- បុគ្គលជោគជ័យបុគ្គលជោគជ័យ March 20, 2021 Khmernote
កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត បានប្រកាសពីគំរោង ដាំដំណាំ ៤ ប្រភេទ រាប់ម៉ឺនដើមនៅដេីមរដូវវស្សាឆ្នាំ២០២១នេះ ខណៈពេលដែលកម្ពុជាកំពុងរងការរាតត្បាតពីវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់ការនាំចេញ និងទីផ្សារវិស័យកសិកម្មមួយផ្នែកផងដែរ។ យោងតាមផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត បានឲ្យដឹងថា នៅដេីមរដូវវស្សាឆ្នាំ២០២១នេះ ឯកឧត្តមមានគំរោងដាំដេីមដូងក្រអូបចំនួន ១៣,០០០ដេីម ឬស្សីផ្អែមចំនួន ៦០,០០០ដេីម ល្មេីចំនួន ៣,០០០ដេីម មានកោះក្របីចំនួន ២,៥០០ដេីម នៅលេីផ្ទៃដីទំហំ ១៨០ហិកតា ខណៈដែលពេលនេះដោយមានភ្លៀងកក់ខែមកខ្លះៗ ហើយឯកឧត្តមបានចាប់ផ្តេីមដាំបន្តេីៗហេីយ។ ជាមួយគម្រោងដាំដំណាំដ៏ធំលើកនេះ ឯកឧត្តមបានលើកឡើងលើកពីគោលបំណងរបស់គាត់ដូច្នេះថា៖ « បេីទោះបីជាពេលនេះយេីងកំពុងតែត្រូវឆ្លងកាត់គ្រោះកាចចង្រៃមេរោគឆ្លងរាតត្បាតកូវីដ-១៩ ក៏ដោយក្តី ក្នុងនាមរូបខ្ញុំជាអ្នកប្រកបមុខរបរអាជីវកម្មដាំដំណាំកសិកម្ម កសិឧស្សាហកម្មមិនអាចនៅស្ងៀមបាននោះទេ ជាក់ស្តែងនៅដេីមរដូវវស្សាឆ្នាំ២០២១នេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2021 Khmernote
បើទោះបីជាប្រទេសកម្ពុជាកំពុងត្រូវបានវាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសដូចជា សេដ្ឋកិច្ចជាដើមក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតស្រាកស្រាន។ ជាក់ស្ដែង យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៧ ដែលមានទុនវិនិយោគសរុប ៦៧.៤ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ២,៦៣៨ កន្លែង ដូចខាងក្រោម៖ ១. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ
- អាជីវកម្មអាជីវកម្ម March 20, 2021 Khmernote
នៅថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ផ្សាររាត្រីរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុគ្រោះតំលៃជួលស្តង់ជូនដល់អាជីវករប្រចាំផ្សាររាត្រី រាជធានីភ្នំពេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែងនៃដំណឹងការលក់ដូររបស់អាជីវករក្នុងផ្សាររាត្រី ក៏ដូចជាដើម្បីចូលរួមក្នុងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់វិបត្តិដែលបង្កឡើងដោយវីរុសកូវីដ១៩ គណកម្មការផ្សាររាត្រី រាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់អោយបានជ្រាបថា៖ ក្រុមហ៊ុនសំរេចបញ្ចុះតំលែតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈ ៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១ តទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះ រួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្តែងបន្តទៀត។ ក្រុមហ៊ុនសំរេចផ្អាកការប្រគុំតន្ត្រីបណ្តោះអាសន្ន រហូតដល់ស្ថានភាព កូវីដ១៩ មានភាពប្រសើរឡើងវិញ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- ទេសចរណ៍ទេសចរណ៍ March 19, 2021 Khmernote
ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាពទាក់ទាញភ្ញៀវទេចរបរទេសមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នេះបើយោងតាមជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ស្ដីពីការអនុវត្តគោលនយោបាយលើកទឹកចិត្ត នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីពេលថ្មីៗនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថាន បានឲ្យដឹងដូច្នេះថា គិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដូចខាងក្រោម៖ ក. ប្រភេទបណ្ណធម្មតា ១. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០២ថ្ងៃ ២. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០៥ថ្ងៃ ៣. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 19, 2021 Khmernote
បន្ទាប់ពីប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ កន្លងទៅ បានជួបគ្រោះទឹកជំនន់ដ៏ធំមួយ ក្នុងនោះមិនត្រឹមតែនៅតាមបណ្ដាខេត្តមួយចំនួនទេ ផ្នែកខ្លះនៃរាជធានីភ្នំពេញក៏ត្រូវលិចលង់ដែរ។ យ៉ាងណាមិញ ក្រោយលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំយ៉ាងខ្លាំងដោះស្រាយបញ្ហា ដើម្បីបញ្ជៀសក៏ដូចជាកាត់បន្ថយហានិភ័យនៃការជន់លិចនៅក្នុងឆ្នាំនេះ។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹង ដំណេីរការស្តារប្រឡាយមេទួលពង្រសម្រេចបាន ៧០%ហើយ ដោយអាចកាត់បន្ថយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ។ ជាមួយគ្នានេះ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការណែនាំនិងចង្អុលបង្ហាញរបស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែលមានទំហំ៨ ម៉ែត្រ និងជម្រៅ ២ម៉ែត្រ មានប្រវែង៦០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយព្រែកហារ ដោយមានការសហការពីមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិសែនជ័យ
- អាជីវកម្មអាជីវកម្ម March 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក NHK បានឲ្យដឹងថា ទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា កន្លងទោនេះ បានបញ្ជាឱ្យប្រតិបត្តិករនៃទីតាំងលក់អាហារចំនួន ២៧ កាត់បន្ថយម៉ោងដំណើរការរបស់ពួកគេ ហើយប្រតិបត្តិករណាដែលប្រឆាំងនឹងការបញ្ជាអាចត្រូវពិន័យជាប្រាក់ស្មើនឹងប្រហែល ២៨០០ដុល្លារ។ ការបញ្ជាឲ្យាកត់បន្ថយម៉ោងដំណើរការនេះ ត្រូវបានគេឲ្យដឹងថា ជាការណែនាំដំបូងបង្អស់របស់ជប៉ុន ដែលបានចេញនៅក្រោមច្បាប់កែសំរួលសម្រាប់វិធានការណ៍ពិសេសនៃជំងឺ Covid-19 ខណៈពេលដែលច្បាប់នេះអាចអនុវត្តបាននៅពេលដែលប្រទេសស្ថិតក្នុងស្ថានភាពអាសន្នតែប៉ុណ្ណោះ ហើយស្របពេលដែលស្ថានភាពអាសន្នដែលកំពុងបន្ត នឹងផុតកំណត់នៅថ្ងៃអាទិត្យនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រភពពីសារប័ត៌មានដដែលបានឲ្យថា មូលហេតុដែលធ្វើឲ្យរដ្ឋបាលទីក្រុងតូក្យូសម្រេចដាក់បញ្ជាបែបនេះ ក៏ព្រោះតែប្រតិបត្តិករទាំង ២៧ទីតាំង មិនបានគោរពតាវិធានការដើម្បីទប់ស្កាត់ការឆ្លងវីរុស ដែលតម្រូវឲ្យអាជីវកម្ម និងសហាគ្រាសនានា បញ្ចប់ប្រតិបតិ្តការរបស់ខ្លួន ត្រឹមម៉ង ៨យប់។ លើសពីនេះ ប្រតិបត្តិករទាំង ២៧ទីតាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 19, 2021 Khmernote
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភធ្វើឱ្យមានការកើនឡើងនូវលទ្ធភាពដែលកុមារ អាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តនៅផ្ទះ។ ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ រដ្ឋាភិបាលជប៉ុននិងអង្គការ យូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា “ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ”។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន (ប្រមាណជា ៣ ០៩០ ៩០៩ ដុល្លារអាម៉េរិក) ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។
- ទេសចរណ៍ទេសចរណ៍ March 19, 2021 Khmernote
អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ត្រូវបានគេប្រសិទ្ធនាមថា អាណាចក្រខ្មែរ ដែលមកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ហើយកន្លងមកបានសហការជាមួយអ្នកស្រុកក្នុងតំបន់អង្គរ , ភ្ញៀវទេសចរ , មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដែលមានខ្លឹមសារសំខាន់ៗ គឺ ៖ ហាមស្លៀកមិនសមរម្យខើចលើខើចក្រោម , ហាមប៉ះក្បាច់ចម្លាក់ ឬអង្គុយលើថ្មទ្រុឌទ្រោម ,










