ព័ត៌មានចុងក្រោយ
  • ថៃ អាចនឹងចាប់ផ្ដើមសាងសង់ផ្លូវដែកពីរខ្សែនៅឆ្នាំនេះ ដើម្បីជំរុញការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 15, 2021 Khmernote

    សារព័ត៌មានល្បីប្រចាំប្រទេសថៃ Bangkok Post នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ បានបង្ហើបព័ត៌មានលម្អិតអំពីផ្លូវដែកចំនួនពីរខ្សែ ដែលនឹងត្រូវប្រកាសនៅក្នុងសិក្ខាសាលាមួយនាថ្ងៃទី១៩ ខែមីនា។ ប្រភពដដែលបានបង្ហើបឲ្យដឹងថា បណ្ដាញផ្លូវរដ្ឋ (SRT) បានផ្ញើលិខិត អញ្ជើញតំណាងការិយាល័យរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន និងសាធារណជនទូទៅ ឱ្យចូលរួមសិក្ខាសាលាដែលនឹងត្រូវដឹកនាំដោយអភិបាលខេត្តតាក់ គឺលោក​ Pongrat Piromrat។ ផ្លូវដែកចំនួនពីរខ្សែដែលបានគ្រោងទុក ហើយត្រៀមប្រកាសនោះរួមមានទី១ ផ្លូវដែកនៅ Mae Sot-Tak និងទី២ Kamphaeng Phet-Nakhon Sawan។ គួររម្លឹកផងដែរថា នៅឆ្នាំ២០២០ ក្រុមប្រឹក្សា SRT

  • ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការបង្កើតរោងចក្រចម្រាញ់ប្រេង ដែលអាចឱ្យកម្ពុជាមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសំរេច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 15, 2021 Khmernote

    ក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ត្រូវពន្លឿនការសិក្សាឱ្យបានឆាប់ ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងពេលខាងមុខ ដែលអាចឱ្យកម្ពុជាមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសំរេច ដែលអាចប្រើប្រាស់លើវិស័យផ្សេងៗទៀត ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការបូមប្រេងឆៅ នៅក្នុងតំបន់ប្រេងអប្សរាប្លុក Aនៃបាសាំងខ្មែរយ៉ាងរលូន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយ ក្នុងការបើកផ្លូវនៃឧស្សាហកម្មប្រេង របស់កម្ពុជា ។ ឯកឧត្តម បន្តថា នៅពេលដែលកម្ពុជាកំពុងផលិតប្រេងឆៅទាំងអស់នេះបាន គឺកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅ នៅឡើយទេដោយប្រេងដែលបូមបាន គឺរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិពេញលេញលើការរុករកនិងផលិតប្រេងឆៅក្នុងប្លុកA សម្រាប់ដាក់ដេញថ្លៃប្រេងជាអន្តរជាតិ ដើម្បីលក់ទៅឱ្យក្រុមហ៊ុនបរទេស ក្នុងតម្លៃមួយសមរម្យ ។ ឯកឧត្តមបានរំលឹកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ

  • ចាប់តាំងពីលេចវត្តមានមក កូវីដ-១៩ ធ្វើឲ្យប្រជាជនថៃ ជំពាក់បំណុលកាន់តែច្រើន និងជួបបញ្ហាគ្មានការងារធ្វើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 15, 2021 Khmernote

    យោងទៅតាមការស្ទង់មតិដោយសាកលវិទ្យាល័យ Suan Dusit Rajabhat បានឲ្យដឹងថា ប្រជាជនថៃមានបញ្ហាច្រើនជាមួយនឹងបំណុលនិងភាពគ្មានការងារធ្វើ ចាប់តាំងពីវីរុស Covid-19 បានចាប់ផ្តើមផ្ទុះឡើង និងរាតត្បាតនៅក្នុងប្រទេសក៏ដូចជានៅលើពិភពលោក ដែលបង្ខំឱ្យពួកគេកែប្រែរបៀបរស់នៅ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យនេះ ត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតលើប្រជាជនចំនួន ១,១៨៤ នាក់នៅទូទាំងប្រទេសក្នុងកំឡុងថ្ងៃទី ៩-១២ ខែមីនា ដោយអ្នកឆ្លើយសំណួរត្រូវបានអនុញ្ញាតឱ្យជ្រើសរើសចម្លើយច្រើនជាងមួយ ចំពោះសំណួរនីមួយៗ។ ជាលទ្ធផល នៅពេលសួរថាតើបញ្ហាអ្វីខ្លះបានកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាតនោះ ៧៥.៤១% បានលើកឡើងពីបំណុលគ្រួសារនិងបំណុលផ្ទាល់ខ្លួន។ ខណៈ ៦៩.៩៦% សមាជិកគ្រួសារបាត់បង់ការងារ ហើយ ៦៧.១៩ មានជំងឺធ្លាក់ទឹកចិត្ តនិងភាពតានតឹង; ៣៦.០២% មានជម្លោះ និងការមិនចុះសម្រុង; និង

  • សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមសាកល្បងផលិតស្រាច្នៃពីផ្លែស្វាយហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 15, 2021 Khmernote

    សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ កំពុងសាកល្បងផលិតស្រាកែច្នៃពីផ្លែស្វាយហើយ បន្ទាប់ពីសហគមន៍នេះ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសរួចរាល់ពីមន្ទីរកសិកម្មខេត្ត ។ លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមើលឃើញ ប្រជាកសិករសល់ស្វាយជន់ជោរហើយទទួលបានតម្លៃទាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់ក្រុម មន្ត្រីជំនាញឱ្យមកបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួន ពាក់ព័ន្ធនឹងការកែច្នៃផ្លែស្វាយទៅជាស្រាស្វាយ ជូនទៅដល់ ប្រជាសហគមន៍ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ ។ លោកបន្តថា បច្ចុប្បន្នសហគមន៍កំពុងចាប់ផ្ដើមសាកល្បងផលិតស្រាចេញពីផ្លែស្វាយ ដោយការសាកល្បងនេះ ត្រូវរង់ចាំ រយៈពេល១៤ថ្ងៃ ដើម្បីដឹងលទ្ធផលដែលត្រូវតាមបច្ចេកទេសរបស់មន្ត្រីជំនាញដែលបានបង្រៀនដែរឬយ៉ាងណា ។ លោកបានលើកឡើងដូច្នេះថា « យើងទើបតែសាកល្បងចឹង

  • ល្អមែនទែន! កសិករខេត្តមណ្ឌលគិរីចែករំលែកបទពិសោធន៍ដាំកាហ្វេ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 13, 2021 Khmernote

    ប្រជាកសិករខេត្តមណ្ឌលគិរី បានចែករំលែកបទពិសោធន៍ ការដាំកាហ្វេ ឱ្យទទួលបានទន្ធផលល្អ ជូនដល់កសិករផ្សេង ទៀត ដែលមានបំណងចង់ដាំ ខណៈដែលបច្ចុប្បន្នកាហ្វេនៅមណ្ឌលគិរី កំពុងមានអតិថិជនត្រូវការច្រើន ។ លោកស្រី មាស មករា ស្ថិតនៅក្នុងភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រតា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំកាហ្វេគឺជាប្រភេទដំណាំដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ។ ដូច្នេះលោកស្រី ក៏បានបំផុសឱ្យប្រជាពលរដ្ឋយើង ចូលរួមដាំដំណាំប្រភេទនេះឱ្យបានច្រើន ដោយលោកស្រីបានជួយផ្តល់បច្ចេកទេស និងរកពូជល្អៗសម្រាប់ដាំ ខណៈដែលពូជទាំងនោះ នាំយកមកពីប្រេស៊ីល និងកូឡុំប៊ី ដោយដាំផ្សាំជាមែកពូជ ។ លោកស្រីបន្តថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំកាហ្វេ គួរតែស្វែងយល់ឱ្យបានច្បាស់

  • ថៃ ចង់បើកទ្វារប្រទេសសម្រាប់ភ្ញៀវទេសចរនៃប្រទេសដែលមានហានិភ័យមធ្យមជាង ៧០ប្រទេស នៅដើមខែមេសា ខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 13, 2021 Khmernote

    ខណៈពេលដែលកំពុងស្វះស្វែងទប់ស្កាត់វីរុស និងរៀបចំដើម្បីបើកប្រទេសឡើងវិញទទួលស្វាគមន៍ភ្ញៀវទេសចរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បានឲ្យដឹងថា លោកនឹងស្នើឱ្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) អនុញ្ញាតឱ្យជនជាតិនៃប្រទេសដែលមានហានិភ័យមធ្យមជាង ៧០ ប្រទេសរួមមាន ចិន ឥណ្ឌា អាល្លឺម៉ង់ អ៉ីតាលីចូលក្នុងប្រទេសថៃចាប់ពីថ្ងៃទី ១ ខែមេសា។ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបាន​ឲ្យដឹងថា ការស្នើសុំនេះនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំ (CCSA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុធ ចានអូចា នៅថ្ងៃទី ១៩ ខែមីនា ខាងមុខនេះ ដែលនឹងពិចារណាលើសំណើរបស់ក្រសួងសុខាភិបាលសាធារណៈ ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ។ ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលនឹងស្នើ ការដាក់ឱ្យនៅដាច់ពីគ្នា ដើម្បីបន្ថយមកត្រឹម

  • ពូកែមែន! កសិករក្នុងខេត្តសៀមរាប ច្នៃស្រកីដូងទៅផលិតជាជីកំប៉ុស្ត រកចំណូលបានជាង ២ លានរៀលក្នុង១ខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 13, 2021 Khmernote

    កសិករក្នុងខេត្តសៀមរាប រកចំណូលបានជាង ២លានរៀលក្នុង១ខែ ពីការច្នៃស្រកីដូងទៅផលិតជាជីកំប៉ុស្ត ដែលជួយធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់គាត់កាន់តែប្រសើរឡើង។ លោក ឡុង គាន កសិករនៅភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីមានការជំរុញ ពីគម្រោងអភិវឌ្ឍន៍កសិកម្មនៅក្នុងស្រុក ដោយបានជួយទិញម៉ាស៊ីនកិនស្រកីដូងទៅជាជីកំប៉ុស្ត និង ជួយរកទីផ្សារ បានធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង។ លោកបញ្ជាក់ថា ក្នុងមួយខែ លោកអាចផលិតបានជីកំប៉ុស្ត ទាំងលក់រាយនិងបោះដុំ ចន្លោះពី២០០ទៅ៣០០ការ៉ុងតូច ហើយក្នុងមួយការ៉ុងលក់បានពី៨ពាន់ទៅ១ម៉ឺនរៀល ដោយសរុបទំាងអស់ លោករកចំណូល បានជាង២លានរៀន។ « ពីមុនគឺគាត់ទិញជីកំប៉ុស្តពីប្រទេសថៃ ហើយឃើញគេលាយជាមួយស្រកីដូង ដូចនេះខ្ញុំបានពិភាក្សាជាមួយអង្គការ ថាប្រសិនជាយើងច្នៃឱ្យដូចគេគឺប្រហែលជាធ្វើបាន ដូចនេះអង្គការបានទៅទិញសម្ភារមកយកឱ្យខ្ញុំធ្វើ។

  • បារាំង នឹងដកប្រទេសជប៉ុន និងប្រទេសចំនួន ៦ផ្សេងទៀត ចេញពីបម្រាមធ្វើដំណើរដែលដាក់លើប្រទេសនានាដែលមិនមែនជាសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 13, 2021 Khmernote

    រដ្ឋាភិបាលបារាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ខ្លួននឹងដកប្រទេសជប៉ុននិងប្រទេសចំនួន ៦ ផ្សេងទៀត ចេញពីបម្រាមធ្វើដំណើរដែលដាក់លើប្រទេសនានាដែលមិនមែនជាសហភាពអឺរ៉ុបចាប់តាំងពីចុងខែមករា ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews។ ក្រសួងការបរទសបារាំង បាននិយាយថា ចំពោះការហាមឃាត់ការធ្វើដំណើរដែលផ្តោតលើការធ្វើដំណើរដែលមិនចាំបាច់នឹងត្រូវបានបញ្ឈប់នៅថ្ងៃសុក្រ សម្រាប់ប្រទេសទាំង៧ ដោយអ្នកធ្វើដំណើររវាងប្រទេសបារាំងនិងប្រទេសទាំងនោះ នៅតែត្រូវបង្ហាញឯកសារដែលបង្ហាញថាពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស Covid-19 រយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។ ប្រភពដដែលបានបន្តឲ្យដឹងថា បន្ទាប់ពីប្រទេសជប៉ុន ប្រទេស ៦ ផ្សេងទៀតរួមមាន អូស្រ្តាលី អង់គ្លេស និងកូរ៉េខាងត្បូង។ ខណៈក្រសួងបានកត់សម្គាល់ ភាពខុសប្លែកគ្នានៃវីរុសឆ្លងដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស ដែលបានរីករាលដាលនៅក្នុងប្រទេសបារាំង ខណៈពេលដែលពិចារណាពីស្ថានភាពនៅក្នុងប្រទេសទាំង ៧។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១