រដ្ឋបាលទីក្រុងតូក្យូ បញ្ជាឲ្យអាជីវកម្មចំនួន ២៧កន្លែង កាត់បន្ថយម៉ោងប្រតិបត្តិការ ខណៈអាជីវកម្មណាប្រឆាំងនឹងត្រូវពិន័យជាប្រាក់ប្រមាណ ២៨០០ដុល្លារ
អាជីវកម្ម March 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក NHK បានឲ្យដឹងថា ទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា កន្លងទោនេះ បានបញ្ជាឱ្យប្រតិបត្តិករនៃទីតាំងលក់អាហារចំនួន ២៧ កាត់បន្ថយម៉ោងដំណើរការ​របស់ពួកគេ ហើយប្រតិបត្តិករណាដែលប្រឆាំងនឹងការបញ្ជាអាចត្រូវពិន័យជាប្រាក់ស្មើនឹងប្រហែល ២៨០០ដុល្លារ។

ការបញ្ជាឲ្យាកត់បន្ថយម៉ោងដំណើរការនេះ ត្រូវបានគេឲ្យដឹងថា ជាការណែនាំដំបូងបង្អស់របស់ជប៉ុន ដែលបានចេញនៅក្រោមច្បាប់កែសំរួលសម្រាប់វិធានការណ៍ពិសេសនៃជំងឺ Covid-19 ខណៈពេលដែលច្បាប់នេះអាចអនុវត្តបាននៅពេលដែលប្រទេសស្ថិតក្នុងស្ថានភាពអាសន្នតែប៉ុណ្ណោះ ហើយស្របពេលដែលស្ថានភាពអាសន្នដែលកំពុងបន្ត នឹងផុតកំណត់នៅថ្ងៃអាទិត្យនេះ។

ទោះបីជាយ៉ាងនេះក៏ដោយ ប្រភពពីសារប័ត៌មានដដែលបានឲ្យថា មូលហេតុដែលធ្វើឲ្យរដ្ឋបាលទីក្រុងតូក្យូសម្រេចដាក់បញ្ជាបែបនេះ ក៏ព្រោះតែប្រតិបត្តិករទាំង ២៧ទីតាំង មិនបាន​គោរពតាវិធានការដើម្បីទប់ស្កាត់ការឆ្លងវីរុស ដែលតម្រូវឲ្យអាជីវកម្ម និងសហាគ្រាសនានា បញ្ចប់ប្រតិបតិ្តការរបស់ខ្លួន ត្រឹមម៉ង ៨យប់។ លើសពីនេះ ប្រតិបត្តិករទាំង ២៧ទីតាំង មិនបាន​ផ្ដល់ហេតុផលដែលសមហេតុផលក្នុងការមិនគរពវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk