រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន ២១កន្លែង ដែលធ្លាប់ត្រូវបានបិទដើម្បីធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន ទីតាំងអាជីវកម្មធំៗ
អាជីវកម្ម March 17, 2021 Khmernote

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមកម។ ក្រោយពីបានអនុញ្ញាត ឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖ ១. គោរពតាមវិធានការ ៣ការពារ និង៣កុំ, ២. អនុវត្តវិធានការក្រសួងសុខាភិបាល និង៣. ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖

ប្រភព៖​ ក្រសួងព័ត៌មាន