យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់កោះតៃវ៉ាន់ Foxconn វិនិយោគទឹកប្រាក់ចំនួន ៧០០ លានដុល្លារបន្ថែមទៀតនៅវៀតណាមនៅឆ្នាំនេះ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។ ប្រភពដែលបានបន្តឲ្យដឹងថា គិតត្រឹមខែធ្នូឆ្នាំមុន ការវិនិយោគសរុបរបស់អ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple នៅវៀតណាមមួយនេះមានចំនួន ១.៥ ពាន់លានដុល្លារ
គួរបញ្ជាក់ផងដែរថា Foxconn បានចាប់ផ្តើមវិនិយោគនៅវៀតណាមក្នុងឆ្នាំ២០០៧ ភាគច្រើននៅខេត្ត Bac Ninh, Bac Giang និង Vinh Phuc។

ជាមួយគ្នានេះប្រាក់ចំណូលសរុបរបស់ Foxconn នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឈានដល់ ៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ និង ៦ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០ពាន់លានដុល្លារនៅឆ្នាំនេះ។ មិនតែប៉ុណ្ណោះ Foxconn ក៏មានគោលដៅបន្ថែមការងារចំនួន ១ម៉ឺនកន្លែងនៅឆ្នាំនេះផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider


