ព័ត៌មានចុងក្រោយ
  • កសិករស្រុកស្រីស្នំ សប្បាយចិត្ត ញញឹមបិទមាត់មិនជិត ខណៈដែលដំណាំស្វាយចន្ទីមានតម្លៃខ្ពស់ជាងឆ្នាំមុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា កសិករស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងមមាញឹកនឹងការប្រមូលផលស្វាយចន្ទីលក់ទៅកាន់ទីផ្សារ ខណៈដែលដំណាំស្វាយចន្ទីឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ លោក ជៀម ចក ជាកសិករដាំស្វាយចន្ទីរស់នៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកដាំស្វាយចន្ទីរយៈពេលប្រមាណជាង ៤ឆ្នាំមកហើយ លើផ្ទៃដីជាង៥ហិកតា ហើយឆ្នាំ២០២១នេះ ទោះបីមានភ្លៀងធ្លាក់ដើមឆ្នាំធ្វើឱ្យមានបញ្ហាដល់ក្តឹបស្វាយចន្ទីក្តី ប៉ុន្តែទិន្នផលទទួលបានមានការកើនឡើង និងតម្លៃលក់ចេញក៏បានខ្ពស់គួរសមមានភាពច្បាស់លាស់ធ្វើឱ្យកសិករសប្បាយរីករាយ។ លោកបន្តថា ឆ្នាំមុនលោកអាចរកប្រាក់ចំណេញបានប្រមាណ ១៥លានរៀលពីមុខរបរនេះ ហើយនៅឆ្នាំនេះអាចនឹងទទួលបានច្រើនជាងមុន ពីព្រោះតម្លៃលក់គ្រាប់ស្វាយចន្ទីមិនធ្លាក់ចុះ ហើយទិន្នផលក៏ទទួលបានច្រើនជាងឆ្នាំមុនដែរ។ លោកបានឱ្យដឹងទៀតថា ស្វាយចន្ទីជាដំណាំមួយប្រភេទ ដែលដាំរួចត្រូវចំណាយពេលវេលា ចាប់ពី២ឆ្នាំឡើងទៅ ទើបទទួលបានផល ប៉ុន្តែទទួលផលយូរអង្វែង។ ដើម្បីឱ្យទទួលបានផលច្រើនកសិករត្រូវសំអាតស្មៅនៅតាមរង និងគល់ស្វាយចន្ទីជាប្រចាំ និងការបំប៉ន ដាក់ជី

  • កសិករនៅខេត្តមួយ ជោគជ័យលើការដាំដំណាំខ្ទឹមស និងទទួលទិន្នផលច្រើន ហើយលក់បានថ្លៃទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    ស្របពេលដែលទីផ្សារបញ្ជាទិញបន្លែផ្លែឈើ និងរុក្ខជាតិ ដែលដាំដុះលើផ្ទៃដីក្រហមរបស់ខេត្តមណ្ឌលគិរី កំពុងមានសន្ទុះ ខ្លាំង ប្រជាកសិករនៅខេត្តភាគឦសានមួយនេះ បានជោគជ័យលើការដាំខ្ទឹមសមួយមុខទៀត ដែលខ្ទឹមសនៅបណ្ដាខេត្តផ្សេងគឺពិបាកដាំ តែចំពោះខេត្តមណ្ឌលគិរីបានសាកល្បងដាំដុះជោគជ័យ និងថែមទាំងបានផលច្រើនទៀតផង ខណៈទីផ្សារបញ្ជាទិញមានតម្លៃខ្ពស់ ។ ​កសិករសាកល្បងដាំដំណាំខ្ទឹមសជោគជ័យនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ឈ្មោះភិន ផន បានរៀបរាប់ថា ខ្ទឹមសមិនពិបាកដាំទេ ដំបូងត្រូវភ្ជួរហាលដីឲ្យស្ងួតបាចកំបោរការពារផ្សិត និងប្រើជីធម្មជាតិទ្រាប់បាតដី បន្ទាប់មកគឺលើករងដី ក្រាលថ្នាលប្លាស្ទិច ទើបចោះដីដាក់កំពឹសខ្ទឹមសចូល ហើយវានឹងលូតលាស់ល្អស្ទើរ តែមិនបាច់ប្រើជី ប៉ុន្តែត្រូវធ្វើស្មៅឱ្យស្អាត ។ លោក ភិន ផន បន្តថា ខ្ទឹមសអាចលក់បានថ្លៃ ដោយក្នុងមួយគីឡូក្រាមលក់បាន

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន ២១កន្លែង ដែលធ្លាប់ត្រូវបានបិទដើម្បីធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន ទីតាំងអាជីវកម្មធំៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមកម។ ក្រោយពីបានអនុញ្ញាត ឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖ ១. គោរពតាមវិធានការ ៣ការពារ និង៣កុំ, ២. អនុវត្តវិធានការក្រសួងសុខាភិបាល និង៣. ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖ ប្រភព៖​ ក្រសួងព័ត៌មាន

  • រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ៖ ការចាប់ផ្តើមចាក់វ៉ាក់សាំងនឹងជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កំពុងមានក្តីសង្ឃឹមលើការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Covid-19 ដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលបានកាត់បន្ថយ។ លោក Arkhom Termpittayapaisith មានប្រសាសន៍ថា សេដ្ឋកិច្ចគួរតែចាប់ផ្តើមងើបឡើងវិញនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយអះអាងថា ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជនដែលនាំឱ្យមានការធ្វើដំណើរក្នុងស្រុកកាន់តែច្រើន។ លោកបានបន្ថែមថា អ្វីដែលកាន់តែបង្កើនទំនុកចិត្តទៀតនោះ គឺក្រោយពេលចាក់វ៉ាក់សាំង AstraZeneca លោកមិនមានបញ្ហាអ្វីឡើយ ។ លោកបានលើកឡើងដូច្នេះថា៖ « បន្ទាប់ពីចាក់រួចខ្ញុំនៅតែមានអារម្មណ៍ល្អ ដោយគ្មានផលប៉ះពាល់ ហើយដៃរបស់ខ្ញុំមិនឈឺ។ ការចាក់វ៉ាក់សាំងនេះ គឺស្រដៀងគ្នាទៅនឹងការចាក់វ៉ាក់សាំងផ្សេងទៀត។ ជាមួយគ្នានេះភាពអាចរកបាន និងការចែកចាយថ្នាំបង្ការនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល ហើយគួរតែបង្កើនទំនុកចិត្តរបស់ប្រជាជន »។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថាលោក Arkhom និយាយថាការនាំចេញគួរតែត្រូវបានបង្កើនដើម្បីជួយដល់ផលប៉ះពាល់នៃវិស័យទេសចរណ៍ដែលមិនមានភាពរឹងមាំ។

  • ឥណ្ឌូនេស៊ី នឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ឆ្នាំ ដល់វិនិយោគិននៅក្នុងវិស័យរថយន្តអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី គ្រោងនឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ ឆ្នាំដល់វិនិយោគិនថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនី (EV)។ ការជម្រុញនេះអនុវត្តចំពោះវិនិយោគិនដែលចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ជាមួយនឹងតម្លៃវិនិយោគអប្បបរមា ៥ទ្រីលានរូពី (៣៤៧.២២ លានដុល្លារ)។ ប្រភពដដែលបានបន្តឲ្យដឹងថា គោលនយោបាយថ្មីដែលប្រកាសដោយអគ្គនាយកពន្ធដារ គឺលោក Suryo Utomo នៅក្នុងសវនាការមួយនៅសភាឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៥ ខែមីនា។ លោកបានមានប្រសាសន៍ថា សម្រាប់រថយន្តអគ្គិសនីដែលប្រើអាគុយពេញលេញ ពន្ធប្រណិតនៅតែសូន្យភាគរយ ហើយសម្រាប់រថយន្តកូនកាត់ត្រូវបានស្នើសុំឲ្យមានអត្រាពន្ធ ៥ ភាគរយ។ ជាមួយគ្នានេះប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធលោក Febrio Kacaribu បានពន្យល់ថា ការលើកទឹកចិត្តទាំងនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលដើម្បីជំរុញការលក់ និងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេស ស្របពេលដែលប្រទេសដទៃទៀតរួមមាន ប្រទេសចិន ជប៉ុន

  • ល្អមែនទែន! ឃើញកសិករកំពុងជួបបញ្ហាទីផ្សារ អភិបាលខេត្តប៉ៃលិន បង្កើតផ្សារចុងសប្ដាហ៍សម្រាប់ប្រជាកសិករលក់កសិផល គ្រាន់ទប់ទល់ជីវភាព សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការ របស់ ប្រជាកសិក រលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយរកដំណោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី

  • ដំណឹងល្អ! អណ្តូងប្រេងចំនួន ៤បន្ថែមទៀតដំណើរការបូម បើទោះបីកម្ពុជាស្ថិតក្នុងដំណាក់កាលកំពុងរាតត្បាតដោយកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    ក្រសួងរ៉ែ និងថាមពល អះអាងថា អណ្តូងប្រេងរបស់កម្ពុជាចំនួន ៤បន្ថែមទៀត ក្នុងប្លុកA ត្រូវបានដាក់ឱ្យដំណើរការបូមយកប្រេងឆៅកាលពីចុងខែកុម្ភៈកន្លងទៅនេះ ខណៈប្រេងឆៅរបស់កម្ពុជាត្រូវបានលក់ចេញក្រៅប្រទេស ដោយសារមិនទាន់មានរោងចក្រចម្រាញ់ខ្លួនឯង និងស្របពេលស្ថិតក្នុងដំណាក់កំពុងរាតត្បាតដោយកូវីដ១៩។ អណ្តូងប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជាទាំង៤នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានបញ្ជាក់ថា ការដំណើរការអណ្តូងប្រេងនៅតំបន់ប្លុកAចំនួន៤បន្ថែមទៀត លើអណ្តូងប្រេងដែលបានបូមកាលពីចុងឆ្នាំ២០២០នោះ(ទាំង៥អណ្តូង) នឹងធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពបូមប្រេងសរុប ៧,៥០០បារ៉ែល នៅក្នុងមួយថ្ងៃ។ កម្ពុជា បានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៃឈូងសមុទ្ររបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលអនុវត្តដោយក្រុមហ៊ុន

  • ក្រុមហ៊ុនយក្សកោះតៃវ៉ាន់ Foxconn វិនិយោគទឹកប្រាក់ ៧០០ លានដុល្លារបន្ថែមទៀតនៅវៀតណាម ហើយមានគោលដៅបន្ថែមការងារចំនួន ១ម៉ឺនកន្លែងនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់កោះតៃវ៉ាន់ Foxconn វិនិយោគទឹកប្រាក់ចំនួន ៧០០ លានដុល្លារបន្ថែមទៀតនៅវៀតណាមនៅឆ្នាំនេះ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។ ប្រភពដែលបានបន្តឲ្យដឹងថា គិតត្រឹមខែធ្នូឆ្នាំមុន ការវិនិយោគសរុបរបស់អ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple នៅវៀតណាមមួយនេះមានចំនួន ១.៥ ពាន់លានដុល្លារ គួរបញ្ជាក់ផងដែរថា Foxconn បានចាប់ផ្តើមវិនិយោគនៅវៀតណាមក្នុងឆ្នាំ២០០៧ ភាគច្រើននៅខេត្ត Bac Ninh, Bac Giang និង Vinh Phuc។ ជាមួយគ្នានេះប្រាក់ចំណូលសរុបរបស់ Foxconn នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឈានដល់ ៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ និង ៦ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់