យោងតាមការស្ទង់មតិថ្មីៗនេះបានរកឃើញថា ជនជាតិថៃ គឺជាអ្នកផឹកស្រាបៀរច្រើនជាងគេនៅអាស៊ី ខណៈដែលប្រទេសឆេក ឈរនៅលើគេក្នុងពិភពលោក។ ជាមួយគ្នានេះដែរ បើយោងតាមសន្ទស្សន៍ស្រាបៀរពិភពលោកប្រចាំឆ្នាំនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ expensivity.com ប្រជាជនថៃទទួលទានស្រាបៀរជាមធ្យមចំនួន ១៤២ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកជនជាតិកូរ៉េដែលទទួលទាន ១៣០ដបក្នុងម្នាក់។
ទន្ទឹមនឹងនេះនៅក្នុងចំណាត់ថ្នាក់ពិភពលោកប្រជាជនឆេក ទទួលទានស្រាបៀរជាមធ្យម ៤៦៨ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកប្រទេសអេស្បាញមានចំនួន ៤១៧ដប ខណៈដែលប្រទេសអាឡឺម៉ង់ឈរនៅលំដាប់ទី៣ មានចំនួន ៤១១ដប បើទោះបីជាប្រទេសនេះ បានប្រារព្ធពិធីបុណ្យស្រាបៀរ Oktoberfest ដ៏ល្បីល្បាញប្រចាំឆ្នាំក៏ដោយ។

ដោយឡែកពាក់ព័ន្ធជាមួយការចំណាយវិញ នៅទូទាំងពិភពលោកជនជាតិអាឡឺម៉ង់ជាអ្នកចំណាយច្រើនជាងគេដោយការចំណាយលើមនុស្សម្នាក់ៗទៅលើស្រាបៀរមានចំនួន ១,៩០៨ ដុល្លារ បន្ទាប់មកគឺប៉ូឡូញ ១,៧៣៨ ដុល្លារ លីទុយអានី ១,៥៨៦ ដុល្លារ អូទ្រីសនិងចក្រភពអង់គ្លេសក្នុងតម្លៃ ១,៥៥៤ ដុល្លារ។ បន្ថែមពីនេះ នៅអាស៊ីប្រទេសចំនួន ៥ ដែលតម្លៃស្រាបៀរថ្លៃជាងគេ គឺចិន ជប៉ុន សិង្ហបុរី ថៃ និងម៉ាឡេស៊ី៕



អត្ថបទ៖ លីនី


