នៅថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ផ្សាររាត្រីរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុគ្រោះតំលៃជួលស្តង់ជូនដល់អាជីវករប្រចាំផ្សាររាត្រី រាជធានីភ្នំពេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែងនៃដំណឹងការលក់ដូររបស់អាជីវករក្នុងផ្សាររាត្រី ក៏ដូចជាដើម្បីចូលរួមក្នុងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់វិបត្តិដែលបង្កឡើងដោយវីរុសកូវីដ១៩ គណកម្មការផ្សាររាត្រី រាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់អោយបានជ្រាបថា៖
ក្រុមហ៊ុនសំរេចបញ្ចុះតំលែតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈ ៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១ តទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះ រួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្តែងបន្តទៀត។ ក្រុមហ៊ុនសំរេចផ្អាកការប្រគុំតន្ត្រីបណ្តោះអាសន្ន រហូតដល់ស្ថានភាព កូវីដ១៩ មានភាពប្រសើរឡើងវិញ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន


