ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បង្ហាញកំហុសពីរយ៉ាង កសិករចិញ្ចឹមទាតែងធ្វើ ដែលនាំឲ្យថ្លៃចំណាយលើការចិញ្ចឹមមានតម្លៃថ្លៃ
អាជីវកម្ម March 20, 2021 Khmernote

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គឺជាអ្នកជំនួញ​ដ៏ជោគជ័យលើវិស័យកសិកម្ម គាត់បានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ​ឲ្យជៀសផុតពីការធ្វើចំណាកស្រុកទៅជាពលករស្រុកគេ។​ តាមរយៈបទពិសោធន៍របស់គាត់ក្នុងវិស័យកសិកម្ម ឯកឧត្តមបណ្ឌិតបានណែនាំដល់កសិករចិញ្ចឹមទា នូវកំហុស ២យ៉ាងដែលកសិករ តែងអនុវត្តតែងធ្វើនៅក្នុងការចិញ្ចឹម។

យោងតាមការបង្ហោះនៅលើផេកផ្លូវការមុននេះបន្តិច សេដ្ឋីកសិកម្មរូបនេះបានលើកឡើងថា៖ ដេីម្បី​ឲ្យការចំណាយលើ​ថ្លៃផលិត​ថោក​ សូម​កសិករ​មេត្តា​ ឈប់​ចិញ្ចឹម​ទាឲ្យហែលទឹក​ស្រះត្រពាំង​បន្តទៀត​ ហេីយបេី​ចិញ្ចឹម​សម្រាប់​យកពងមក​បរិភោគ​មិនចាំបាច់​ដាក់ឈ្មោលទេ​ (អោយវាសុី​ចំណី​ផលិត)។

ឯកឧត្តមបានបន្តថា កំហុស​ឆ្គង​កន្លងមក​ការចិញ្ចឹម​ទាឲ្យហែលទឹក ​វាពងចូលទឹក​អស់ប្រហែល២០%​ ហើយចំពោះការដាក់ឈ្មោល បេីយេីងដាក់ឈ្មោល ​វាចេះតែ​ដេញជាន់គ្នា​ធ្វេីឲ្យអាក់ពង​មិនតិចជាង​ ១៥%ទេ​ ដូច្នេះដល់ពេលយេីងប្រមូលពងបានតិច​ តម្លៃ​ផលិត​វាខ្ពស់​ហេីយ​នាំគ្នាស្រែកថា ​ពងទាចុះថោក​។

គួរបញ្ជាក់ផងដែរថា ដេីម្បី​ចូលរួម​ចំណែក​បង្កាគ្រោះ​ខ្វះខាត​ពងទា​ដែលនិង​អាចកេីតឡេីង​ជាយថាហេតុ​ ដោយសារតែ​នៅពេលដែល​ពងទា​ធ្លាក់​តម្លៃ​ កសិករ​​បង្ខំចិត្ត​បោះបង់ការ​ចិញ្ចឹម​ដោយសារតែ​ពួកគាត់​មិនមាន​ប្រាក់​បំពេញខាត​ និងឃើញបែបនេះជាញឹកញាប់ ទើបជំរុញឲ្យឯកឧត្តមបណ្ឌិត រៀបចំ​សាងសង់​ទ្រុង​ ទិញមេទាយកមក​ចិញ្ចឹម​ចំនួន ​១០,០០០ក្បាល​ ក្នុង​នោះមានទាយកពង​សម្រាប់​បរិភោគ​ និង​សម្រាប់​យកពងមក​ភ្ញាស់ទុក​បន្តពូជ​ផងដែ​រ៕

អត្ថបទ៖ លីនី