- Khmernote
- បុគ្គលជោគជ័យ
នាពេលបច្ចុប្បន្ននេះឃើញថា មនុស្សជាច្រើនទាញចំណូលបានមិនចេះតិចពីការប្រើប្រាស់បណ្ដាញសង្គមតាមវិធីជាច្រើន ដូចជាការលក់ផលិតផលតាមអនឡាញជាដើម។ ជាមួយគ្នានេះ បណ្ដាញសង្គមដែលងាយស្រួលក្នុងការរកចំណូល និងបានទាំងការកម្សាន្តសប្បាយផងដែរនោះរួមមាន Facebook, Tik Tok និង Instagram។ បើយើងនិយាយពី Tik Tok ជាបណ្ដាញសង្គមដ៏ល្បីរបស់ប្រទេសចិន ដែលអាចអោយអ្នកលេងបានទាំងសប្បាយ ចំណេញទាំងលុយដល់ខ្ទង់លានដុល្លារឯណោះ។ ជាក់ស្ដែងដូចទៅនឹង ស្រ្តីវ័យ ២៤ឆ្នាំមួយរូប អាចរកចំណូលបាន ៨,៦០០ ដុល្លារក្នុងមួយខែ ដោយធ្វើការតែ ២ម៉ោងប៉ុណោះក្នុងមួយថ្ងៃ តាមរយៈ Tik Tok និង Instagram។ យោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ស្រ្តីដែលមានឈ្មោះលើបណ្ដាញសង្គម
January 21, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ធនាគារវីង បានចុះហត្ថលេខា ព្រមព្រៀង វិនិយោគលើកទឹកប្រាក់២លានដុល្លារ រវាងក្រុមហ៊ុន Cambodia Airport Investm ent (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារវីង តំណាង ដោយ លោក ហាន ប៉េងក្វាង អគ្គនាយក ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត
January 21, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែមករាឆ្នាំ ២០២២ នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន សម្រេចបានជិត ៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំ ពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវដែលមានប្រវែង ប្រមាណ៥៣ គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកក ស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត ៣០០លានដុល្លារអាមេរិក ក្នុងនោះ ២៧០លានដុល្លារអាមេរិក
January 21, 2022 - បុគ្គលជោគជ័យ
អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីពេលថ្មីៗនេះ បានរកឃើញថា នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក កាន់តែកើនឡើងច្រើនទៅៗ។ បើតាម Oxfam ចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងរយៈពេល ២៦ម៉ោងម្ដង តែងតែលេចវត្តមានមហាសេដ្ឋី ១រូប។ អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ មនុស្សទាំងនោះមានលុយច្រើនជាងអ្នកក្រីក្របំផុតលើពិភពលោក ៣.១ ពាន់លាននាក់ ហើយពួកគេនឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយវាយទ្រព្យសម្បត្តិរួមរបស់ពួកគេ ទោះបីជាពួកគេចំណាយមួយលានដុល្លារក្នុងមួយថ្ងៃក៏ដោយ។ គួររម្លឹកផងដែរថា Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអំពើហឹង្សាលើយេនឌ័រនៅក្នុងប្រទេសជាង៨០៕
January 20, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូល បាន៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្នកំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត។ លោក គឹមតារារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមពូជត្រីមួយយកន្លែង ស្ថិតនៅក្នុង ឃុំដូនតី ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណជាង ៧ប្រភេទពូជ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីខេត្តផ្សេងៗទៀតផងដែរ។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹក ដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារហូតដល់ ៥០០០ដុល្លារក្នុងមួយខែក្នុងការលក់ពូជត្រីទាំងអស់។ លោកថ្លែងយ៉ាងដូច្នេះថា៖«ដោយសារតែនេះគឺជាសម័យកូវីដ អ៊ីចឹងប្រជាពលរដ្ឋយើងម្នាក់ៗមិនដឹងធ្វើអ្វីទេ មានតែការចិញ្ចឹមកកូនត្រីនេះទៅ ទីមួយយើងបាន
January 20, 2022 - សេដ្ឋកិច្ច
ប្រទេសថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿនទី១ ប្រវែង ៨៧៣គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសថៃទៅប្រទេសចិន នឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ២០២៦ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃអង្គារ ទី១៨ ថ្មីៗនេះ។ ខ្សែរថភ្លើងនេះ ត្រូវបានសាងសង់ឡើងជា ២ដំណាក់ គឺដំណាក់កាលទីមួយតភ្ជាប់រាជធានីបាងកកទៅទីក្រុងនគររាជសីមាចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ និងដំណាក់កាលទី២ តភ្ជាប់នគររាជសីមាជាមួយខេត្តណងខៃ ជាប់ព្រំប្រទល់ប្រទេសឡាវ ចម្ងាយប្រមាណ ៣៣០ គីឡូម៉ែត្រទៅខាងជើង។ បើតាមលោកស្រី Traisulee Traisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ដំណាក់កាលទីពីរបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការវាយតម្លៃបរិស្ថាន ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨។ គម្រោងនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដ៏ធំរបស់ប្រទេសចិន ដែលមានគោលបំណងតភ្ជាប់សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដោយច្រករបៀងដី និងផ្លូវសមុទ្រ តភ្ជាប់ទៅកាន់អាស៊ីអាគ្នេយ៍ ,កណ្តាល និងអាស៊ីខាងត្បូង
January 20, 2022 - អាជីវកម្ម
ក្រុមហ៊ុន Microsoft Corp ត្រៀមចាយលុយ ៦៨.៧ ពាន់លានដុល្លារ ទិញក្រុមហ៊ុន Activision Blizzard (ATVI.O) ដែលជាក្រុមហ៊ុនផលិតហ្គេម “Call of Duty” នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ការទិញរបស់ Microsoft គឺកិច្ចព្រមព្រៀងឧស្សាហកម្មហ្គេមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងងាកទៅរកបច្ចេកវិទ្យាអនាគតនិម្មិត (virtual future)។ កិច្ចព្រមព្រៀងមួយ ដែលបានប្រកាសដោយក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារ ថ្មីៗនេះ ត្រូវបានចាត់ទុកថា ជាការទិញដ៏ធំបំផុតមិនធ្លាប់មាន និងការចំណាយប្រាក់ដ៏ច្រើនលើសលប់ ដើម្បពង្រឹងខ្លួន និងក្ដោបក្ដាប់ក្នុងទីផ្សារវីដេអូហ្គេមដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ
January 20, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន លើក ឡើងថា នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជា ផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះ ទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
January 20, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chanel New asia បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp នឹងផលិតរថយន្តចំនួន ៧០០,០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងខែកុម្ភៈ កើនឡើង១០% ពីឆ្នាំមុន និងផលិតឱ្យបាន ១លានគ្រឿងបន្ថែមទៀតក្នុងខែមីនា ដើម្បីសម្រេចបានគោលដៅផលិតកម្មប្រចាំឆ្នាំចំនួន ៩លានគ្រឿង។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់ Nikkei ថាតើក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រោងនឹងធ្វើតាមគោលដៅផលិតកម្មសម្រាប់ឆ្នាំ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះឬយ៉ាងណា? យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននឹងកំពុងព្យាយាមបង្កើនផលិតកម្មនៅក្នុងខែចុងក្រោយនៃឆ្នាំអាជីវកម្ម ដើម្បីបង្កើតទិន្នផលដែលមិនអាចសម្រេចបានមុននេះ ដោយសារតែកង្វះខាតគ្រឿងបន្លាស់ពីរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារការរឹតបន្តឹងការចាក់សោរនៃជំងឺកូវីដ-១៩៕
January 19, 2022 - បុគ្គលជោគជ័យ
អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ត្រូវបានលេចលឺដំណឹងថា ទ្រព្យសម្បត្តិកើនឡើងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩។ ការស្នើសុំទារពន្ធនេះ គឺដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ។ យោងតាមអង្គការមិនមែនរដ្ឋាភិបាល ១នេះ បុរសមានបំផុតទាំង ១០របស់ពិភពលោកបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេទ្វេដងចាប់តាំងពីមេរោគកូវីដ-១៩ បានរីករាលដាលពាសពេញភពផែនដីក្នុងឆ្នាំ២០២០ ខណៈពេលដែលមនុស្សយ៉ាងហោចណាស់ ១៦០លាននាក់ត្រូវបានបង្ខំឱ្យធ្លាក់ក្នុងភាពក្រីក្រ។ ជាងនេះទៅទៀតនោះ ចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងរយៈពេល ២៦ម៉ោងម្ដង តែងតែលេចវត្តមានមហាសេដ្ឋី ១រូប។ បើតាម Oxfam មនុស្សទាំងនោះមានលុយច្រើនជាងអ្នកក្រីក្របំផុតលើពិភពលោក ៣.១ ពាន់លាននាក់ ហើយពួកគេនឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយវាយទ្រព្យសម្បត្តិរួមរបស់ពួកគេ
January 19, 2022












