Khmernote
  • បុគ្គលជោគជ័យ

    ជំងឺរាតត្បាតបានធ្វើឱ្យមហាសេដ្ឋីពិភពលោកកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេ ប៉ុន្តែបាននាំឱ្យមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam ។ របាយការណ៍របស់អង្គការនេះបានអះអាងថា ប្រាក់ចំណូលទាបសម្រាប់អ្នកក្រីក្របំផុតនៅលើពិភពលោក បានកើតឡើងក៏ដោយសារការបាត់បង់ជីវិតរបស់មនុស្ស ២១,០០០ នាក់ក្នុងមួយថ្ងៃ។ Danny Sriskandarajah នាយកប្រតិបត្តិរបស់ Oxfam GB បាននិយាយថា ឆ្នាំ​នេះ​មានមហាសេដ្ឋីថ្មីៗ ត្រូវបានលេចវត្តមានស្ទើរតែរៀងរាល់ថ្ងៃក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែល ៩៩% នៃចំនួនប្រជាជនពិភពលោកកាន់ តែជួបស្ថានភាពហិរញ្ញវត្ថុលំបាកទៅៗដោយសារការបិទខ្ទប់ ពាណិជ្ជកម្មអន្តរជាតិទាប ទេសចរណ៍អន្តរជាតិតិចជាងមុន ហើយជាលទ្ធផលមនុស្ស ១៦០លាននាក់ទៀតត្រូវបានរុញច្រានចូលទៅក្នុងភាពក្រីក្រ។ ដោយផ្អែកលើ ទិន្នន័យពីបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes និងរបាយការណ៍ប្រចាំឆ្នាំរបស់ Credit Suisse Global Wealth

    January 17, 2022
  • អាជីវកម្ម

    បើនិយាយពីវិដេអូចម្រៀងកុមារនៅលើយូធូប គ្មានបទណាមួយអាចយកឈ្នះបទចម្រៀង ​Baby Shark របស់ក្រុមហ៊ុន Pinkfong បានឡើយ​។ ជាក់ស្ដែងយោងតាមស្ថិតិ YouTube បទនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ បន្ទាប់ពីក្លាយជាវីដេអូដំបូងក្នុងប្រវត្តិសាស្ត្រ YouTube ដែលមានអ្នកចូលមើលលើសពី១០ ពាន់លានដង។ ក្រៅពីក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube បទនេះក៏បានចំណាយពេល ២០សប្តាហ៍នៅលើតារាង Billboard Hot 100 ដែលត្រូវបានបញ្ជាក់ RIAA diamond និង BRIT ទទួលបានប្លាទីន 2 ដង។ គួរឱ្យដឹងថា វីដេអូនេះត្រូវបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ ហើយទទួលបានការចូលមើលរាប់លានដងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៣

    January 17, 2022
  • សេដ្ឋកិច្ច

    ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ជា ចាន់តូ​ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។ ថ្លែងក្នុង​ពិធី ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព

    January 17, 2022
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្មកំពុងស្វែងរកថវិកាបន្ទាន់ចំនួន ១.៤ ពាន់លានបាត ដើម្បីកាត់បន្ថយតម្លៃទំនិញប្រចាំថ្ងៃ ខណៈដែលតម្លៃនៃការរស់នៅកើនឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ រដ្ឋមន្ត្រី Jurin Laksanawisit បានប្រកាសពីការផ្លាស់ប្តូរការឧបត្ថម្ភធន បន្ទាប់ពីបានចុះទៅពិនិត្យផ្សារទំនើប Tesco-Lotus ក្នុងតំបន់ Rattanathibet នៃទីក្រុងបាងកក ដើម្បីពិនិត្យតម្លៃ។ គាត់បាននិយាយថា គាត់នឹងស្នើសុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារដើម្បីអនុម័ត ១.៤ ពាន់លានដុល្លារពីមូលនិធិកណ្តាលដើម្បីឧបត្ថម្ភធនលើទំនិញប្រើប្រាស់ឱ្យមានតម្លៃសមរម្យ។ លោក Jurin បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក៏កំពុងព្យាយាមបញ្ចុះតម្លៃអាហារសំខាន់ៗ ដោយធ្វើឱ្យមានតុល្យភាពតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ផងដែរ។ លោក​បាន​បន្ត​ថា គម្រោង​នេះ​នឹង​មាន​រយៈពេល​បី​ខែ ហើយ​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ក្នុង​ការ​ដេញ​ថ្លៃ​ដើម្បី​បញ្ចុះ​តម្លៃ។ គួររម្លឹកថាតម្លៃ​សាច់​ជ្រូក​បាន​ហក់​ឡើង​ដល់​ប្រហែល ២៤០ បាត​ក្នុង​មួយ​គីឡូ​ចាប់​តាំង​ពី​ចូល​ឆ្នាំថ្មី ២០២២មក ខណៈ​តម្លៃ​សាច់​មាន់

    January 15, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបើកទូលាយ ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ ជាមួយសង្គម ធនាគារពាណិជ្ជ អាល់ហ្វា បានបោះទុនវិនិយោគចំនួន ១០ លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល។ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជ អាល់ហ្វា បានចុះហត្ថលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia Airport Investm ent Co., Ltd (CAIC) តំណាង ដោយលោកឆារស៍ វ៉ាន់ Charles Vann

    January 15, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ចម្លាក់ស្បែកជាសិល្បៈមួយបែបរបស់ខ្មែរ ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរយៈផលិតជាវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ អ្នកនាង រិន ស្រីរ័ត្ន ម្ចាស់សិប្បកម្មចម្លាក់ស្បែកសៀមរាបអង្គរ បានឱ្យដឹងថា ចម្លាក់ស្បែកជាកេរ្តិ៍មរតកវប្បធម៌ពីបុរាណ របស់ដូនតា ដែលបានបន្សល់ទុកជាយូរ លង់ណាស់មកហើយ ដោយមានការរចនាក្បូរក្បាច់យ៉ាងល្អប្រណិតចេញពីសាច់រឿងរាមកេរិ៍្ត រឺល្ខោនស្រមោល ដែលបានចុះបញ្ចីចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ អ្នកនាងបន្តថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់សិល្បៈចម្លាក់ស្បែក អ្នកនាងបានចាប់ផ្តើមបន្តអាជីពចម្លាក់ស្បែកពីគ្រួសារមក និងបានបើកអាជីវកម្មលក់ចម្លាក់ស្បែកនៅក្នុងផ្សាររាត្រីនាក្រុងសៀមរាបរយៈពេលជាង១០ ឆ្នាំមកហើយ។ អ្នកនាងបន្តថា នៅពេលវិបត្តិនៃជំងឺកូវីដ១៩រយៈពេលជាង ២ឆ្នាំមក ធ្វើឱ្យហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន ត្រូវបានបិទជាបណ្តោះអាសន្ន ប៉ុន្តែអាជីវកម្មអ្នកនាងនៅតែបន្តដំណើរការ តាមរយៈការផ្សព្វផ្សាយលក់តាមបណ្តាញទំនាក់ទំនងសង្គម។ អ្នកនាងបន្តទៀតថា ការបន្តចាប់អាជីពជាអ្នកចម្លាក់ស្បែក

    January 14, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation thailand បានឱ្យដឹងថា ប្រជាជនថៃបានងាកមករកសាច់ក្រពើវិញ បន្ទាប់ពីសាច់ជ្រូក និងសាច់មាន់ឡើងថ្លៃកប់ពពក។ សារព័ត៌មានដដែលបានឱ្យដឹងថា សាច់ក្រពើកំពុងត្រូវប៉ាន់នៅក្នុងប្រទេសថៃ ដោយកសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត Nakhon Pathom កំពុង​លក់សាច់របស់សត្វនេះលើ Facebook ក្នុង​តម្លៃ ៧០បាត (ជាង ២ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម។ បើយោងតាមម្ចាស់កសិដ្ឋាន Hia Sak នៅស្រុក Kamphaeng Saen នៃខេត្ត Nakhon Pathom តម្លៃ ៧០បាត ក្នុងមួយគីឡូ ត្រូវបានគិតជូនលុះត្រាតែអតិថិជនបញ្ជាទិញយ៉ាងតិច ៣០គីឡូ

    January 14, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook ដែលឥឡូវគេស្គាល់ថាជា Meta Platforms ត្រូវប្រឈមមុខនឹងចំណាត់ការរបស់អាជ្ញាធរអង់គ្លេសដោយពិន័យជាទឹកប្រាក់ជាង ៣.២ ពាន់លានដុល្លារ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនបំពានលើទីផ្សារដោយការកេងប្រវ័ញ្ចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ៤៤លាននាក់។ លោកស្រី Liza Lovdahl Gormsen ទីប្រឹក្សាជាន់ខ្ពស់នៃអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA) របស់ចក្រភពអង់គ្លេស និងជាអ្នកសិក្សាច្បាប់ប្រកួតប្រជែងលើទីផ្សារ បាននិយាយថា នាងកំពុងបញ្ជូនករណីនេះក្នុងនាមប្រជាជនក្នុងប្រទេសអង់គ្លេស ដែលបានប្រើប្រាស់ Facebook ចន្លោះឆ្នាំ២០១៥ និង២០១៩។ បណ្តឹងនេះ បានចោទប្រកាន់ Facebook ថា រកប្រាក់បានរាប់ពាន់លានផោន ដោយដាក់លក្ខខណ្ឌមិនយុត្តិធម៌

    January 14, 2022
  • សេដ្ឋកិច្ច

    ខេត្ត Lang Son ភាគខាងជើងនៃព្រំដែន នឹងបិទទទួលរថយន្តដឹកទំនិញដែលកំពុងស្វែងរកការដឹកជញ្ជូនផ្លែឈើចូលទៅក្នុងប្រទេសចិនចាប់ពី១៧ ខែមករា រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនៅដើមខែកុម្ភៈចប់។ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការបិទនេះគឺដើម្បីអនុញ្ញាតឱ្យកុងតឺន័រជាង ១,៥០០គ្រឿង ដែលកំពុងជាប់គាំងនៅព្រំដែន អាចបំពេញនីតិវិធីគយហើយបានចូលប្រទេសចិន។ ជាមួយគ្នានេះដែរ កាលពីសប្ដាហ៍មុន ខេត្ត Lang Son បាន​ណែនាំ​ដល់​មូលដ្ឋាន​ទូទាំង​ប្រទេស​កុំ​ឲ្យ​ដឹក​ទំនិញ​ចូល​តាម​ច្រក​ព្រំដែន ប៉ុន្តែ​ក្នុងមួយៗរថយន្ត​ជាង ១០០គ្រឿង​នៅ​តែ​ដឹក​ទំនិញ​ចូលទៅខេត្ត​ដដែល។ មិនតែប៉ុណ្ណោះមុននោះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើឱ្យខេត្តភាគខាងជើងទាំងពីរគឺ Lang Son និង Quang Ninh ណែនាំដល់មូលដ្ឋាន និងសហគ្រាសកុំឱ្យដឹកជញ្ជូនទំនិញទៅតំបន់ព្រំដែន ហើយឈប់ទទួលប្រសិនបើរថយន្តដឹកទំនិញបន្តដឹកទំនិញនៅទីនោះទៀត។

    January 14, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករដាំ ដំឡូងមីនៅខេត្តព្រះវិហារ បាននាំគ្នាសម្រុកប្រមូលផលយ៉ាងមមាញឹកនៅតាមបណ្ដាក្រុងស្រុក ក្នុងខេត្តដើម្បីលក់ឱ្យទាន់តម្រូវការរបស់ក្រុម ហ៊ុនដែលបានចុះកិច្ចសន្យាបញ្ជាទិញក្នុងតម្លៃខ្ពស់គួរសម។ លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី នៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍កសិកម្មរបស់លោកកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ផ្គត់ផ្គង់លក់ជូនក្រុមហ៊ុន តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណសរុបជាង ៩,១៨៧តោន ។ លោកបន្តថា សហគមន៍មាន សមាជិកដាំសរុប២៩២ គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥១៨ហិកតា។ ប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង ខណ:ដែលទិន្នផលឆ្នាំនេះមានការកើនឡើង រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់ដែរ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ

    January 14, 2022