ព័ត៌មានចុងក្រោយ
  • រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ៖ ការចាប់ផ្តើមចាក់វ៉ាក់សាំងនឹងជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កំពុងមានក្តីសង្ឃឹមលើការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Covid-19 ដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលបានកាត់បន្ថយ។ លោក Arkhom Termpittayapaisith មានប្រសាសន៍ថា សេដ្ឋកិច្ចគួរតែចាប់ផ្តើមងើបឡើងវិញនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយអះអាងថា ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជនដែលនាំឱ្យមានការធ្វើដំណើរក្នុងស្រុកកាន់តែច្រើន។ លោកបានបន្ថែមថា អ្វីដែលកាន់តែបង្កើនទំនុកចិត្តទៀតនោះ គឺក្រោយពេលចាក់វ៉ាក់សាំង AstraZeneca លោកមិនមានបញ្ហាអ្វីឡើយ ។ លោកបានលើកឡើងដូច្នេះថា៖ « បន្ទាប់ពីចាក់រួចខ្ញុំនៅតែមានអារម្មណ៍ល្អ ដោយគ្មានផលប៉ះពាល់ ហើយដៃរបស់ខ្ញុំមិនឈឺ។ ការចាក់វ៉ាក់សាំងនេះ គឺស្រដៀងគ្នាទៅនឹងការចាក់វ៉ាក់សាំងផ្សេងទៀត។ ជាមួយគ្នានេះភាពអាចរកបាន និងការចែកចាយថ្នាំបង្ការនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល ហើយគួរតែបង្កើនទំនុកចិត្តរបស់ប្រជាជន »។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថាលោក Arkhom និយាយថាការនាំចេញគួរតែត្រូវបានបង្កើនដើម្បីជួយដល់ផលប៉ះពាល់នៃវិស័យទេសចរណ៍ដែលមិនមានភាពរឹងមាំ។

  • ឥណ្ឌូនេស៊ី នឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ឆ្នាំ ដល់វិនិយោគិននៅក្នុងវិស័យរថយន្តអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី គ្រោងនឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ ឆ្នាំដល់វិនិយោគិនថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនី (EV)។ ការជម្រុញនេះអនុវត្តចំពោះវិនិយោគិនដែលចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ជាមួយនឹងតម្លៃវិនិយោគអប្បបរមា ៥ទ្រីលានរូពី (៣៤៧.២២ លានដុល្លារ)។ ប្រភពដដែលបានបន្តឲ្យដឹងថា គោលនយោបាយថ្មីដែលប្រកាសដោយអគ្គនាយកពន្ធដារ គឺលោក Suryo Utomo នៅក្នុងសវនាការមួយនៅសភាឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៥ ខែមីនា។ លោកបានមានប្រសាសន៍ថា សម្រាប់រថយន្តអគ្គិសនីដែលប្រើអាគុយពេញលេញ ពន្ធប្រណិតនៅតែសូន្យភាគរយ ហើយសម្រាប់រថយន្តកូនកាត់ត្រូវបានស្នើសុំឲ្យមានអត្រាពន្ធ ៥ ភាគរយ។ ជាមួយគ្នានេះប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធលោក Febrio Kacaribu បានពន្យល់ថា ការលើកទឹកចិត្តទាំងនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលដើម្បីជំរុញការលក់ និងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេស ស្របពេលដែលប្រទេសដទៃទៀតរួមមាន ប្រទេសចិន ជប៉ុន

  • ល្អមែនទែន! ឃើញកសិករកំពុងជួបបញ្ហាទីផ្សារ អភិបាលខេត្តប៉ៃលិន បង្កើតផ្សារចុងសប្ដាហ៍សម្រាប់ប្រជាកសិករលក់កសិផល គ្រាន់ទប់ទល់ជីវភាព សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការ របស់ ប្រជាកសិក រលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយរកដំណោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី

  • ដំណឹងល្អ! អណ្តូងប្រេងចំនួន ៤បន្ថែមទៀតដំណើរការបូម បើទោះបីកម្ពុជាស្ថិតក្នុងដំណាក់កាលកំពុងរាតត្បាតដោយកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    ក្រសួងរ៉ែ និងថាមពល អះអាងថា អណ្តូងប្រេងរបស់កម្ពុជាចំនួន ៤បន្ថែមទៀត ក្នុងប្លុកA ត្រូវបានដាក់ឱ្យដំណើរការបូមយកប្រេងឆៅកាលពីចុងខែកុម្ភៈកន្លងទៅនេះ ខណៈប្រេងឆៅរបស់កម្ពុជាត្រូវបានលក់ចេញក្រៅប្រទេស ដោយសារមិនទាន់មានរោងចក្រចម្រាញ់ខ្លួនឯង និងស្របពេលស្ថិតក្នុងដំណាក់កំពុងរាតត្បាតដោយកូវីដ១៩។ អណ្តូងប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជាទាំង៤នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានបញ្ជាក់ថា ការដំណើរការអណ្តូងប្រេងនៅតំបន់ប្លុកAចំនួន៤បន្ថែមទៀត លើអណ្តូងប្រេងដែលបានបូមកាលពីចុងឆ្នាំ២០២០នោះ(ទាំង៥អណ្តូង) នឹងធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពបូមប្រេងសរុប ៧,៥០០បារ៉ែល នៅក្នុងមួយថ្ងៃ។ កម្ពុជា បានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៃឈូងសមុទ្ររបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលអនុវត្តដោយក្រុមហ៊ុន

  • ក្រុមហ៊ុនយក្សកោះតៃវ៉ាន់ Foxconn វិនិយោគទឹកប្រាក់ ៧០០ លានដុល្លារបន្ថែមទៀតនៅវៀតណាម ហើយមានគោលដៅបន្ថែមការងារចំនួន ១ម៉ឺនកន្លែងនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់កោះតៃវ៉ាន់ Foxconn វិនិយោគទឹកប្រាក់ចំនួន ៧០០ លានដុល្លារបន្ថែមទៀតនៅវៀតណាមនៅឆ្នាំនេះ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។ ប្រភពដែលបានបន្តឲ្យដឹងថា គិតត្រឹមខែធ្នូឆ្នាំមុន ការវិនិយោគសរុបរបស់អ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple នៅវៀតណាមមួយនេះមានចំនួន ១.៥ ពាន់លានដុល្លារ គួរបញ្ជាក់ផងដែរថា Foxconn បានចាប់ផ្តើមវិនិយោគនៅវៀតណាមក្នុងឆ្នាំ២០០៧ ភាគច្រើននៅខេត្ត Bac Ninh, Bac Giang និង Vinh Phuc។ ជាមួយគ្នានេះប្រាក់ចំណូលសរុបរបស់ Foxconn នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឈានដល់ ៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ និង ៦ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់

  • មិនធម្មតា! កសិករខេត្តសៀមរាប អាចរកចំណូលបានជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកន្ធាយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 16, 2021 Khmernote

    កសិករនៅខេត្តសៀមរាប អាចរកចំណូលបានជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីមុខរបរចិញ្ចឹមកន្ធាយ ខណៈដែល​សត្វប្រភេទ​នេះមានតម្រូវការខ្ពស់ទាំងក្នុងទីផ្សារ និងភោជនីយដ្ឋាននានា ។ លោកម៉ៃ សំអូន រស់នៅភូមិប្រាសាទ ឃុំសំរ៉ោងយា ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វកន្ធាយរយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះអាច​រកប្រាក់ចំណូល​ច្រើនគួរសម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយលក់បានក្នុងតម្លៃមួយគីឡូក្រាមជាមធ្យម១២ដុល្លារ ដូច្នេះក្នុងមួយឆ្នាំ​លោកអាចរកប្រាក់ចំណូលបានជិត១ម៉ឺនដុល្លារពីមុខរបរនេះ។ លោកបន្តថា កន្ធាយជាសត្វមួយប្រភេទដែលត្រូវចំណាយពេលយូរ ក្នុងការចិញ្ចឹមថែទាំទើបអាចទទួលបានផលមកវិញ ហើយ​ការថែ​ទាំទៀតសោត កសិករត្រូវដឹងពីកត្តាសំខាន់ៗមួយចំនួនដូចជា ទីធ្លាធំទូលាយ ស្ងប់ស្ងាត់ងាយស្រួលស​ម្រាប់​កន្ធាយ​រស់​នៅ បរិស្ថាននៅជុំវិញស្អាតជាប្រចាំ ជាពិសេសគឺបញ្ហាទឹកនិងការឱ្យចំណីតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ តែការលក់ចេញសត្វ​កន្ធាយទៅកាន់ទីផ្សារ ហាក់មិនសូវជួបបញ្ហាប្រឈមប៉ុន្មានឡើយ ព្រោះការលក់ចេញសម្រាប់អតិថិជន

  • ថៃ ត្រូវប៉ាន់ខ្លាំងក្នុងការនាំចេញជ្រូករស់ និងសាច់ ទៅប្រទេសជិតខាង ដោយសារមូលហេតុមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    ថៃ៖ ខណៈពេលដែលការនាំចេញសរុបបានធ្លាក់ចុះ ៦% កាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃវីរុស Covid-19 ការនាំចេញជ្រូករស់របស់ប្រទេសថៃបានកើនឡើង ៣៣៩% ក្នុងតម្លៃ ហើយការដឹកជញ្ជូនសាច់ជ្រូកក្លាសេ កក និងកែច្នៃបានកើនឡើង ៦៩% ស្របពេលដែលប្រទេសនេះ ជាប្រទេសមួយក្នុងចំណោមអាស៊ីមួយចំនួនដែលមិនមានករណីផ្ទុះជំងឺគ្រុនក្ដៅជ្រូកអាហ្រ្វិក។ លោក Phusit Ratanakul Sereroengrit អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងបទសម្ភាសន៍តាមអ៉ីមែលថា នៅត្រឹម ០.៣% នៃការនាំចេញសរុបរបស់ថៃ ការនាំចេញសត្វជ្រូក និងសាច់ជ្រូក មិនគ្រប់គ្រាន់ដើម្បីទូទាត់សងសម្រាប់ការធ្លាក់ចុះនៃផលិតផលផ្សេងទៀតកាលពីឆ្នាំមុនទេ។ ប៉ុន្តែលោក Phusit រំពឹងថា ការនាំចេញសាច់ជ្រូកនិងផលិតផលម្ហូបអាហារផ្សេងទៀត នឹងបន្តកើនឡើងនៅឆ្នាំនេះដោយសាររដ្ឋាភិបាល ជំរុញឱ្យប្រទេសថៃក្លាយជាអ្នកផលិតអាហារដែលមានគុណភាពល្អបំផុតនៅលើពិភពលោក និងពង្រីកចំណែកទីផ្សារអាហារពិភពលោក។

  • ត្រៀមៗ! អ្នកកំពង់ស្ពឺ ខណៈនាពេលខាងមុខ ខេត្ដដ៏មានសក្ដានុពលមួយនេះនឹងត្រូវការកម្លាំងពលកម្មជាច្រើននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានប្រកាសដល់បណ្ដាខេត្ដនានាដែលយុវជនគ្មានការងារធ្វើ អាចមកស្វែងរកការងារធ្វើជាកម្មករកម្មការិនីនៅខេត្ដកំពង់ស្ពឺ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនៅតាមរោងចក្រសហគ្រាស។ ថ្លែងក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ កាលពីថ្មីៗនេះនៅសាលាខេត្ដកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា តម្រូវការកម្លាំង​ពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដកំពង់ស្ពឺចំនួន២០រោងចក្របន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យ​ខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។ (រូបតំណាង) សំឡេង៖ «តាមមន្ទីរការងារយើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន៧ពាន់នាក់ អ៊ីចឹងធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ដែលអ្នកវិនិយោគគ្រោង​ដាក់រោងចក្រ២០នៅទីនេះ ដែលត្រូវធានាកម្មករ។ អ៊ីចឹងមានតែខិតខំអំពាវនាវដល់ខេត្ដជុំវិញឱ្យយុវជនមកធ្វើការនៅទីនេះ។ នេះជាបញ្ហាប្រឈមអត់កម្លាំងពលកម្មរបំពេញការងារនៅ​តាមរោងចក្រ»។ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្ស​​មានភាពអត់ធ្មត់ ស្មោះត្រង់