សេដ្ឋីកសិកម្ម ប្រកាសដាំដំណាំ ៤ប្រភេទរាប់ម៉ឺនដើម ហើយថា សមតិផលទាំងអស់នេះ​ មិនមែនសម្រាប់លោក តែសម្រាប់​ទុក​ជា​កេរ្តិ៍​ដំណែល​ឲ្យមនុស្ស​ជំនាន់​ក្រោយ​រៀនតាមបើគិតថាជាគំរូល្អ
បុគ្គលជោគជ័យ March 20, 2021 Khmernote

កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត បាន​ប្រកាសពីគំរោង ដាំដំណាំ​ ៤ ប្រភេទ រាប់ម៉ឺនដើម​នៅដេីម​រដូវវស្សា​ឆ្នាំ​២០២១​នេះ ខណៈពេលដែលកម្ពុជាកំពុងរងការរាតត្បាតពីវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់ការនាំចេញ និងទីផ្សារវិស័យកសិកម្មមួយផ្នែកផងដែរ។ យោងតាមផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត បានឲ្យដឹងថា នៅដេីម​រដូវវស្សា​ឆ្នាំ​២០២១​នេះ ឯកឧត្តមមានគំរោង​ដាំដេីមដូង​ក្រអូប​ចំនួន​ ១៣,០០០ដេីម​ ឬស្សី​ផ្អែម​ចំនួន​ ៦០,០០០ដេីម​ ល្មេីចំនួន ​៣,០០០ដេីម​ មានកោះក្របី​ចំនួន​ ២,៥០០ដេីម​ នៅលេីផ្ទៃដី​ទំហំ​ ១៨០ហិកតា​ ខណៈដែលពេលនេះ​ដោយមានភ្លៀងកក់ខែ​មកខ្លះៗ​ ហើយឯកឧត្តម​បាន​ចាប់ផ្តេីម​ដាំបន្តេីៗហេីយ។

ជាមួយគម្រោងដាំដំណាំដ៏ធំលើកនេះ ឯកឧត្តមបានលើកឡើងលើកពីគោលបំណងរបស់គាត់ដូច្នេះថា៖ « បេីទោះបី​ជា​ពេលនេះ​យេីងកំពុងតែ​ត្រូវ​ឆ្លងកាត់​គ្រោះកាច​ចង្រៃ​មេរោគឆ្លង​រាតត្បាត​កូវីដ-​១៩​ ក៏ដោយក្តី​ ក្នុងនាម​រូបខ្ញុំ​ជាអ្នក​ប្រកប​មុខរបរ​អាជីវកម្ម​ដាំដំណាំ​កសិកម្ម​ កសិឧស្សាហកម្ម​មិនអាចនៅស្ងៀមបាននោះទេ ជាក់ស្តែង​នៅដេីម​រដូវវស្សា​ឆ្នាំ​២០២១​នេះ ខ្ញុំមានគំរោង​ដាំដេីមដូង​ក្រអូប​ចំនួន ​១៣,០០០ដេីម​ ឬស្សី​ផ្អែម​ចំនួន ​៦០,០០០ដេីម​ ល្មេីចំនួន​៣,០០០ដេីម​ មានកោះក្របី​ចំនួន ​២,៥០០ដេីម​នៅលេីផ្ទៃដី​ទំហំ​ ១៨០ហិកតា​ សម្រាប់​ពេលនេះ​ដោយមានភ្លៀងកក់ខែ​មកខ្លះៗ​យេីង​បាន​ចាប់ផ្តេីម​ដាំបន្តេីៗហេីយ​ ខ្ញុំ​មាន​អាយុ​ ៦៧ឆ្នាំ​ហេីយ​មិនអាច​ទទួល​ផលនេះ​យកមកបន្តជីវិតបានទៀត​ទេ​ សមតិផល​ទាំងអស់នេះ​គឺ​សម្រាប់​ទុក​ជា​កេរ្តិ៍​ដំណែល​ អោយ​មនុស្ស​ជំនាន់​ក្រោយ​ៗយកតម្រាប់តាម​បេីពួកគាត់គិតថា​ជាគំរូ​ល្អ​ »។

គួរបញ្ចាក់ផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គឺជាអ្នកជំនួញ​ដ៏ជោគជ័យលើវិស័យកសិកម្ម គាត់បានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ​ឲ្យជៀសផុតពីការធ្វើចំណាកស្រុកទៅជាជាពលករស្រុកគេ៕

អត្ថបទ៖ លីនី