ព័ត៌មានចុងក្រោយ
  • ឱកាសល្អសម្រាប់អ្នកចង់ធ្វើការនៅក្រៅស្រុក! កូរ៉េខាងត្បូងផ្តល់កូតា ៥០ ភាគរយដល់ពលករកម្ពុជានៅឆមាសទី១ ឆ្នាំ ២០២១ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    ក្រោមប្រព័ន្ធអនុញ្ញាតិការងារ (EPS) សាធារណរដ្ឋកូរ៉េផ្តល់កូតា ៥០ ភាគរយដល់ពលករចំណាកស្រុកកម្ពុជាទៅធ្វើការនៅប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០២១។ ព័ត៌មាននេះត្រូវបានចែករំលែកដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ ដោយបន្ថែមថាប្រទេសកម្ពុជាបានបញ្ជូនពលករជាង ៣,៤០៤ នាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលភាគច្រើនជាកម្មករធ្វើការក្នុងវិស័យឧស្សាហកម្ម។ ប្រភពដដែលបានបន្តទៀតថា ចំនួនកម្មករសរុបដែលបានចុះឈ្មោះស្វែងរកការងារធ្វើនៅឆ្នាំ២០២១ មានចំនួន ២២,៦៩៧ នាក់ក្នុងនោះមាន ១៦,២៦១ នាក់នៅក្នុងឧស្សាហកម្ម កម្មករ ៥,៧៧៨ នាក់ក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វ និង ៦៥៨ នាក់នៅក្នុងវិស័យសំណង់។ ជាមួយគ្នានេះ កាលពីដើមខែមុនប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដឹកនាំដោយប្រព័ន្ធអនុញ្ញាតការងារទី៦ (EPS) បានចូលក្នុងអនុស្សរណៈនៃការយោគយល់គ្នាមួយ សម្រាប់ការបញ្ជូនពលករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធអនុញ្ញាតការងាររវាងកម្ពុជា

  • ពិតជាមិត្តល្អកម្ររកបានមែន! ជប៉ុន ផ្តល់ថវិកាជិតកន្លះលានដុល្លារ ដើម្បីគាំទ្រគម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ៤៨៣.២០៤ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល ការសាងសង់អគារសម្ភព និងអគារផ្នែកអ្នកជំងឺសម្រាកពេទ្យ ការផ្តល់រថយន្តគ្លីនិកចល័តសម្រាប់កុមារពិការ និងការបំពាក់បរិក្ខារវេជ្ជសាស្ត្រ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ថវិកាទាំងនេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយចំនួនប្រាំ ដែលធ្វើការអនុវត្តកម្មវិធីនានានៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង តាមរយៈការផ្លាស់ប្តូរកិច្ចសន្យាតាមប្រៃសណីយ៍ ដោយមិនមានការប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។ ឯកឧត្តម បានឱ្យដឹងថា គម្រោងទី១ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន១៦៩.៧៥០ដុល្លារដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល

  • រំភើបណាស់! ខណៈកម្ពុជាកំពុងរាតត្បាតដោយវីរុសកូវីដ UNDP Cambodia បានជួយគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងបរិក្ខារពេទ្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2021 Khmernote

    យោងតាមផេកផ្លូវការរបស់ UNDP Cambodia កាលពីពេលថ្មីៗនេះបាន​ឲ្យដឹងថា​ ខណៈពេលដែលប្រទេសកម្ពុជា កំពុងរាតត្បាតដោយវីរុស Covid-19 នៅក្នុងសហគមន៍ យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតប ក៏ដូចជាទប់ស្កាត់ការរីករាលដាលនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ៕ ប្រភព៖ UNDP Cambodia

  • ឥណ្ឌូនេស៊ី ប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងកំឡុងពេលកូវីដ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 18, 2021 Khmernote

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តដោយមិនចាំបាច់ភ័យព្រួយក្នុងការឆ្លងវីរុស Covid-19។ ការបើកឲ្យដំណើរការជាផ្លូវការនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃចំនួនករណីឆ្លងវីរុស Covid-19 ប្រចាំថ្ងៃ និងយុទ្ធនាការចាក់ថ្នាំបង្ការរោគនៅក្នុងប្រទេស។ ថ្លែងទៅកាន់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅកោះបាលីនាថ្ងៃទី១៦ ខែមីនា ប្រធានាធិតីឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា តំបន់បីដែលត្រូវបានចាត់តាំងរួមមានតំបន់ Ubud នៅស្រុក Gianyar, Sanur ក្នុងក្រុង Denpasar និង Nusa Dua នៅស្រុក Badung។ ជាមួយគ្នានេះដែរអាជ្ញាធរកោះបាលីបានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ដល់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ អ្នកដឹកនាំសាសនា និងអ្នកតំណាងវប្បធម៌និងយុវជន។ លោកបានបន្ថែមថា

  • វៀតណាមសំណាងណាស់ ខណៈក្រុមហ៊ុន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញ តាមរយៈការផ្សព្វផ្សាយផលិតផលវេទិការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2021 Khmernote

    ក្រុមហ៊ុនពាណិជ្ជ​កម្មអេឡិចត្រូនិកចិន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា Alibaba ចង់ឲ្យមានសហគ្រាសធុនតូច និងធុនមធ្យមរបស់វៀតណាមចំនួនជាង ១០,០០០ សហគ្រាសលក់នៅលើវេទិការបស់ខ្លួននៅឆ្នាំ ២០២៥ ។ លោក Vu The Tung ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍ជំនួញរបស់រដ្ឋាភិបាល ដែលបានបង្ហើបឲ្យដឹងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃអង្គារបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ គួររម្លឹកថា ក្រោយចុះហត្ថលេខារួចរាល់ ដៃគូទាំងពីរបានដំណើរការកម្មវិធីបណ្តុះបណ្តាលចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីបង្កើនសមត្ថភាពអាជីវកម្មរបស់វៀតណាមក្នុងការចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ លោកស្រី Vu Thi Minh Thuy ប្រធានមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាព័ត៌មានរបស់ទីភ្នាក់ងារបាននិយាយថា តាមរយៈកម្មវិធីបណ្តុះបណ្តាលជាង ៣០០ក្រុមហ៊ុន

  • កសិករស្រុកស្រីស្នំ សប្បាយចិត្ត ញញឹមបិទមាត់មិនជិត ខណៈដែលដំណាំស្វាយចន្ទីមានតម្លៃខ្ពស់ជាងឆ្នាំមុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា កសិករស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងមមាញឹកនឹងការប្រមូលផលស្វាយចន្ទីលក់ទៅកាន់ទីផ្សារ ខណៈដែលដំណាំស្វាយចន្ទីឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ លោក ជៀម ចក ជាកសិករដាំស្វាយចន្ទីរស់នៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកដាំស្វាយចន្ទីរយៈពេលប្រមាណជាង ៤ឆ្នាំមកហើយ លើផ្ទៃដីជាង៥ហិកតា ហើយឆ្នាំ២០២១នេះ ទោះបីមានភ្លៀងធ្លាក់ដើមឆ្នាំធ្វើឱ្យមានបញ្ហាដល់ក្តឹបស្វាយចន្ទីក្តី ប៉ុន្តែទិន្នផលទទួលបានមានការកើនឡើង និងតម្លៃលក់ចេញក៏បានខ្ពស់គួរសមមានភាពច្បាស់លាស់ធ្វើឱ្យកសិករសប្បាយរីករាយ។ លោកបន្តថា ឆ្នាំមុនលោកអាចរកប្រាក់ចំណេញបានប្រមាណ ១៥លានរៀលពីមុខរបរនេះ ហើយនៅឆ្នាំនេះអាចនឹងទទួលបានច្រើនជាងមុន ពីព្រោះតម្លៃលក់គ្រាប់ស្វាយចន្ទីមិនធ្លាក់ចុះ ហើយទិន្នផលក៏ទទួលបានច្រើនជាងឆ្នាំមុនដែរ។ លោកបានឱ្យដឹងទៀតថា ស្វាយចន្ទីជាដំណាំមួយប្រភេទ ដែលដាំរួចត្រូវចំណាយពេលវេលា ចាប់ពី២ឆ្នាំឡើងទៅ ទើបទទួលបានផល ប៉ុន្តែទទួលផលយូរអង្វែង។ ដើម្បីឱ្យទទួលបានផលច្រើនកសិករត្រូវសំអាតស្មៅនៅតាមរង និងគល់ស្វាយចន្ទីជាប្រចាំ និងការបំប៉ន ដាក់ជី

  • កសិករនៅខេត្តមួយ ជោគជ័យលើការដាំដំណាំខ្ទឹមស និងទទួលទិន្នផលច្រើន ហើយលក់បានថ្លៃទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    ស្របពេលដែលទីផ្សារបញ្ជាទិញបន្លែផ្លែឈើ និងរុក្ខជាតិ ដែលដាំដុះលើផ្ទៃដីក្រហមរបស់ខេត្តមណ្ឌលគិរី កំពុងមានសន្ទុះ ខ្លាំង ប្រជាកសិករនៅខេត្តភាគឦសានមួយនេះ បានជោគជ័យលើការដាំខ្ទឹមសមួយមុខទៀត ដែលខ្ទឹមសនៅបណ្ដាខេត្តផ្សេងគឺពិបាកដាំ តែចំពោះខេត្តមណ្ឌលគិរីបានសាកល្បងដាំដុះជោគជ័យ និងថែមទាំងបានផលច្រើនទៀតផង ខណៈទីផ្សារបញ្ជាទិញមានតម្លៃខ្ពស់ ។ ​កសិករសាកល្បងដាំដំណាំខ្ទឹមសជោគជ័យនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ឈ្មោះភិន ផន បានរៀបរាប់ថា ខ្ទឹមសមិនពិបាកដាំទេ ដំបូងត្រូវភ្ជួរហាលដីឲ្យស្ងួតបាចកំបោរការពារផ្សិត និងប្រើជីធម្មជាតិទ្រាប់បាតដី បន្ទាប់មកគឺលើករងដី ក្រាលថ្នាលប្លាស្ទិច ទើបចោះដីដាក់កំពឹសខ្ទឹមសចូល ហើយវានឹងលូតលាស់ល្អស្ទើរ តែមិនបាច់ប្រើជី ប៉ុន្តែត្រូវធ្វើស្មៅឱ្យស្អាត ។ លោក ភិន ផន បន្តថា ខ្ទឹមសអាចលក់បានថ្លៃ ដោយក្នុងមួយគីឡូក្រាមលក់បាន

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន ២១កន្លែង ដែលធ្លាប់ត្រូវបានបិទដើម្បីធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន ទីតាំងអាជីវកម្មធំៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2021 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមកម។ ក្រោយពីបានអនុញ្ញាត ឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖ ១. គោរពតាមវិធានការ ៣ការពារ និង៣កុំ, ២. អនុវត្តវិធានការក្រសួងសុខាភិបាល និង៣. ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖ ប្រភព៖​ ក្រសួងព័ត៌មាន