនាទីវិញក្នុងខែសីហាថា៖ “CEO មិនមែនជាតួនាទីត្រឹមត្រូវសម្រាប់ខ្ញុំទេ

    January 12, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មុននេះបន្តិចបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវប្រាំង អាចប្រឈម នឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង កសិកម្មកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវ រដូវប្រាំងនឹង ចាប់ផ្តើមហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូល កសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ ខ្ពស់ទ្វេដង

    January 12, 2022
  • អាជីវកម្ម

    ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា « ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក »។ បើតាមឯកសារដែលចេញផ្សាយនៅលើផេកផ្លូវការរបស់ AEON MALL Cambodia CO.,LTD. ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

    January 12, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២នេះ ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា នាទីស្តីការនាយករដ្ឋមន្រ្តី ( វិមានសន្តិភាព)។ ឯកឧត្តម ប្រាក់ សុខុន

    January 12, 2022