រំភើបណាស់! ខណៈកម្ពុជាកំពុងរាតត្បាតដោយវីរុសកូវីដ UNDP Cambodia បានជួយគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងបរិក្ខារពេទ្យ
សេដ្ឋកិច្ច March 18, 2021 Khmernote

យោងតាមផេកផ្លូវការរបស់ UNDP Cambodia កាលពីពេលថ្មីៗនេះបាន​ឲ្យដឹងថា​ ខណៈពេលដែលប្រទេសកម្ពុជា កំពុងរាតត្បាតដោយវីរុស Covid-19 នៅក្នុងសហគមន៍ យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតប ក៏ដូចជាទប់ស្កាត់ការរីករាលដាលនេះ។

បើតាមប្រភពដដែលបានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ៕

ប្រភព៖ UNDP Cambodia