ព័ត៌មានចុងក្រោយ
  • ការស្ទង់មតិថ្មីៗនេះ បានរកឃើញថា ជនជាតិថៃ គឺជាអ្នកផឹកស្រាបៀរច្រើនជាងគេនៅអាស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 19, 2021 Khmernote

    យោងតាមការស្ទង់មតិថ្មីៗនេះបានរកឃើញថា ជនជាតិថៃ គឺជាអ្នកផឹកស្រាបៀរច្រើនជាងគេនៅអាស៊ី ខណៈដែលប្រទេសឆេក ឈរនៅលើគេក្នុងពិភពលោក។ ជាមួយគ្នានេះដែរ បើយោងតាមសន្ទស្សន៍ស្រាបៀរពិភពលោកប្រចាំឆ្នាំនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ expensivity.com ប្រជាជនថៃទទួលទានស្រាបៀរជាមធ្យមចំនួន ១៤២ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកជនជាតិកូរ៉េដែលទទួលទាន ១៣០ដបក្នុងម្នាក់។ ទន្ទឹមនឹងនេះនៅក្នុងចំណាត់ថ្នាក់ពិភពលោកប្រជាជនឆេក ទទួលទានស្រាបៀរជាមធ្យម ៤៦៨ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកប្រទេសអេស្បាញមានចំនួន ៤១៧ដប ខណៈដែលប្រទេសអាឡឺម៉ង់ឈរនៅលំដាប់ទី៣ មានចំនួន ៤១១ដប បើទោះបីជាប្រទេសនេះ បានប្រារព្ធពិធីបុណ្យស្រាបៀរ Oktoberfest ដ៏ល្បីល្បាញប្រចាំឆ្នាំក៏ដោយ។ ដោយឡែកពាក់ព័ន្ធជាមួយការចំណាយ​វិញ នៅទូទាំងពិភពលោកជនជាតិអាឡឺម៉ង់ជាអ្នកចំណាយច្រើនជាងគេដោយការចំណាយលើមនុស្សម្នាក់ៗទៅលើស្រាបៀរមានចំនួន ១,៩០៨ ដុល្លារ បន្ទាប់មកគឺប៉ូឡូញ ១,៧៣៨ ដុល្លារ លីទុយអានី ១,៥៨៦

  • ក្រសួងកសិកម្ម មានផែនការពង្រីកការដាំខ្ទឹមសឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗពីប្រទេសជិតខាងនាពេលអនាគត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទមានផែនការពង្រីកការដាំខ្ទឹមស ឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗពីប្រទេសជិតខាង នាពេលអនាគត។ ផែនការនេះត្រូវបានលើកឡើងដោយឯកឧត្តម វេង​ សាខុន រដ្ឋមន្រ្តីនៃក្រសួងកិសកម្ម រុក្ខប្រមាញ់ និងនេសាទ មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ដើម្បីចូលរួមអបអរសាទរជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសសាកល្បង នៅលើទឹកដីខ្ពង់រាបឦសាន។ ឯកឧត្តមបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដោយមានការណែនាំពីឯកឧត្តមផ្ទាល់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ទៅចែកជូនបងប្អូនកសិករ ចំនួន

  • ត្រូវប៉ាន់ទៀតហើយ! វៀតណាមក្លាយជាប្រទេសទី៥ លើពិភពលោក ដែលទទួលបានការអនុញ្ញាតឲ្យនាំចេញចំណីអាហារជាប្រភេទសត្វល្អិតទៅសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    ប្រទេសវៀតណាមបានក្លាយជាប្រទេសទី៥ នៅលើពិភពលោកដែលត្រូវបានអនុញ្ញាតដោយសហភាពអឺរ៉ុប ក្នុងការនាំចេញចំណីអាហារជាប្រភេទសត្វល្អិតទៅកាន់ទីផ្សារដែលត្រូវការ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងភ្នាក់ងារពាណិជ្ជ​កម្មបរទេស។ ប្រភពពីក្រសួងដដែលបានឲ្យដឹងថា ក្រោមបទប្បញ្ញត្តិរបស់គណៈកម្មការអឺរ៉ុប (EC) ឆ្នាំ២០២១/១៧១ វៀតណាមបានផ្តល់ភ័ស្តុតាង និងការធានាគ្រប់គ្រាន់ដល់អគ្គនាយកដ្ឋានដើម្បីសុខភាពនិងសុវត្ថិភាពចំណីអាហារ (DG SANTE) ដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រទេស ឬ តំបន់ទីបី ដែលត្រូវបានអនុញ្ញាតសម្រាប់ការបញ្ជូនសត្វល្អិតចូលទីផ្សារអឺរ៉ុប។ ជាមួយគ្នានេះ បទបញ្ជានេះបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១ ហើយបទបញ្ជារបស់សហភាពអឺរ៉ុបនេះផងដែរ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវក្បាលម៉ាស៊ីនថ្មីសម្រាប់ឧស្សាហកម្មម្ហូបអាហាររបស់វៀតណាមដើម្បីពង្រីកបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា មុនពេលផ្ដល់ការអនុញ្ញាតដល់ប្រទេសវៀតណាម ប្រទេស កាណាដា ស្វ៉ីស សាធារណរដ្ឋកូរ៉េ និងថៃ ក៏ត្រូវបានផ្តល់ការអនុញ្ញាតសម្រាប់ផលិតផលដែលមានមូលដ្ឋានលើសត្វល្អិតរបស់ពួកគេ ពីសហភាពអឺរ៉ុបផងដែរ ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភថា

  • ឱកាសល្អសម្រាប់អ្នកចង់ធ្វើការនៅក្រៅស្រុក! កូរ៉េខាងត្បូងផ្តល់កូតា ៥០ ភាគរយដល់ពលករកម្ពុជានៅឆមាសទី១ ឆ្នាំ ២០២១ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    ក្រោមប្រព័ន្ធអនុញ្ញាតិការងារ (EPS) សាធារណរដ្ឋកូរ៉េផ្តល់កូតា ៥០ ភាគរយដល់ពលករចំណាកស្រុកកម្ពុជាទៅធ្វើការនៅប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០២១។ ព័ត៌មាននេះត្រូវបានចែករំលែកដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ ដោយបន្ថែមថាប្រទេសកម្ពុជាបានបញ្ជូនពលករជាង ៣,៤០៤ នាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលភាគច្រើនជាកម្មករធ្វើការក្នុងវិស័យឧស្សាហកម្ម។ ប្រភពដដែលបានបន្តទៀតថា ចំនួនកម្មករសរុបដែលបានចុះឈ្មោះស្វែងរកការងារធ្វើនៅឆ្នាំ២០២១ មានចំនួន ២២,៦៩៧ នាក់ក្នុងនោះមាន ១៦,២៦១ នាក់នៅក្នុងឧស្សាហកម្ម កម្មករ ៥,៧៧៨ នាក់ក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វ និង ៦៥៨ នាក់នៅក្នុងវិស័យសំណង់។ ជាមួយគ្នានេះ កាលពីដើមខែមុនប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដឹកនាំដោយប្រព័ន្ធអនុញ្ញាតការងារទី៦ (EPS) បានចូលក្នុងអនុស្សរណៈនៃការយោគយល់គ្នាមួយ សម្រាប់ការបញ្ជូនពលករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធអនុញ្ញាតការងាររវាងកម្ពុជា

  • ពិតជាមិត្តល្អកម្ររកបានមែន! ជប៉ុន ផ្តល់ថវិកាជិតកន្លះលានដុល្លារ ដើម្បីគាំទ្រគម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ៤៨៣.២០៤ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល ការសាងសង់អគារសម្ភព និងអគារផ្នែកអ្នកជំងឺសម្រាកពេទ្យ ការផ្តល់រថយន្តគ្លីនិកចល័តសម្រាប់កុមារពិការ និងការបំពាក់បរិក្ខារវេជ្ជសាស្ត្រ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ថវិកាទាំងនេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយចំនួនប្រាំ ដែលធ្វើការអនុវត្តកម្មវិធីនានានៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង តាមរយៈការផ្លាស់ប្តូរកិច្ចសន្យាតាមប្រៃសណីយ៍ ដោយមិនមានការប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។ ឯកឧត្តម បានឱ្យដឹងថា គម្រោងទី១ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន១៦៩.៧៥០ដុល្លារដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល

  • រំភើបណាស់! ខណៈកម្ពុជាកំពុងរាតត្បាតដោយវីរុសកូវីដ UNDP Cambodia បានជួយគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងបរិក្ខារពេទ្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    យោងតាមផេកផ្លូវការរបស់ UNDP Cambodia កាលពីពេលថ្មីៗនេះបាន​ឲ្យដឹងថា​ ខណៈពេលដែលប្រទេសកម្ពុជា កំពុងរាតត្បាតដោយវីរុស Covid-19 នៅក្នុងសហគមន៍ យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតប ក៏ដូចជាទប់ស្កាត់ការរីករាលដាលនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ៕ ប្រភព៖ UNDP Cambodia

  • ឥណ្ឌូនេស៊ី ប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងកំឡុងពេលកូវីដ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 18, 2021 Khmernote

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តដោយមិនចាំបាច់ភ័យព្រួយក្នុងការឆ្លងវីរុស Covid-19។ ការបើកឲ្យដំណើរការជាផ្លូវការនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃចំនួនករណីឆ្លងវីរុស Covid-19 ប្រចាំថ្ងៃ និងយុទ្ធនាការចាក់ថ្នាំបង្ការរោគនៅក្នុងប្រទេស។ ថ្លែងទៅកាន់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅកោះបាលីនាថ្ងៃទី១៦ ខែមីនា ប្រធានាធិតីឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា តំបន់បីដែលត្រូវបានចាត់តាំងរួមមានតំបន់ Ubud នៅស្រុក Gianyar, Sanur ក្នុងក្រុង Denpasar និង Nusa Dua នៅស្រុក Badung។ ជាមួយគ្នានេះដែរអាជ្ញាធរកោះបាលីបានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ដល់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ អ្នកដឹកនាំសាសនា និងអ្នកតំណាងវប្បធម៌និងយុវជន។ លោកបានបន្ថែមថា

  • វៀតណាមសំណាងណាស់ ខណៈក្រុមហ៊ុន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញ តាមរយៈការផ្សព្វផ្សាយផលិតផលវេទិការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    ក្រុមហ៊ុនពាណិជ្ជ​កម្មអេឡិចត្រូនិកចិន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា Alibaba ចង់ឲ្យមានសហគ្រាសធុនតូច និងធុនមធ្យមរបស់វៀតណាមចំនួនជាង ១០,០០០ សហគ្រាសលក់នៅលើវេទិការបស់ខ្លួននៅឆ្នាំ ២០២៥ ។ លោក Vu The Tung ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍ជំនួញរបស់រដ្ឋាភិបាល ដែលបានបង្ហើបឲ្យដឹងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃអង្គារបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ គួររម្លឹកថា ក្រោយចុះហត្ថលេខារួចរាល់ ដៃគូទាំងពីរបានដំណើរការកម្មវិធីបណ្តុះបណ្តាលចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីបង្កើនសមត្ថភាពអាជីវកម្មរបស់វៀតណាមក្នុងការចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ លោកស្រី Vu Thi Minh Thuy ប្រធានមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាព័ត៌មានរបស់ទីភ្នាក់ងារបាននិយាយថា តាមរយៈកម្មវិធីបណ្តុះបណ្តាលជាង ៣០០ក្រុមហ៊ុន